អានតួអត្ថបទ
អាមេរិក-តួកគី

ប្រធានាធិបតី​​អាមេរិក​​និង​តួកគី​​ជជែកគ្នា​​ពី​​យុទ្ធនាការ​​កំចាត់​​ក្រុម​ជីហាត​​រដ្ឋអ៊ីស្លាម​

សេតវិមាន​បាន​ផ្តល់ដំណឹង​ថា ម្សិលមិញនេះ ​លោក​អូបាម៉ា​បានទូរសព្ទ​ទៅ​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន ជជែក​ជាមួយ​លោក​អ៊ែរដូហ្កាន ពី​ការប្រយុទ្ធ​ប្រឆាំង​ក្រុមភេរជន​រដ្ឋអ៊ីស្លាម នៅ​ដើមបូព៌ា។ ​លោក​អូបាម៉ា​បានសង្កត់ធ្ងន់​ពី​ការសហការ​ស្អិតរមួត រវាង​អាមេរិក​និង​តួកគី ​ដើម្បី​បន្ត​ដាក់​សម្ពាធ​លើ​ក្រុមភេរវជនតទៅទៀត។ 

លោកអ៊ែរដូហ្កាន និង​លោក​អូបាម៉ា ក្នុង​ជំនួប​ហ្សេ២០ ឆ្នាំ២០១៥
លោកអ៊ែរដូហ្កាន និង​លោក​អូបាម៉ា ក្នុង​ជំនួប​ហ្សេ២០ ឆ្នាំ២០១៥ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ថ្ងៃពុធ​ម្សិលមិញ ​ពេលជជែក​តាម​ទូរសព្ទ​​ជាមួយ​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន លោក​អូបាម៉ា​​បាន​​ទទួលស្គាល់​​ និង​លើកសរសើរ​​តួកគី ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​​​ក្រុមជីហាត​រដ្ឋអ៊ីស្លាម និង​បាន​គាំទ្រ​កងកម្លាំង​ក្នុង​ស្រុក​ស៊ីរី។ ការ​ជួយជ្រោមជ្រែង​ពី​តួកគី​ ​បាន​​​​​​​​ជួយ​កំចាត់​​​​​​ក្រុមភេរវជន​ ​តាម​ព្រំដែន​តួកគី និង​​តាម​​ភាគពាយព្យ​​ប្រទេស​​​ស៊ីរី ក្នុងពេល​កន្លងមក​ដែរ។

​ប្រធានាធិបតី​អាមេរិក​​​បាន​​សរសើរ​តួកគី​​ផងដែរ ​ដែល​បន្ត​ចរចា​ជាមួយ​អ៊ីរ៉ាក់ ​ទាក់ទង​នឹង​តួនាទី​តួកគី ក្នុង​ប្រទេស​សម្ព័ន្ធមិត្ត ដើម្បី​​កំទេច​ក្រុមជីហាត​នៅ​អ៊ីរ៉ាក់។ ​កាលពី​ថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ បាន​លើកឡើង​ថា ​ពេល​នេះ ​​អ៊ីរ៉ាក់មានជំហរ​​​ប្រឆាំង​មិនអោយ​តួកគី​ចូលរួម​វាយលុក​យក​ទីក្រុង​មូស៊ូល ពី​ក្រុមជីហាត​​ទេ។ ​

ទោះយ៉ាងនេះ​ក្តី ក៏ប្រធានាធិបតី​តួកគី លោក​អ៊ែរដូហ្កាន នៅតែប្រកាស​​​បន្ត​គាំទ្រ​បូរណភាពដែនដី​អ៊ីរ៉ាក់​ដែរ។ ​ដើម្បី​លើកទីកចិត្ត​តួកគី លោក​អូបាម៉ា​បាន​សំដែង​ការគាំទ្រ​​​ចំពោះ​កិច្ចការ​​​​ហាមឃាត់​​​​​ក្រុម​គួដឌីស្ថាន​មកពី​ចលនាPKK មិនអោយ​ក្រុមនះ​រកបានជម្រក​ជ្រកកោន​នៅ​ភាគខាងជើង​អ៊ីរ៉ាក់​ដាច់ខាត។ តួកគី អាមេរិក និង​សហភាព​អឺរ៉ុប​ចាត់ទុក​ក្រុមPKK​ ថា ជាក្រុមភេរវជន។ ​

ទំនាក់ទំនង​រវាង​អាមេរិក​និង​តួកគី​បានធ្លាក់ចុះ​ដុនដាប ក្រោយ​មាន​​​រដ្ឋប្រហារ​មិនបាន​សម្រេច​ខែ​កក្កដា នៅ​តួកគី។ តួកគី​ចោទ​ចលនា​ក្រុមប្រឆាំង​របស់​លោក​ហ្គូឡិន ថា​នៅ​ពីក្រោយ​ខ្នង​រដ្ឋប្រហារ​ និង​ទាមទារ​ច្រើនលើក​ ច្រើនសារ អោយ​អាមេរិក​បញ្ជូន​លោក​ហ្គូឡិន​អោយ​តួកគី កាត់ទោស។ ​តែ​អាមេរិ​ក​បដិសេធ៕ ​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ