ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
មជ្ឈិមបូព៌ា

អ៊ីស្រាអែលនិងក្រុមជីហាតអ៊ីស្លាមហ្កាហ្សា ប្រកាស​ព្រមព្រៀងឈប់បាញ់

media  
ផ្ទះ​មួួយ​នៅ​តំបន់​ហ្កាហ្សា​ប៉ាឡេស្ទីន ដែល​បំផ្លាញ​ដោយ​ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែលថ្ងៃទី ១៣ វិច្ឆិកា២០១៩ REUTERS/Ibraheem Abu Mustafa

ក្រោយ​ការ​វាយប្រហារ​គ្នា​​ដោយ​អាវុធ​អស់​រយៈ​ពេល​ពីរ​ថ្ងៃ ​កិច្ចព្រមព្រៀង​ឈប់​បាញ់នៅ​តំបន់​ហ្កាហ្សា​ រវាង​អ៊ីស្រាអែល​និង​ក្រុម​ជីហាត​អ៊ីស្លាម​ប៉ាឡេស្ទីនបាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃព្រហស្បតិ៍​ទី ១៤​វិច្ឆិកា ២០១៩ វេលា​ម៉ោង​៥​និង​៣០​នាទី​ម៉ោង​ក្នុង​ស្រុក ត្រូវ​ជា​ម៉ោង​៩កន្លះព្រឹក​ម៉ោង​នៅភ្នំពេញ។ នេះ​បើ​តាម​ប្រភព​អេហ្ស៊ីប​ដែល​បាន​ដើរ​​តួនាទី​ជា​អន្តរការី​ និងបើ​តាម​​ប្រភព​ជាន់​ខ្ពស់​មក​ពី​ខាង​ពួក​ជីហាត​អ៊ីស្លាម។

"កិច្ចព្រមព្រៀង​ឈប់​បាញ់ បាន​ប្រសូត​ចេញ​ជា​រូប​រាង ដោយ​សារ​កិច្ច​ខិត​ខំប្រឹង​របស់​អេហ្ស៊ីប និង​បាន​ទទួល​ការ​យល់​ព្រមពី​សំណាក់​ក្រុម​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​ផ្សេង​ទៀត រាប់​ទាំង​ក្រុម​ជីហាត​អ៊ីស្លាម​ផង”។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​អេហ្ស៊ីប ដែល​អះអាង​ទៀត​ថា កិច្ចព្រមព្រៀង​ក៏​មាន​ចែង​ដែរថា​ក្រុម​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​ ត្រូវ​ធានា​ផ្តល់​ភាព​ស្ងប់​ស្ងាត់​និង​រក្សា​​សន្តិភាព​ឱ្យ​​​តំបន់ហ្កាហ្សា នៅ​ពេល​ធ្វើ​បាតុកម្ម​។ ខាង​អ៊ីស្រាអែល​វិញ ក៏​ត្រូវ​បញ្ឈប់ដែរ​នូវ​រាល់​ទង្វើ​ប្រទូសរ៉ាយ និង​ធានា​គោរព​បទ​ឈប់​បាញ់ នៅ​ពេល​មាន​បាតុកម្ម​ប៉ាឡេស្ទីន។

ប្រភព​ជីហាតអ៊ីស្លាម បាន​បញ្ជាក់អំពី​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ​មក​ភ្នាក់ងារ​សារព័ត៌មាន​បារាំង។ អ្នក​ទទួល​ខុ​សត្រូវ​ជាន់​ខ្ពស់​អ៊ីស្រាអែល​ម្នាក់​បាន​បញ្ជាក់​ដែរ​កាលពី​ល្ងាច​មិញ​ថា​យោធា​អ៊ីស្រាអែល​នឹង​បញ្ចប់​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ហ្កាហ្សា ប្រសិន​បើ​​ពួកជីហាត​អ៊ីស្លាម​ ឈប់​បាញ់​រ៉ុកកែត​សំដៅ​ទឹក​ដី​អ៊ីស្រាអែល។

សូម​បញ្ជាក់​ថា​ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ប្រកាស​ឡើង​បន្ទាប់​ពី​អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​ សម្លាប់​ជនប៉ាឡេស្ទីន ក្នុង​គ្រួសារ​តែ​មួយ​អស់​​៨​នាក់​ ក្នុង​នោះ​៥​នាក់​ជា​កុមារ នៅភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​។ បូក​ជាមួយ​ចំនួន​អ្នក​ស្លាប់​ថ្មី​នេះ គេ​រាប់​ឃើញ​មាន​ជន​ប៉ាឡេស្ទីននៅ​តំបន់​ហ្កាហ្សា​សរុប​ឡើង​ដល់​ចំនួន​៣៤​នាក់​បាន​បាត់​បង់​ជីវិត​ ក្នុង​ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល​​ ដៅ​លើ​មេដឹកនាំ​ចលនា​ប្រដាប់​អាវុធ​ជីហាត​អ៊ីស្លាម​ប៉ាឡេស្ទីន​ តាំង​ពីថ្ងៃ​អង្គារ​ទី​១២​វិច្ឆិកា មក។

អ៊ីស្រាអែល​បាន​ចោទ​ក្រុម​ជីហាត​អ៊ីស្លាម​ ដែល​ជា​ក្រុមប្រដាប់​អាវុធ​តូច​មួយ ក្នុង​តំបន់​ហ្កាហ្សា​គ្រប់គ្រង​ដោយ​ចលនា​ហាម៉ាស ថា​បាន​ប្រើ​មនុស្ស​ធ្វើ​ជា​ខែលទប់​ការ​វាយប្រហារ​របស់​យោធា​អ៊ីស្រាអែល ដែល​ប្រើ​បច្ចេកវិទ្យា​ទំនើប​បំផុត ដៅ​ទិស​យ៉ាង​ច្បាស់លាល់​ដើម្បី​បន្ថយ​គ្រោះ​បាត់​បង់​ជីវិតប្រជា​ជន​ស៊ីវិល។

ប្រតិបត្តិការ​អ៊ីស្រាអែល​លើក​នេះ បាន​ធ្វើ​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​គិត​ចាប់​តាំងពី​ថ្ងៃ​ទី ១៤​ឧសភា ២០១៨​ ថ្ងៃ​សម្ពោធ​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ហ្សេរុយសាលិម ដែល​កាលណោះ​ការ​ប៉ះទង្គិច​​រវាង​​​ទាហាន​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​ជាង​៦០​នាក់៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ