ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
អាហ្វ្រិក

នីហ្សេរីយ៉ា៖ភេរវកម្ម​ប្រឆំាង​នឹង​វិហារអ៊ីស្លាម​មួយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច ១២០នាក់

media  
នីហ្សេរីយ៉ា៖ភេរវកម្ម​ប្រឆំាង​នឹង​វិហារអ៊ីស្លាម​មួយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច ១២០នាក់ REUTERS/Stringer

គឺ​ជា​សោកនាដកម្ម​ថ្មី​មួយ​ទៀត​ដែល​បាន​កើត​មាន​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា។ នៅ​ថ្ងៃ​សុក្រ ទី២៨ វិច្ឆិកា ភេរវជន​អត្តឃាត និង​ក្រុម​ប្រដាប់អាវុធ​បាន​បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​វិហារអ៊ីស្លាម​មួយ​ក្នុង​ស្រុក​កាណូ​ស្ថិត​ប៉ែកខាងជើង​ប្រទេស។ តុល្យការ​បណ្តោះអាសន្ន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​ជាង ១២០នាក់ និង​របួស​ជាង ២០០នាក់​ផ្សេង​ទៀត។ មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ក្រុម ឬ​ចលនា​ណា​ចេញ​មុខ​ប្រកាស​ថា ជា​ស្នាដៃ​របស់​ខ្លួន​ទេ តែ​គ្រប់​គ្នា​កំពុង​សម្លឹង​លើ​ចលនា​បូកូអារ៉ាម។ លោក​ប្រធានាធិបតី​នីហ្សេរីយ៉ា Goodluck Jonathan បាន​ផ្តន្ទាទោស​លើ​អំពើភេរវកម្ម​នោះ និង​បាន​សន្យា​ស្វែង​រក​ជនដៃ​ដល់​ទៅ​កាត់ទោស។

 

ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​នីហ្សេរីយ៉ា​ Goodluck Jonathan បាន​ធ្វើ​ឡើង​នៅ​យប់​មិញ តាម​រយៈ​សេចក្តីជូនដំណឹង​មួយ​ចេញ​ផ្សាយ​នៅ​ក្រោយ​អំពើភេរវកម្ម​បន្តិច។ នៅ​ក្នុង​សេចក្តីជូនដំណឹង​នោះ លោក Jonathan បាន​ស្នើ​ឲ្យ​កម្លំាងសន្តិសុខ​ផ្តើម​បើក​ការ​ស៊ើបអង្កេត​ស៊ីជ្រៅ និង​ប្រើ​គ្រប់​មធ្យោបាយ​ទំាង​អស់ មាន​ទំាង​លើ​គោក និង​លើ​អាកាស​ដើម្បី​ស្វែង​រក​ចាប់​ជនដៃដល់ ព្រម​ទំាង​ចលនា​ដែល​បាន​ប្រព្រឹត្តិផ្ទាល់ និង​បាន​ស្ថិត​ពី​ក្រោយ​អំពើ​ភេរវកម្ម​ប្រឆំាង​នឹង​វិហារអ៊ីស្លាម​ស្ថិត​ក្នុង​ស្រុក​កាណូ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១២០នាក់ និង​របួស​ប្រមាណ​ជា ២៧០នាក់​ផ្សេង​ទៀត។ លោក Jonathan បាន​អំពាវនាវ​ប្រជាជន​នីហ្សេរីយ៉ា​ទំាង​អស់​កុំ​ឲ្យ​អស់​សង្ឃឹម និង​ឲ្យ​រួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ប្រឆំាង​នឹង​សត្រូវ​រួម​គ្នា។

អំពើភេរវកម្ម​បាន​កើត​មាន​នៅ​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ​ក្នុង​ស្រុក​កាណូ​ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស ដោយ​ភេរវជនអត្តឃាត​ពីរ​នាក់​បាន​ទាញ​បំផ្ទុះ​គ្រាប់បែក​ជាប់​នឹង​ខ្លួន​នៅ​ក្នុង​វិហារអ៊ីស្លាម​មួយ​ដែល​មាន​អ្នកកាន់​សាសនា​អ៊ីស្លាម​ជា​ច្រើន​រយនាក់​កំពុង​លត់ជង្គន់​សូត្រធម៌​បន់ស្រន់​នៅ​ទីនោះ។ បន្ទាប់​ពី​បំផ្ទុះ​គ្រាប់បែក​ហើយ ក៏​មាន​ការ​បាញ់​រះ​បន្ថែម​ពី​ក្រុមប្រដាប់​អាវុធ​ជា​ច្រើន​នាក់​ទៀត​នៅ​ទីនោះ។ តាម​ធម្មតា ពិធី​សូត្រធម៌​ត្រូវ​ដឹក​នំា​ដោយ​ប្រមុខសាសនា​អ៊ីស្លាម សានូស៊ី ឡាមីដូ តែ​ថ្ងៃ​នោះ លោក​សានូស៊ី​មិន​មាន​វត្តមាន​ទេ ដោយ​រវល់​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ក្រុម ឬ​ចលនា​ណា​មួយ​ចេញ​មុខ​ប្រកាស​ថា ជា​ស្នាដៃ​របស់​ខ្លួន​ទេ។

តែ​អ្វី​ជា​ការ​កត់សម្គាល់​នោះ​គឺ​ថា កាល​ពី ១០ថ្ងៃ​មុន គឺ​រូប​ប្រមុខសាសនា​អ៊ីស្លាម​សានូស៊ី ឡាមីដូ​នេះ​ឯង​ដែល​បាន​អំពាវនាវ​ប្រជាជន​នីហ្សេរីយ៉ា​ឲ្យ​ចេញ​ការពារ​ខ្លួន​ប្រឆំាង​នឹង​ចលនា​បូកូអារ៉ាម ដោយ​លោក​សានូស៊ី ឡាមីដូ​ចោទ​រដ្ឋាភិបាល​ថា គ្មាន​សមត្ថភាព​ការពារ​ប្រជាជន​ប្រឈម​នឹង​ពួក​ភេរវជន​បូកូអារ៉ាម។ អ៊ីចឹង​ហើយ​បាន​ជា​ពេល​នេះ គ្រប់​គ្នា​បាន​សង្ស័យ​លើ​ពួក​បូកូអារ៉ាម​ដែល​បាន​សងសឹក ឬ​មួយ​ក៏​ព្រមាន​នឹង​សម្តី​របស់​លោក​សានូស៊ី ឡាមីដូ។ តែ​ណ្ហើយ​ចុះ វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ហ៊ាន​សន្និដ្ឋាន​យ៉ាង​ម៉េច​នោះ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ