អានតួអត្ថបទ
អេហ្ស៊ីប-ភេរកម្ម

អំពើភេរវកម្មមួយចំនួននៅអេហ្ស៊ីបក្នុងប៉ែកខាងជើងខេត្តស៊ីណៃ​បានសម្លាប់មនុស្សយ៉ាងតិច២៧នាក់

 ក្រុម​ជីហាត​អ៊ីស្លាម​ជ្រុលនិយមមួយ​ដ៏​សកម្ម​បំផុត​នៅ​ប្រទេស​អេហ្ស៊ីប ទើប​បាន​ប្រកាស​ថា​ក្រុម​ខ្លួន​ជា​អ្នក​បង្ក​ការ​វាយ​ប្រហារ​បួន​លើក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅ​​ខេត្ត​Sinaï ប៉ែក​ខាង​ជើង​និង​ខេត្តSuez។ អំពើ​ភេរវកម្មទាំង​នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​២៧​នាក់​​ដែល​ភាគ​ច្រើន​ជា​កង​កម្លាំង​សន្តិសុខ​អេហ្ស៊ីប​និងក៏​បណ្តាល​ឲ្យ​មាន​អ្នក​រងរបួស​យ៉ាងតិច​៥៨​នាក់​ដែរ។  

កងកម្លាំងពិសេសរបស់ប៉ូលិសអេហ្ស៊ីប​ឈរយាមល្បាតការពារសន្តិសុខនៅជុំវិញ​ព្រះវិហារ​ cathedral orthodox
កងកម្លាំងពិសេសរបស់ប៉ូលិសអេហ្ស៊ីប​ឈរយាមល្បាតការពារសន្តិសុខនៅជុំវិញ​ព្រះវិហារ​ cathedral orthodox REUTERS/Mohamed Abd El Ghany
ផ្សាយពាណិជ្ជកម្ម

 

ផ្ទាំងស៊ីប​ដ៏​ចំបង​មុន​គេ​នៃ​ការ​វាយប្រហារ​របស់​ក្រុមជីហាត​អ៊ីស្លាម​កាលពី​ម្សិលមិញ គឺ​អគារ​នានា​របស់​កងទ័ព​អេហ្ស៊ីប ដែល​ស្ថិត​នៅ Al-Arich ទីក្រុង​​ដ៏​ធំ​មួយ​នៅ​ប៉ែក​ខាង​ជើង​នៃ​ខេត្ត Sinaï ។

ពួក​ជីហាត​អ៊ីស្លាម​អេហ្ស៊ីប បាន​ប្រើ​អាវុធ​ធុន​ធ្ងន់​នៅ​ក្នុង​ការ​វាយប្រហារ​ម្សិលមិញ​ដោយ​បាន​បាញ់​រ៉ុកកែត​​ជាច្រើន​គ្រាប់​ប្រឆាំង​ជា​ដំបូង​ទៅ​​លើ​ទីបញ្ជាការ​របស់​ប៉ូលីស​នៅ​ប៉ែក​ខាង​ជើង​​ស៊ីណៃ​និង​​មួលដ្ឋាន​យោធា​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​គ្នា មុននឹង​បំផ្ទុះ​រថយន្ត​បង្កប់​គ្រាប់បែក​​​មួយ​គ្រឿង។ ប៉ុន្មាន​នាទី​ក្រោយមក​ក្រុម​អ៊ីស្លាម​ជីហាត បាន​បាញ់​រ៉ុកកែត​ប្រឆាំង​​ទៅ​លើ​និវេសដ្ឋាន​ដ៏​ស្កឹមស្កៃ​មួយ​ដែល​ជា​ទីស្នាក់​អាស្រ័យ​នៅ​របស់​នាយទាហាន​អេហ្ស៊ីប។

ការ​វាយប្រហារ​មួយ​ទៀត​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ត្រង់​ចំណុច​ត្រួត​ពិនិត្យ​មួយ​របស់​កងទ័ព​​នៅ​តំបន់ Rafah,ជាប់​ព្រំដែន​ជាមួយ​តំបន់​ហ្កាហ្សា​និង​បាន​បណ្តាល​ឲ្យ​​បាត់បង់​ជីវិត​យោធា​ម្នាក់។

នៅ​ក្នុង​សេចក្តី​ជូនដំណឹង​មួយ​តាម​បណ្តាញ​សង្គមTwitter ពួកភេរវជន​អ៊ីស្លាម បាន​ប្រកាស​ប្រាប់​ថា “ពួក​គេ​ជា​កង​យុទ្ធជន Califat សាខា​មួយ​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​ជីហាត​ដែល​ដឹកនាំ​ការ​វាយប្រហារ​គ្រប់​ទីកន្លែង​ដែល​ជា​ទីតាំង​ប៉ូលិស​និង​កងទ័ព។ ជាសរុប​អំពើ​ភេរវកម្ម​ម្សិលមិញ​ បាន​សម្លាប់​ជីវិត​មនុស្ស​យ៉ាង​តិច​២៧​នាក់​ដែល​ភាគ​ច្រើន​ជា​កង​យោធា​និង​ក៏​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​​យ៉ាង​តិច​៥៨​នាក់ដែរ ក្នុង​នោះ​ប្រជាជន​ស៊ីវិល​៩​នាក់។

ប្រធានាធិបតី​អេហ្សីប​លោក Abdel Fattah al-SiSSI ដែល​កំពុង​ចូល​រួម​ក្នុង​ជំនួប​កំពូល​សហភាព​អាហ្វ្រិកនៅ Addis Abeba ប្រទេស Ethiopie បាន​​សម្រេចចិត្ត​បង្ខើច​ដំណើរ​ទស្សនកិច្ច​របស់​លោក​និង​វិល​ត្រឡប់​ចូល​មក​កាន់​ប្រទេស​អេហ្ស៊ីប​​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ​។

ពត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា កូន​ក្មេង​ពីរ​នាក់​ក្នុង​​នោះ​ម្នាក់​ជា​ទារក​អាយុ​៦​ខែ​និង​ម្នាក់​ទៀត​អាយុ​៦​ឆ្នាំ​បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​និង​គ្រាប់​រុកកែត​បន្ទាប់ពី​មាន​ការ​វាយ​ប្រយុទ្ធគ្នា​មួយ​​រវាង​កងទ័ព​អេហ្ស៊ីប​និង​ក្រុម​ជីហាត​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​នេះ​នៅ​​តំបន់​ស៊ីណៃ​ដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ