ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/10 12h00 GMT
អាស៊ី

ហ្វីលីពីន​រង​ការ​វាយ​ប្រហារ​ដោយ​ព្យុះ​Hagapit

media  
Dans la ville portuaire de Tacloban, dans le centre de l'archipel des Philippines, les dégâts humains et matériels du typhon Haiyan sont considérables. Reuters TV

នៅ​ថ្ងៃ​អាទិត្យ​នេះ​ ព្យុះ​ទីហ្វុង​ឈ្មោះ​ Hagupit​ បាន​វាយ​ប្រហារ​ប្រទេស​ហ្វីលីពីន​ដូច​ការ​ព្យាករ​ទុក​ ហើយ​ផ្ទះ​របស់​សហគមន៍​នេសាទ​ត្រូវ​បាន​ហែកហួរ​ដោយ​ព្យុះ​មួយ​នេះ​ នៅ​ក្នុង​ភាគ​ខាង​កើត​ប្រទេស​ហ្វីលីពីន​។ ​ការ​មក​ដល់​នៃ​ព្យុះ​ទីហ្វុង​Hagupi​t បាន​បង្ករ​ជា​ការ​លំបាក​ទៅ​លើ​មនុស្ស​រាប់លាន​នាក់​ ដោយ​សារ​តែ​ការ​វាយ​ប្រហារ​របស់​វា។

ព្យុះ​ទីហ្វុង​ ដែល​បកបោក​មកពី​សមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ពេល​នេះ​ បាន​បកបោក​ចំ​ប្រទេស​ហ្វីលីពីន​ហើយ​ កាល​ពី​យប់​ថ្ងៃ​សៅរ៍ ​ជាមួយ​នឹង​ល្បឿន​ប្រមាណ​២១០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ​ព្យុះ​ទីហ្វុង​Hagupit​ បាន​វាយប្រហារ​លើ​តំបន់​សាម៉ា ​ដែលមាន​ប្រជា​នេសាទ​ភាគ​ច្រើន​រស់នៅ​ទីនោះ។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​ឧតុនិយម​របស់​ហ្វីលីពីន។

កម្លាំង​ខ្យល់​បាន​ធ្វើឱ្យ​ Hagupit​ ក្លាយ​ជា​ព្យុះ​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុងការ​វាយប្រហារ​ប្រទេស​ហ្វីលីពីន​នៅ​ដំណាច់​ឆ្នាំនេះ​ ពោល​គឺ​វា​មាន​ឥទ្ធិពល​លើស​ពី​ព្យុះ​ទីហ្វុង​មួយ​ ដែល​បាន​កើតឡើង​នៅក្នុង​ខែ​កក្កដា ​ហើយ​បាន​សម្លាប់​មនុស្ស​ជាង ​100 នាក់។ ​លោក ស្តេហ្វានី​ អ៊ុយ តាន​ ជា​អភិបាល​ក្រុង​សាម៉ា​បាន​បញ្ចាក់​ថា​ ដំបូល​ផ្ទះ​បាន​ហើរ​ចេញ​ដោយសារ​កម្លាំង​ខ្យល់​ ហើយ​ដើម​ឈើ​បាន​ដួល​រលំ​ និង​បង្ករ​ជា​ទឹក​ជំនន់ ​រួមទាំង​ការ​បាក់​ដី​ផងដែរ។

គួរ​បញ្ជាក់​ថា​កាល​ពី​ឆ្នាំ​មុន​ព្យុះ​ទីហ្វុង​ហាយ​យ៉ាន​ បាន​សម្លាប់​ជីវិត​មនុស្ស​ប្រមាន​៧៣៥០នាក់​ ហើយ​ពេល​នេះដែរ​ រដ្ឋាភិបាល​ក៏បាន​ជម្លៀស​ប្រជាជន​ ដើម្បី​បង្ការ​ពី​ការ​វាយប្រហារ​ដោយ​ព្យុះ​Hagupit​នេះ។ ​Hagupit​ ត្រូវ​បាន​ព្យាករ​ថា​ វា​នឹង​មាន​ឥទ្ធិពល​លើ​ប្រទេស​ហ្វីលីពីន​ក្នុង​រយៈពេល​បី​ថ្ងៃ ​ដោយ​ចាប់​គិតពី​ថ្ងៃ​សៅរ៍​ ហើយ​វា​នឹង​បក​កាត់​តំបន់​ក្រីក្រ​របស់​ប្រទេស​នេះ ​ពោល​គឺ​​ភាគ​កណ្តាល​របស់​ហ្វីលីពីន​ ហើយ​វា​នឹង​នាំមក​ជាមួយ​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​តំបន់​មួយ​ចំនួន​ទៀត​ ដូចជា​ទីក្រុង​ម៉ានីល​ជាដើម។

អ្វី​ដែលជា​បញ្ហា​សម្រាប់​ប្រទេស​ហ្វីលីពីន​ នោះ​គឺ​ព្យុះ​ថ្មី​នេះ​បាន​វាយប្រហារ​ចំ​ដំបន់​មួយ​ដែល​ធ្លាប់​ទទួល​រង​ការ​វាយប្រហារ​ ដោយ​ព្យុះ​ហាយ​យ៉ាន​កាល​ពី​១៣ខែ​មុន​ ពោល​គឺ​ប្រជាពលរដ្ឋ​ប្រមាណ​១០លាន​នាក់​ ដែល​នៅក្នុង​តំបន់​នោះ​កំពុងតែ​ងើប​ឡើង​វិញ​ក្រោយ​ពី​ការ​វាយ​ប្រហារ​របស់​ហាយ​យ៉ាន​ ហើយ​ក៏​ជួប​នឹង​ព្យុះទីហ្វុង​ថ្មី​មួយទៀត​នៅ​ឆ្នាំនេះ។​ យ៉ាងណាមិញ​ រហូត​មកដល់​ពេលនេះ​មិនទាន់​មាន​ការ​បញ្ចាក់​ណា​មួយ​ពី​ចំនួន​មនុស្ស​ដែល​ស្លាប់​ និង​រងរបួស ​ដោយ​ការ​វាយ​ប្រហារ​ដោយ​ព្យុះ​ទីហ្វុង​Hagupit​នេះ ​នៅឡើយ​ទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ