អានតួអត្ថបទ
បទយកការណ៍

សហគមន៍​ជនជាតិ​ព្នង​នៅ​មណ្ឌលគិរី ទៅ​ផ្សារ​ម្តង​ជិះ​ម៉ូតូ​អស់​សំាង​ពីរ​លីត្រ កូន​ៗ​រៀន​បាន​តិច​

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ក្រោមដំណើរទស្សនកិច្ចសិក្សាគម្រោងជំនួយរបស់សហភាពអឺរ៉ុប នៅខេត្តមណ្ឌលគិរី អ៊ឹម ណាវិន អ្នកកាសែតវិទ្យុបារំាងអន្តរជាតិ បាន​ទៅដ​ល់​សហគមន៍​ជនជាតិ​ព្នង​ស្ថិត​នៅ​ក្នុង​ស្រុក​កោះ​ញែក​។ នៅក្នុង​សហគមន៍នេះ ជន​ជាតិ​ព្នង​បាន​បាន​ធ្លាស់​ប្តូរ​ផ្ទះ​រស់​នៅ​របស់​ពួក​គេ​ពី​ផ្ទះ​ស្លឹក​ មកផ្ទះ​ឈើ។ ប៉ុន្តែភូមិ របស់ពួកគាត់រស់នៅឆ្ងាយពីផ្សារ ឆ្ងាយសាលារៀន និង​ខ្វះ​សេវា​សុខាភិបាល។​ ចំ​ណែក​ធន​ធានធម្មជាតិកំពុងរងការគំរាមកំហែង។ នៅ​ចំពោះ​មុខ​ប្រតិភូ​សហភាព​អឺរ៉ុប ប្រជាពលរដ្ឋបានសំណូមពរឲ្យមាន​ការពន្លឿនការចុះបញ្ជី​ដី​សហគមន៍​ជា​សមូហភាព​ដល់​ពួកគាត់​។ 

លំនៅដ្ឋានប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។
លំនៅដ្ឋានប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ