អានតួអត្ថបទ
សហរដ្ឋ​អាមេរិក​

តុលាការ​​អាមេរិក​​​នឹង​​​កាត់ទោស​​​អតីត​​បុគ្គលិក​​ចារកិច្ច​​​មួយរូប​​ ពីបទ​​លួច​​ឯកសារ​​សំងាត់​​

តុលាការ​អាមេរិក​នឹង​កាត់ទោស​​លោក​ ហារោល ម៉ាកធីន Harold Martin ជា​អតីត​បុគ្គលិក​បម្រើការ​ទីភ្នាក់ងារ​ចារកិច្ច NSA​ ពីបទ​លួចយក​ឯកសារ​សំងាត់​​រាប់រយ​លាន​ទំព័រ។ ​កាលពី​ថ្ងៃសុក្រ​ មេធាវី​របស់​ជន​ជាប់ចោទ​ម៉ាកធីន ​មិនអាច​ជួយអោយ​ម៉ាកធីន ​​បង់​ប្រាក់​ដើម្បី​អាច​​នៅក្រៅឃុំ​ ​ក្នុង​ពេល​កំពុង​រង់ចាំ​សវនាការ​​កាត់ទោស​ទេ។ 

ទីស្នាក់ការ​​ ​NSA នៅ​ Fort Meade រដ្ឋ Maryland.
ទីស្នាក់ការ​​ ​NSA នៅ​ Fort Meade រដ្ឋ Maryland. NSA
ផ្សាយពាណិជ្ជកម្ម

លោក​ហារោល ម៉ាកធីន ​អាយុ​៥១ឆ្នាំ ​ជា​អតីត​បុគ្គលិក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក NSA ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន កាលពី​ខែសីហា ​ពីបទ​លួច​យក​​ឯកសារ​សំងាត់​របស់​ទីភ្នាក់ងារ។ ​កាលពី​រដូវក្តៅ ភ្នាក់ងារ​FBI បាន​ឆែកឆេរ​ផ្ទះ​គាត់ និង​បាន​​រកឃើញ ​ឯកសារ​សំងាត់​ជាច្រើន​ច្បាប់ រយលាន​ទំព័រ​​ ដែល​លោក​ម៉ាកធីន​ សន្សំទុក​​មក​រាប់ឆ្នាំ។

ប៉ូលិស​ក៏បាន​រកឃើញ​កុំព្យូទ័រ​ជាង​១០គ្រឿង និង​សម្ភារផ្នែក​​​ព័ត៌មាន​វិទ្យា​ផ្សេងៗ​ ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល​អាមេរិក រួម​​ទាំង​អាវុធ​ប្រើប្រាស់​​មួយចំនួន​​ទៀតផង។​ យោងតាម​ការចោទប្រកាន់ អតីត​បុគ្គលិក​ទីភ្នាក់ងារ​ NSA រូបនេះ ​​ប្រហែល​ជា​បាន​ទាក់ទង​មនុស្ស​មួយចំនួន ជា​ភាសា​រុស្ស៊ី ហើយ​អាច​នឹង​បាន​ទាញយក​​ព័ត៌មាន​ភាសា​រុស្ស៊ី និង​ភាសា​បរទេស​ផ្សេងៗ​ទៀតដែរ។ ​

មេធាវី​របស់ម៉ាកធីន​​ប្រាប់ថា ​លោក​ម៉ាកធីន​គ្រាន់តែជាអ្នក​សន្សំ​ទុក​ព័ត៌មា​នប៉ុណ្នោះ គាត់​មិនដូច​អតីត​ភ្នាក់ងារ​ចារកិច្ច​អេដវ៉ាដ ស្នវដិន​​ទេ ព្រោះ​គាត់​​​មិនបាន​ផ្សព្វផ្សាយ ចែកចាយ​​ទិន្នន័យ​ព័ត៌មាន​សំងាត់​អោយ​អ្នកសារព័ត៌មាន​ណាទេ​។ មេធាវី​លើកឡើង​ទៀតថា​ ​លោក​ម៉ាកធីន​​ ​មិនបាន​ក្បត់ជាតិ លក់​ឯកសារ​សំងាត់​អោយ​ប្រទេសសត្រូវ​​ណាមួយ​​របស់​អាមេរិក​ទេ។

ប៉ុន្តែ បើ​ម៉ាកធីន បាន​ចែកចាយ​​លក់ ព័ត៌មាន​​​សំងាត់​​ ​​ខុសពី​ការអះអាង​របស់​មេធាវី ម៉ាកធីន​អាច​នឹង​ជាប់គុក​៣០ឆ្នាំ។ ពេលនេះ សម្រាប់​​ទោស​ផ្សេងទៀត លោក​ម៉ាកធីន អាច​ជាប់គុក ១ឆ្នាំ​ ពី​បទ​បាន​លួចលាក់​ទុក​ឯកសារ​សំងាត់ និង​ជាង​១០ឆ្នាំ ពីបទ​លួច​សម្ភារ​រដ្ឋាភិបាល៕ ​ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ