ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
មជ្ឈិមបូព៌ា

អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​តានតឹង​ដាក់​គ្នា​ជា​ថ្មី ការប៉ះទង្គិច​ដោយ​អាវុធ​ចូល​ដល់​ថ្ងៃ​ទី​ពីរ

media  
​ផ្ទះ​មេបញ្ជាការ​ក្រុម​ជីហាត​អ៊ីស្លាម​ នៅ​តំបន់​ហ្កាហ្សា រង​គ្រាប់​របស់​អ៊ីស្រាអែល (AFP Photo/BASHAR TALEB) AFP/BASHAR TALEB

យោធា​អ៊ីស្រាអែល​បាន​ប្រើ​​នយោបាយ​ធ្វើ​ឃាត​ឱ្យ​ចំ​ទិសដៅ​ជា​ថ្មី ដោយ​បាន​សម្លាប់​មេក្រុម​ប្រដាប់​អាវុធ ជីហាត​អ៊ីស្លាម​ ម្នាក់​នៅ​ក្នុង​ការ​វាយប្រហារ​លើ​តំបន់​ហ្កាហ្សា ថ្ងៃទី ១២​វិច្ឆិកា។ ជា​ចម្លើយ​តប ពួក​ជីហាត​អ៊ីស្លាម បាន​បាញ់​រ៉ុកកែត​ចេញ​ពី​ទឹក​ដី​ប៉ាឡេស្ទីន សំដៅ​អ៊ីស្រាអែល​វិញ ហើយ​អ៊ីស្រាអែល​ក៏​បាន​ធ្វើ​ការ​វាយប្រហារ​វិញ​ទៀត ... មាន​ស្លាប់​ពីរ​នាក់​បន្ថែម​ទៀត នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ជា​សរុប​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ ប្រភព​ខ្លះ​រាប់​ឃើញ​មាន​ស្លាប់​ជន​ប៉ាឡេស្ទីន​​១០ ខ្លះ​ថា​​១​៦​នាក់។

គ្រាប់​ផ្លោង​របស់​អ៊ីស្រាអែល​បាន​ដៅ​ឱ្យ​ធ្លាក់​ចំ​ផ្ទះ​មេបញ្ជាការ​ក្រុមជីហាត​អ៊ីស្លាម ដែល​ជាតែង​​ដឹកនាំ​ធ្វើ​ការ​វាយប្រហារ​រាប់​រយ​ដង​លើ​ជន​ស៊ីវិល​និង​យោធា ត្រូវ​បាន​ស្លាប់​នៅ​នឹង​កន្លែង ទាំង​កណ្តាលអាធាត្រ។ នេះ​បើ​តាម​ការ​អះអាង​របស់​យោធា​និង​ភ្នាក់ងារ​សន្តិសុខ​ផ្ទៃក្នុង​អ៊ីស្រាអែល​ ដែល​ធានា​ថា​នឹង​មាន​ប្រតិបត្តិការ​វាយប្រហារ​ថ្មីៗ​ទៀត​ក្នុង​ពេល​ដ៏​ខ្លី។

នៅ​យប់​ថ្ងៃ​ចន្ទ​ឆ្លង​ចូល​ថ្ងៃ​អង្គារ អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​មុន​ ប៉ាឡេស្ទីន​​តប​​តមក​វិញ ដោយបាញ់​​រ៉ុកកែត​ពី​តំបន់​ហ្កាហ្សា ​យោធា​អ៊ីស្រាអែល​វាយប្រហារ​បក​ទៅ​វិញទៀត ដោយ​ដៅ​ទិស​លើ​ទីតាំង​របស់​ក្រុម​ជីហាត​អ៊ីស្លាម​។ ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ពួក​ប្រដាប់​អាវុធប៉ាឡេស្ទីន​៥​នាក់​បាន​ស្លាប់ ក្នុង​នោះ​ម្នាក់​ជា​មេបញ្ជាការ​ទ័ព​ជីហាត​អ៊ីស្លាម​និង​ប្រពន្ធ​ផង។

កង​កម្លាំង​អ៊ីស្រាអែល​ បាន​ប្រកាស​ប្រកាន់​យក​នយោបាយ​​សម្លាប់​ដោយ​ចំៗ មាន​ន័យ​ថា​មេដឹកនាំ​ប្រដាប់អាវុធ​នៅតំបន់​ហ្កាហ្សា នឹង​ត្រូវ​ស្លាប់​។ ក្នុង​ពេល​ស្ទើរ​ទន្ទឹម​គ្នា ជាមួយ​នឹង​ការ​បាញ់​ប្រហារ​ដំបូង​លើ​តំបន់​ហ្កាហ្សា​ អ៊ីស្រាអែល​បាន​បាញ់​ផ្លោត​សំដៅ​ចំផ្ទះ​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​ក្រុម​ជីហាត​អ៊ីស្លាម​ម្នាក់​ទៀត​នៅ​ក្រុង​ដាម៉ាស​ប្រទេស​ស៊ីរី។ ​ពីរ​នាក់​បាន​ស្លាប់ ក្នុងប្រតិបត្តិការ​នោះ។

ប្រតិបត្តិការ​អ៊ីស្រាអែល​ក្នុង​យប់​ថ្ងៃទី​១១​វិច្ឆិកា បាន​បំផុស​ហានិភ័យ​នៃ​កា​រប្រឈម​អាវុធ​គ្នា​ទ្រង់ទ្រាយ​ធំ​។ គ្រាន់​តែ​ចាប់​ផ្តើម​ភ្លាម​ អ៊ីស្រាអែល​បាន​ចេញ​បញ្ជា​ឱ្យ​បិទ​ទ្វារ​សាលា​រៀន​នៅតំបន់​​ភាគខាង​ត្បូងប្រទេស មុន​នឹង​ត្រូវ​ពន្លាត​វិធានការ​ដល់​ពាក់កណ្តាល​ប្រទេស​និង​ដល់​ ក្រុង​ Tel Aviv​។ ស៊ីរ៉ែន​ប្រកាស​អាសន្ន​រ៉ុកកែត​បាន​លាន់​រំពង​តាំង​ពី​ព្រលឹម​មក។ យោធា​អ៊ីស្រាអែល​បាន​អះអាង​ថា​កំពុង​ប្រឈម​នឹង​ការ​ប៉ះទង្គិច​គ្នា​ជា​ច្រើន​ថ្ងៃ​ទៀត។

​អ៊ីស្រាអែល​ ចាត់​ទុក​​​ក្រុម​ជីហាត​អ៊ីស្លាម ក៏​ដូច​ជាចលនា​ហាម៉ាសដែល​​កាន់​អំណាច​នៅ​តំបន់​ហ្កាហ្សា ​ជា​​ចលនា​ភេរវនិយម​។ ប៉ុន្តែ​បើ​តាម​អ្នក​ជំនាញ​ ពួក​ជីហាត​អ៊ីស្លាម ជា​សត្រូវ​គួរ​រអា​ខ្លាំង​ជាង​ ព្រោះ​គ្មាន​កម្មវិធី​នយោបាយ​ ហើយ​ពិសេស​គាំទ្រដោយ​អ៊ីរ៉ង់​និងទទួល​​បញ្ជា​ទាំង​ស្រុង​ពី​អ៊ីរ៉ង់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ៊ីស្រាអែល​ចង់​ព្រមាន​ឱ្យ​ខ្លាំងៗ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ