អានតួអត្ថបទ
កម្ពុជា

អ្នក​ជំនាញ​ទេសចរណ៍​ចាត់​ទុក​តម្លៃ​ប័ណ្ណ​ថ្មី​ សម្រាប់​ចូល​ទស្សនា​តំបន់​អង្គរ​ថ្លៃ​ពេក ​

អ្នក​ធ្វើកា​​រពាក់​ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ​បាន​ចាត់​ទុក​ការ​ដំឡើង​ថ្លៃ​​ប័ណ្ណសម្រាប់​ចូល​ទស្សនា​តំបន់​អង្គរ ​គឺ​ជា​ការ​ដំឡើង​ថ្លៃហួស​ហេតុ​ពេក​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ​ក្រុម​អ្នក​ធ្វើកា​រពាក់​ព័ន្ធ​វិស័យ​ទេសចរណ៍​នឹង​ប្រជុំ​ពិភាក្សា​គ្នា ​ដើម្បី​ដាក់​សំណើ​មួយ​ទៅ​ក្រសួង​ទេស​ចរណ៍​ពិចារណា។​ បើ​តាម​រដ្ឋា​ភិបាល​ចំណែក​នៃ​ប្រាក់ ​ដែល​បាន​មក​ពី​ការ​ដំឡើង​ថ្លៃ ​នឹង​បង់​ចូល​មូល​និធិមន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។ ​

ប្រាសាទអង្គរវត្ត ដែល​ជា​កេរមរតក​នៃ​អាណាចក្រ​ខ្មែរ ក្នុង​យុគសម័យរុងរឿង
ប្រាសាទអង្គរវត្ត ដែល​ជា​កេរមរតក​នៃ​អាណាចក្រ​ខ្មែរ ក្នុង​យុគសម័យរុងរឿង
ផ្សាយពាណិជ្ជកម្ម

លោក​ ​ហូរ វណ្ឌី អ​គ្គ​លេ​ខាធិការ​​សម្ព័ន្ធ​​ទេស​ចរណ៍​​ជាតិ​​កម្ពុជា ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី៦ ​ខែសីហា​ថា ​អ្នក​​ដែល​​ធ្វើ​​ការ​​ក្នុង​​វិស័យ​​នេះ ​​​គាំទ្រឲ្យ​មាន​ការ​ដំឡើង​ថ្លៃ ​ក៏​ប៉ុន្តែ​ការ​ដំឡើង​ថ្លៃ​នៅ​ពេល​នេះ ​ជា​ការ​ដំឡើង​ថ្លៃ​ខ្ពស់​ហួស​ហេតុ​ពេក។ លោក​​បន្តថា ​ការ​ដំឡើង​ថ្លៃ​សំបុទ្រ​ចូល​ទស្សនា​តំបន់អង្គរ​នោះ ​អាច​នឹង​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​អ្នក​ធ្វើអា​ជីវកម្ម​​ ប៉ះ​ពាល់​​ដល់​អ្នក ​ដែលជា​ដៃ​គូ​ក្នុង​ការ​រក​ស៊ីជា​មួយ​នឹង​ប្រ​​​តិបត្តករ​ទេសចរ​នៅ​ឯ​ក្រៅ​ប្រទេស​​​ ​និងប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាដើម​។

លោក​ ​ហូរ វណ្ឌី ​បាន​ថ្លែង​ប្រាប់ថា​រាជ​រដ្ឋាភិ​បាល​មាន​​គម្រោង​តាំង​ពី​ឆ្នាំ​២០០៤​មក​ ក្នុង​ការ​ដំឡើង​ថ្លៃ​៥ដុល្លារ​អាមេរិក​ ប៉ុន្តែមា​ន​សំនូម​ពរ​ឲ្យមា​នកា​រផ្អាក ​ឬព​ន្យារ​ពេល ​ហើយ​ការពន្យារ​ពេល​នោះ ​បាន​អូសបន្លាយរហូតដល់១២ឆ្នាំ។

ពេលនេះលោកវណ្ឌីកំពុង​តែពិ​ភាក្សាគ្នា​រក​ពេល​វេលា​ណាមួ​យ ​ដើម្បី​ប្រជុំដា​​ក់សំណើ​ទៅក្រសួង​ទេសចរណ៍ ក៏​ដូច​ជា​អាជ្ញាធរអប្សរា​ដែរ​។ លោក​​​ក៏បាន​លើក​ឡើង​ដែ​រថា​ការ​ចេញ​សេច​ក្តី​ប្រកាស​ពី​ការ​កំណត់​ដំឡើង​ថ្លៃប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ​ថ្មី​នេះ​មិន​ដឹង​ថា ​តើ​គ្រឹះ​ស្ថាន​អង្គរ​បាន​ទទួល​ព័ត៌​មាន​ជាក់​លាក់​ពី​អ្នក​ពាក់​ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​នេះ​ឬ​ទេ​!

នៅ​ថ្ងៃ​ទី០៦ ​ខែ​សីហានេះ​ វិទ្យុ​បារាំង​អន្តរ​ជាតិ​មិន​អាច​ទាក់​ទង​សុំកា​រ​បក​ស្រាយ​ណាមួ​យពី​ក្រសួងទេស​ចណ៍បាន​ទេ​ជុំវិញ​បញ្ហានេះ​ឡើយ​។

បើតាម​សេច​ក្ដី​ជូន​ដំណឹង​ពី​គ្រឹះ​ស្ថាន​អង្គរ​កាល​ពី​ថ្ងៃ​ទី០៥ ​ខែសីហា ​ប្រភេទប័ណ្ណ​ចូល​ទស្សនា​១ថ្ងៃ ​នឹង​មានតម្លៃ​៣៧​ដុល្លារ​ ប្រភេទ​ទស្សនា​៣ថ្ងៃ​តម្លៃ៦​២ដុល្លារ និ​ង​ប្រភេទ​៧ថ្ងៃ​មាន​តម្លៃ៧២​ដុល្លារ​។ នៅ​ក្នុង​តម្លៃខា​ងលើ​នេះ ​គ្រឹះ​ស្ថាន​អង្គរ​បញ្ជាក់​ថា ​ទឹក​ប្រាក់​២ដុល្លារ​ នឹង​បង់​ចូល​មូល​និធិមន្ទីរ​ពេទ្យ​គន្ធ​បុប្ផាស​ម្រាប់ព្យា​បល​ជំងឺ​ដល់​កុមារ​ក្រីក្រ​កម្ពុជា។​ តម្លៃនៃ​ប័​ណ្ណ​ចូល​ទស្សនា​ខាង​លើ​នឹង​ចាប់​ផ្តើម ​កែប្រែ​ពី​ថ្ងៃទី១ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧ត​ទៅ។​ គួរ​ជម្រាប​ជូន​ថា ​ប័ណ្ណ​ទស្សនា​អង្គរ​កន្លង​មក​សម្រាប់​ភ្ញៀវ​បរទេស ​មាន​តម្លៃ​តែ២​០ដុល្លារប៉ុណ្ណោះស​ម្រាប់​ទស្សនា​១ថ្ងៃ ​៤០​ដុល្លារ​សម្រាប់​ទស្សនា​៣ថ្ងៃ ​និង​៦០ដុល្លារ​សម្រាប់​ការ​ទស្សនា​១សប្ដាហ៍។

សូម​បញ្ជាក់​ជូន​ថា​រាជ​រដ្ឋាភិបាល​​បា​នចាប់​ផ្តើម​​គ្រប់​​គ្រង់​​ការ​ លក់​​ប័ណ្ណ​​ចូល​​ទស្សនា​​អង្គរ​​ដោយ​​ខ្លួន​ឯង​​វិញ ចាប់​តាំង​ពី​​ថ្ងៃ​ទី​០១ ​ខែ​​មករា ឆ្នាំ​២០១៦​​មក ​ដោយ​​បាន​​បង្កើត ​ឱ្យមា​ន​គ្រឹះ​ស្ថាន​​មួ​យ​ឈ្មោះ​ថា ​គ្រឹះស្ថាន​​អង្គរ កាលពី​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៦​៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ