ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
general

អង្គការសង្គមស៊ីវិល១៩ស្នើឲ្យរដ្ឋាភិបាលបង្កើនការអភិរក្សធនធានធម្មជាតិ

media  
តំបន់អារ៉ែង RFI

ក្រុម​អង្គការ​សង្គម​ស៊ីវិល​១៩​​ស្ថាប័ន​ក្នុង​ប្រទេសកម្ពុជា ​បាន​ដាក់​សំណើ​​ទៅ​​លោក​​នាយក​រដ្ឋ​មន្ត្រី ​ដើម្បី​ឲ្យលោក​​​ដោះ​ស្រាយ​បន្ថែម​ទៀត​ ចំពោះ​បញ្ហា​ប្រឈម​ក្នុង​កិច្ចការពារ​ និង​អភិរក្ស​ធន​ធាន​ធម្ម​ជាតិ​។ សំណើរបស់​អង្គការ​សង្គម​ស៊ីវិល​នេះ​ធ្វើ​ឡើង ​មុន​ពេល​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​រដ្ឋាភិបាលជួប​ប្រជុំ​គ្នា​នៅថ្ងៃ​ស្អែក ​ក្នុង​វេទិកា​ថ្នាក់​ជាតិ​ស្តីពី​ការ​ការ​ពារ ​និង​អភិរក្ស​ធន​ធាន​ធម្មជាតិ​។

នៅ​ក្នុង​លិខិត​៥​ទំព័រ​ដាក់​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​នោះ ​អង្គការ​សង្គម​ស៊ីវិល​ទាំង​១៩ ​បាន​ស្នើ​ចំ​នួ​ន​១៦ចំ​ណុច តាម​រយៈ​លោក​សាយ ​សំអាល់ ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​។ ចំណុច​ទាំង​១៦​នោះ​រួម​មាន ​សុំ​ឲ្យ​មាន​ការ​ពន្លឿនដំណើរ​ការ​ក្នុង​ការ​ទទួល​ស្គាល់​សហគមន៍​ព្រៃ​ឈើ ​សហគមន៍​ការពារ​ធម្មជាតិ​ផ្សេង​ទៀត ​ពន្លឿន​ការ​​ចុះ​បញ្ជីដី​កម្ម​សិទ្ធិ​សមូហភាព​ជន​ជាតិ​ដើម​ភាគ​តិច​ ស្នើ​ឲ្យ​ប្រកាស​អំពី​ព្រំ​ប្រទល់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច ​ រៀប​ចំ​ផែន​ការ​​គ្រប់​គ្រង​តំបន់​ការ​ពារ​ធម្ម​ជាតិ ​ពង្រឹង​ប្រសិទ្ធិ​ភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ទប់​ស្កាត់​បទ​ល្មើស​នេសាទ​ បទល្មើស​ព្រៃ​ឈើ​ជា​ដើម ​រួម​ទាំង​ការ​ស្នើ​មួយ​ចំនួន​ទៀត​ទាក់​ទង​នឹង​បរិស្ថាន ​និង​កិច្ច​ការពា​រ​របស់​រដ្ឋាភិ​បាល។

 
នៅ​ក្នុង​ចំណុច​ទាំង​១៦​នោះ ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ក៏​បាន​សុំ​ឲ្យ​មាន​ការ​បង្កើត​យន្តការ​ជួប​ពិភាក្សា ​និង​ចែករំ​លែក​ព័ត៌​មាន​រវាង​សង្គម​ស៊ីវិល ​ជា​មួយ​ក្រសួង​ពាក់​ព័ន្ធ​រៀង​រាល់​មួយ​ត្រី​មាស​ម្តង​ ជា​ពិសេស​កិច្ច​ប្រជុំ​រវាងអង្គការ​សង្គម​ស៊ីវិល​ជា​មួយ​លោក​ហ៊ុន​​ សែន ​ដើម្បី​រាយការណ៍​ និង​ស្នើ​សុំ​អន្តរាគមន៍​ដោះ​ស្រាយ។​
 
លោក​តឹក​ វណ្ណារ៉ា ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំង​១៩​ស្ថាប័ន​នោះ ​បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរ​ជាតិ​ថា មូល​ហេតុ​ដែល​ជំរុញ​ឲ្យ​អង្គការ​សង្គមស៊ីវិលទាំង​នេះ​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល ​គឺ​ដោយ​សារ​តែ​ក្រសួង​បរិស្ថាន​សម្រប​សម្រួល​ឲ្យ​មាន​វេទិកា​មួយ​ពិភាក្សា​ពី​ការ​​​ការ​​ពារ ​និង​អភិរក្ស​ធន​ធាន​ធម្មជាតិ ​ដែល​បាន​អញ្ជើញ​អង្គការ​ជាតិ ​និង​អន្តរជាតិ​ទាំង​១៩​នេះ និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​។ ដូច្នេះ​ទើប​អង្គការ​ទាំង​១៩មូល​មាត់​គ្នាស្វែង​រក​សំណូមពរ​ ដើម្បី​ដាក់​ឲ្យលោក​ហ៊ុន ​សែន​ដោះ​ស្រាយ​។
 
នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ ឬ NGO ​Forum សង្ឃឹម​ថា​សំណើ​ទាំង​១៦ចំណុច​នោះ ​រាជ​រាដ្ឋាភិបាលក៏ដូចជាលោកហ៊ុន សែន នឹង​ឆ្លើយ​តប​ ព្រោះ​សំណូមពរ​នេះ​ជា​តម្រូវ​ការ​ចាំ​បាច់ក្នុង​ការ​ការ​ពារ ​និង​អភិរក្ស​ធន​ធាន​ធម្មជាតិកម្ពុជា។
 
អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក​ សៅ ​សុភាព ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា ​សំណើ​របស់​អង្គការសង្គម​ស៊ីវិល​នេះ ​លោក​មិន​អាច​អះអាង​បែប​ណានោះទេ ហើយ​ការ​​សម្រេច​យ៉ាង​ណានោះ​គឺ​អាស្រ័យ​លើការ​ប្រជុំ​នៅ​ថ្ងៃទី២២​ ខែ​សីហា ​រវាង​លោក​នាយ​ករដ្ឋ​មន្ត្រី ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពាក់​ព័ន្ធ ​នោះទើប​​អាច​ទទួល​បាន​ការ​ឆ្លើយ​តប៕ ​  

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ