អានតួអត្ថបទ
អាមេរិក

Ohio​ជា​រដ្ឋ​សំខាន់​មួយ​ កំណត់​ការចាញ់​ឈ្នះ​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក

ដោយសាតែ​ ព្យុះសង្ឃា​Sandy​ដែល​កំពុង​វាយប្រហារ​តំបន់ឆ្នេរ​ខាងកើត​សហរដ្ឋអាមេរិក​ដែល​ក្នុង​នោះ​ក៏​មាន​ក្រុង​វ៉ាស៊ីនតោន ដែល​មាន​វិមាន​រដ្ឋាភិបាល​ស្ថិតនៅ​ផងនោះ បេក្ខជន​ប្រធានាធិបតី​បាន​លុប​ចោល​កម្មវិធី​ឃោសនាបោះឆ្នោត​នៅ​ក្នុង​រដ្ឋអូហៃអូ Ohio។ អូហៃអូ​គឺ​ជា​រដ្ឋ​ដ៏សំខាន់​មួយ​សម្រាប់​បេក្ខជន​ទាំងពីរ។ ក្នុង​ន័យ​ថា លោក​មីត រ៉ូមនី​នឹង​ត្រូវ​ប្រញាប់​រៀបចំ​កម្មវិធី​បន្ទាន់​ ដើម្បីត្រឡប់​មក​រដ្ឋ​អូហៃអូ បន្ទាប់​ពី​ការ​ថមថយ​នៃ ព្យុះ​សង្ឃរា។

បេក្ខជន​ប្រធានាធិបតី​លោក​មីត រ៉ូមនី ពេល​ធ្វើ​ការឃោសនា​បោះឆ្នោត​នៅរដ្ឋ​អូហៃអូ
បេក្ខជន​ប្រធានាធិបតី​លោក​មីត រ៉ូមនី ពេល​ធ្វើ​ការឃោសនា​បោះឆ្នោត​នៅរដ្ឋ​អូហៃអូ REUTERS/Brian Snyder
ផ្សាយពាណិជ្ជកម្ម

តាម​ទម្លាប់ ឬ​តាម​ការ​ចំណាំ គ្មាន​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ណា​មួយ​ដែល​ឈ្នះ​ក្នុង​ការបោះឆ្នោតបាន​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក ដោយ​មិនបានឈ្នះ​ការបោះឆ្នោត​ក្នុង​រដ្ឋ​អូហៃអូ​នោះឡើយ។ អូហៃអូ​គឺ​ជា​រដ្ឋ​​មួយ​ក្នុង​ចំណោម​រដ្ឋ​ចំនួន​៩ដែលសហរដ្ឋអាមេរិកហៅថា Swing state នៅក្នុង​ការ​បោះឆ្នោត​ម្តងៗ។ បានន័យថា ក្នុងចំណោម​រដ្ឋ​ទាំង​៥២​របស់​អាមេរិក គឺ មាន​រដ្ឋ​មួយចំនួន​ដែល​បោះឆ្នោត​អោយ​គណបក្ស​ប្រជាធិបតេយ្យ​រហូត និង​រដ្ឋ​មួយ​ចំនួនទៀត​ ប្រជាជន​បោះឆ្នោត​គាំទ្រ​គណបក្ស​សាធារណរដ្ឋ។

នៅសល់​រដ្ឋ​ចំនួន​៩ ដែលពេលខ្លះ​ប្រជាជន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ និង​ពេលខ្លះទៀត​ប្រជាជន​អាមេរិក​បោះឆ្នោត​គាំទ្រ​គណបក្ស​សាធារណរដ្ឋ។ ហេតុដូច្នេះហើយ ជាធម្មតា រាល់​ការបោះឆ្នោត​ប្រធានាធិបតី​ម្តង បេក្ខជន​មក​ពី​ខាង​គណបក្ស​ទាំងពីរ​បាន​ចំណាយ​ថាមពល​យ៉ាងច្រើន និង​យ៉ាងខ្លាំង​តាម​តែអាច​ធ្វើ​បាន​ ដើម្បីប្រកួតប្រជែង​​ដណ្តើមប្រជាប្រិយភាព​គ្នា​នៅ​ក្នុង​រដ្ឋ​ទាំង៩នេះ។ ហើយ​ក្នុង​ចំណោម​រដ្ឋទាំង៩​នោះ អូហៃអូ​គឺ​ជារដ្ឋ​សំខាន់​ជាងគេ​មួយ​ដែល​តាម​ចំណាំ​ គឺជាកត្តា​កំណត់​ការចាញ់ឈ្នះ​របស់​បេក្ខជន​ប្រធានាធិបតី។

លោកបារ៉ាក់ អូបាម៉ា ថ្វីដ្បិត​តែ​ធ្លាប់​បាន​ឈ្នះ​នៅ​ក្នុង​រដ្ឋអូហៃអូ​នេះ​ក៏ដោយ បេក្ខជន​ប្រធានាធិបតី​រូបនេះ​មិន​ត្រូវ​ធ្វេសប្រហែសឡើយ។ ប៉ុន្តែ ដោយសារ​តែ​អាមេរិក​កំពុង​ទទួល​រង​នូវ​ការ​វាយប្រហារ​ដោយ​ព្យុះសង្ឃរា Hurricane Sandy លោក​អូបាម៉ា ដែល​មាន​គម្រោង​មក​ជួបជុំ​ឃោសនា​បោះឆ្នោតនៅ​អូហៃអូ​ នៅ​ថ្ងៃ​ចន្ទ​នេះ​ជាមួយលោក​ប៊ីល គ្លីនតុន បាន​លុបចោល​កម្មវិធី​នេះ​វិញ។

ចំណែក​ឯលោក មីត រ៉ូមនីវិញ​កំពុងតែ​ព្យាយាម​រក​ឱកាស​ត្រឡប់​មក​រដ្ឋ​អូហៃអូនេះ​បន្ទាប់ពី​ព្យុះសង្ឃរា ខណៈដែលប្រជាប្រិយភាព​លោក​កំពុង​តែកើនឡើងប្រកិត​នឹងប្រជាប្រិយភាព​របស់​លោក​អូបាម៉ា។

គួរ​រម្លឹកថា ការបោះឆ្នោតប្រធានាធិបតី​អាមេរិក​នឹង​ប្រព្រឹត្ត ទៅនៅ​ថ្ងៃ​ទីអង្គារ​ទី​៦​វិច្ឆិកា​សប្តាហ៍​ក្រោយ​នេះ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ