អានតួអត្ថបទ
បទសម្ភាស

ព្រះ​តេជគុណ ​ប៊ុត ប៊ុនតិញ​៖​ ជម្រើស​ចុង​ក្រោយ ​សុំ​បិណ្ឌ​បាត​លោក​នាយក​រដ្ឋមន្ត្រី​ ដើម្បី​រក្សា​ទីតាំង​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ ​របស់​វិទ្យុ​បារាំង​ នៅ​ថ្ងៃ​ចន្ទ​នេះ​ គឺ​ព្រះ​តេជគុណ ​ប៊ុត ប៊ុនតិញ​ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ ដើម្បី​យុត្តិធម៌​សង្គម។​ ព្រះ​តេជ​គុណ ​ប៊ុត ប៊ុនតិញ​ បាន​អំពាវនាវ​ដល់​ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ​ ជួប​ជុំ ​ធ្វើ​ធម្ម​យាត្រា ​នៅ​ភ្នំពេញ​ នា​ដើម​ខែ​តុលា ​ដើម្បី​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ និង​រដ្ឋសភា ​ក្នុង​បំណង​បញ្ឈប់​ការដ្ឋាន​របស់​ក្រុមហ៊ុន​សណ្ឋាគារ​ និង​កាស៊ីណូ ​ណាហ្គា​ វើល ​លើ​ទីតាំង​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ ​ជាប់​នឹង​រដ្ឋសភា។​ ប៉ុន្តែ​តាម​ព្រះ​តេជគុណ ​ប៊ុត​ប៊ុនតិញ ​ជម្រើស​ចុង​ក្រោយ ​គឺ​មាន​តែ​សុំ​បិណ្ឌបាត​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​ជា​អតីត​កូន​សិស្ស​លោក​ ដើម្បី​រក្សា​ទីតាំង​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ ​ជា​គ្រឹះ​នៃ​ព្រះពុទ្ធ​សាសនា។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម។ @បណ្តាណសង្គម
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ