ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/05 12h00 GMT
អាស៊ី

ភូមា៖ អំពើហិង្សា ប្រយុទ្ធគ្នា នៅរដ្ឋរ៉ាឃីន រវាងក្រុមឧទ្ទាមពុទ្ធសាសនា និងកងទ័ពភូមា កើនឡើងខ្លាំង គួរឲ្យព្រួយ

media បុរសម្នាក់​កាន់​អាវុធ ក្រោយ​ការ​ប្រយុទ្ធគ្នា​រវាង​ទ័ព​ពុទ្ធសាសនាជ្រុល​និយម និង​ក្រុមរ៉ូហ៊ីងយ៉ា នៅ Sittwe REUTERS/Soe Zeya Tun

នៅភូមា​ ក្នុង​រដ្ឋរ៉ាឃីន ពលរដ្ឋ​រាប់​រយនាក់​កំពុង​តែ​រត់​ភៀស​ខ្លួន​ រក​ទី​សុវត្ថិភាព​ គេច​ចេញ​ពី​ការ​ប្រយុទ្ធគ្នា​ រវាង​ក្រុម​ឧទ្ទា​ម​ពុទ្ធសាសនា​ជ្រុល​និយម និង​ក្រុម​កងទ័ពភូមា។ បើ​តាម​អង្គការ​សហប្រជាជាតិ​ ការ​ប្រឈម​មុខ​ដាក់​គ្នា​ ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ធ្វើឲ្យ​ពលរដ្ឋ​ស៊ីវិល​ ជាង​ ២ ៥០០ នាក់ រត់​ចោល​ផ្ទះ​សម្បែង។​

ជា​ច្រើន​សប្តាហ៍​មកហើយ ដែល​កង​កម្លាំង​ទ័ព​ភូមា បាន​ប៉ះទង្គិច​គ្នា​ ជាមួយ ក្រុម​ឧទ្ទាម​ពុទ្ធ​សាសនា​ជ្រុលនិយម​។ ក្រុម​ឧទ្ទាម​ពុទ្ធសាសនានេះ មាន​ឈ្មោះ​ថា កង​ទ័ព ពុទ្ធ​សាសនា​​អារ៉ាខាន់ ដែល​មាន​គោល​បំណង​ទាមទារ​ស្វយ័តភាព​គ្រប់​គ្រង​រដ្ឋរ៉ាឃីន ជា​តំបន់​​​ដ៏​ក្រីក្រ​បំផុត​មួយ​នៅ​ភាគ​ខាង​លិច​ភូមា​។​​

អ្នក​នាំពាក្យ​តំណាង​កង​ទ័ពពុទ្ធសាសនា​អារ៉ាខាន់ បាន​និយាយ​ប្រាប់​ភ្នាក់​ងារ​ព័ត៌មាន​បារាំង ​AFP ក្នុង​ន័យ​បែប​ចោទ​ប្រកាន់​ថា​ ក្រុម​យោធាភូមា បាន​ប្រើអាវុធ​ធន់​​ធ្ងន់​បាញ់​កម្ទេច​​​ភូមិដ្ឋាន​របស់​ប្រជាជន​។ ពួកយោធា​​យក​ប្រជាជន​ជា​ចំណាប់​ខ្មាំង សម្រាប់​ប្រយុទ្ធគ្នា។​

អង្គការ​សហការ​ប្រជាជាតិ​ ប្រចាំ​នៅ​ភូមា បាន​ថ្លែង​ក្តី​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ចំពោះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាងកង​​កម្លាំង​ប្រដាប់​អាវុធ​ទាំងពីរ​។ ពីព្រោះថា អំពើហិង្សាដែល​​បាន​បង្កឡើង ធ្វើ​ឲ្យ​ប្រជាជន​ស៊ីវិល​រាប់​រយ​នាក់​រត់​ចាកចោល​លំនៅ​ដ្ឋាន ទៅ​ជ្រកក្រោន​តាម​វត្តអារាមនានា និង​កន្លែង​សាធារណៈ​ផ្សេងៗ។

នៅ​ភូមា បញ្ហា​ហិង្សាប្រកាន់​រើសអើង​ជាតិ​សាសន៍ និង​​ការ​ប្រកាន់​សាសនា​ខុសៗគ្នា​​ បង្ក​ជា​វិបត្តិ​រ៉ាំរ៉ៃ​ជា​ខ្លាំង​ រវាង​ក្រុម​រ៉ូហ៊ីងយ៉ា ក្រុម​ពុទ្ធសាសនាជ្រុល​និយម​ និង​ក្រុម​កងទ័ព​ភូមា​។ អង្គការ​សហការ​ប្រជាជាតិ​ បានវាយតម្លៃថា យោធាភូមា​ បា​នប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាដើម​ភាគតិច រ៉ូហ៊ីងយ៉ា កាន់​សាសនា​អ៊ីស្លាម។ សព្វថ្ងៃនេះ​ ក្រុម​រ៉ូហ៊ីងយ៉ាដែល​រត់​រួច​ពី​ការ​កាប់​សម្លាប់​ ច្រើន​ជាង​៧០ម៉ឺន​នាក់ កំពុង​ភៀស​ខ្លួន ជ្រកកោន​នៅ​ព្រំដែន​ទឹកដី​បង់ក្លាដែស៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ