ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អាហ្វ្រិក

នីហ្សេរីយ៉ា​ ​ព្រមព្រៀង​ឈប់បាញ់ជាមួយ​បូកូអារ៉ាំ តែ​សេរីភាព​​​សិស្ស​ស្រី​ៗ​នៅ​តែ​​មិនជាក់លាក់

media  
បាតុកម្ម​ទាមទារ​សេរីភាព​សិស្ស​ស្រីៗ​នៅ​ Chibok ជាប់​ចំណាប់​ខ្មាំ​ក្នុង​ដៃ​ពួក​បូកូអារ៉ាម​តាំង​ពី​ខែ​មេសា ២០១៤​មក Reuters/Akintunde Akinleye

អាជ្ញាធរ​នីហ្សេរីយ៉ា បាន​ប្រកាស នៅ​ថ្ងៃ​សោរ៍​នេះ ​ព្រមព្រៀង​ឈប់​បាញ់​ជាមួយ ពួកអ៊ីស្លាម​ជ្រុល​និយម​ បូកូអារ៉ាំ ដែល​តែង​បង្ក​គ្រោះ​ភ័យ​និង​មហន្តរាយ​ ពេញ​ផ្ទៃ​ប្រទេស​តាម​រយៈ​ភេរវកម្មបោក​គ្រាប់​បែក។ ក៏​​ប៉ុន្តែ​ សេរីភាព​របស់​​សិស្ស​ស្រី​ៗ​ជាង​២០០​នាក់​ ដែល​​ពួក​​ភេរវនិយម​នេះ​បាន​ចាប់​ខ្លួន​កាលពី​ខែ​មេសា​ នៅ​ភូមិChibok រហូត​ផ្អើល​អស់​ពិភពលោក​ទាំង​មូល នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ជាក់លាក់។ មាន​ព័ត៌មាន​ចម្រូង​ចម្រាស​គ្នា​ខ្លាំង ខ្លះ​ថា​មាន​ការ​ព្រមព្រៀង​ដោះលែង​សិស្ស​ស្រី​ទាំង​អស់​នោះ​ហើយ ខ្លះ​ថា​កំពុង​ចរចា​អំពី​របៀប​របប​ដោះលែង ...

ប្រធានាធិបតី​ និង​យោធា​នីហ្សេរីយ៉ា បាន​ជូន​ដំណឹង​ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ អំពី​ការ​ព្រមព្រៀង​ឈប់​បាញ់​ជាមួយ​ពួក​អ៊ីស្លាម​ជ្រុល​និយម​ជីហាត​ បូកូអារ៉ាំ​ និង​ ដោះលែង​ សិស្សស្រីៗ​ទាំង​ជាង​ពីរ​នាក់ ដែល​សុទ្ធ​តែ​មាន​អាយុជីវិត​នៅ​ឡើយ និង​មាន​សុខភាព​ល្អ​។

 
ចំណែក​ ប្រមុខ​ការទូត​ឆាដ លោក មូសា ហ្វាគី មូហាម៉ាត់ ដែល​ជាដើរ​តួ​ជា​​អន្តរការី ក្នុង​វិបត្តិ​នីហ្សេរីយ៉ា​នេះ បាន​លើក​ឡើង​ត្រឹម​តែ​មាន​ព្រមព្រៀង​ជា​គោល​ការណ៍ ហើយ​មិន​បាន​ទទួល​ព័ត៌មាន​អ្វី​ទាក់ទង​នឹងសុខភាព ឬ​ស្ថានភាព​​ឃុំ​ឃាំង​​ក្មេង​ស្រី​ជា​ចំណាប់​ខ្មាំង​នោះទេ។ ភាគី​ទាំង​ពីរ នីហ្សេរីយ៉ា និងបូកូអារ៉ាំ ត្រូវ​គោរព​បទ​ឈប់​បាញ់​សិន បន្ទាប់​មក​ទើប​ត្រូវ​ជួប​គ្នា​ជា​ថ្មី ដើម្បី​ពិភាក្សា​អំពី​បែបបទ​ដោះលែង​សិស្ស​ស្រីៗ​ ជា​ថ្នូរ​នឹង​ការ​សេរីភាព​​ក្រុម​បូកូអារ៉ាប កំពុង​ជាប់​ឃុំឃាំង ក្នុង​ដៃ​អាជ្ញាធរ​នីហ្សេរីយ៉ា។

ប៉ុន្តែ​នៅ​មាន​ចំណុច​អាថ៌​កំបាំង​ច្រើន ! ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក​ក៏​ដូច​ជា​បារាំង​ទទួល​យក​ដំណឹង​ព្រម​ដោះលែង​សិស្ស​ជីបុក ​ដោយ​ប្រុង​ប្រយ័ត្នបំផុត។ ប្រភព​ស្និទ្ធ​នឹង​ប្រធានាធិបតី​បារាំង​វិញ បាន​បញ្ជាក់​អំពី​ចរចា​ជាមួយ​ក្រុម​ជ្រុល​និយម​នេះ តែ​រក្សាសិទ្ធិ​ប្រុង​ប្រយ័ត្ន​សិន ដរាប​ណា​ក្រុម​បូកូអារ៉ាំ មិន​ទាន់​ចេញ​មតិ​យោបល់​អ្វី​ទេ​នោះ។

កិច្ចព្រមព្រៀង​ឈប់​បាញ់ភ្លាមៗ​នេះ នឹង​មាន​បន្ត​ដោយ​ការ​ដោះលែង​ចំណាប់​ខ្មាំង​ទាំង​២១៩​នាក់។ ការ​ហោះ​ឆ្វែល​ស៊ើប​ការណ៍​របស់​អាមេរិក អង់គ្លេស​និង​បារាំង​ ជា​ចំណែក​មួយ​រុញ​ច្រាន​ឱ្យ​ពួក​បូកូអារ៉ាំ​ឱ្យជ្រើស​រើស​ផ្លូវ​ចរចា។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ដដែល៕
 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ