ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
អឺរ៉ុប

ប្រមុខរដ្ឋវ៉េណេស៊ុយអេឡា បំពេញទស្សនកិច្ច នៅរុស្ស៊ី

media  
លោក នីកូឡា ម៉ាឌួរ៉ូ ចរចា ជាមួយ មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅវិមានក្រេមឡាំង Reuters/Sergei Chirikov/Pool

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌួរ៉ូ ដែលធ្វើនយោបាយដៃដែក តទល់នឹង លោក ហ័ន ហ្កៃដូ ជាមេប្រឆាំងរបស់គាត់ នៅថ្ងៃអង្គារ ២៤ កញ្ញា បានអញ្ជើញមកដល់ក្រុងម៉ូស្គូ ដើម្បីជួប ចរចា ជាមួយ មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។ ប្រមុខ​រដ្ឋ​ទាំងពីរ​ជជែកគ្នា​ អំពី “ការលូកដៃជ្រៀតជ្រែក ពីខាងប្រទេសទី៣ “ ចូលកិច្ចការផ្ទៃក្នុង វ៉េណេស៊ុយអេឡា។

ប្រធានាធិបតីរ៉េណេស៊ុយអេឡា សរសេរលើ Twitter ថា ៖ គាត់បានមកដល់រុស្ស៊ី ដើម្បីពង្រឹងចំណងប្រវត្តិសាស្ត្រសែនវិជ្មមានរវាងប្រទេសទាំងពីរ។ ភាតរភាពដែលយើងបានកសាងអស់រាប់ឆ្នាំ គឺជា គ្រឹះនៃស្ថាបនកម្មអនាគតរុងរឿង សម្រាប់វ៉េណេស៊ុយអេឡា។

តាមវិមានក្រេមឡាំង ៖ ប្រធានាធិបតីទាំងពីរ នឹងជួបសន្ទនាគ្នាតែពីរនាក់ នៅថ្ងៃពុធនេះ ដើម្បីផ្លាស់ប្តូរ យោបល់គ្នា អំពីកិច្ចការតំបន់ ហើយជាបឋមអំពី កិច្ចការវ៉េណេស៊ុយអេឡា-អាមេរិកាំង  និង ការជ្រៀត ជ្រែកត្រង់ៗពីខាង អាមេរិក​ ចូលកិច្ចការវ៉េណេស៊ុយអេឡា។

អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ លម្អិតថា ៖ ជំនួបលោកពូទីន- និង លោក ម៉ាឌួរ៉ូ នឹងបន្ត ទៅដោយ កិច្ចចរចា រុស្ស៊ី-វ៉េណេស៊ុយអេឡា ក្នុងពិធីស្រស់ស្រូបការងារ។ គ្រប់តែទិដ្ឋភាពនៃ សហប្រតិបត្តិ ការទ្វេភាគី នឹងទទួលការពិភាក្សា។

លោក នីកូឡា ម៉ាឌួរ៉ូ ផ្ទាល់ នាថ្ងៃចន្ទ ទី​២៣កញ្ញា បាននិយាយថា ៖ គាត់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីសន្ទនា ជាមួយ មិត្តយើង គឺ សមមិត្តប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ដោយមិនលម្អិតឱ្យដឹងឡើយ តើទស្សនកិច្ចផ្លូវការនេះ នឹង ពន្យារទៅ ប៉ុន្មានថ្ងៃ។

ប្រធានាធិបតីវ៉េណេស៊ុយអេឡា ដែលជាប់ក្នុងអន្ទាក់នៃវិបត្តិសេដ្ឋកិច្ចធ្ងន់បំផុត ក្នុងប្រវត្តិចុងក្រោយនៃ ប្រទេសនេះ ក៏បានប្រកាសអំពី ជំនួបគាត់ ជាមួយ ថ្នាក់ដឹកនាំនៃ “ សមាគមរុស្ស៊ីដ៏សំខាន់ៗ”។ ទស្សនកិច្ច លើកមុន របស់លោក ម៉ាឌួរ៉ូ នៅរុស្ស៊ី បានប្រព្រឹត្តទៅ កាលពី ខែធ្នូ ឆ្នាំ ទៅមិញ ។ កាលណោះ គាត់បានត្រូវ ទទួលជួបទៅហើយ នៅក្រុងម៉ូស្គូ ដោយលោក ពូទីន។

លោក ម៉ាឌួរ៉ូ កាន់តំណែង ជា ប្រធានាធិបតីវ៉េណេស៊ុយអេឡា តាំងពីឆ្នាំ ២០១៣ ហើយក្នុងឆ្នាំ ២០១៨ គាត់បានជាប់ឆ្នោតជាថ្មី នៅក្នុងការបោះឆ្នោត ដែលធ្វើពហិការ ដោយបក្សប្រឆាំង ដែលដូចសហគមន៍ អន្តរជាតិភាគច្រើន មិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ។

នាចុងខែ មករា មេបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោក ហ័ន ហ្កៃដូ បានប្រកាសខ្លួនឯងជា ប្រធានាធិបតី ស្តីទី ដែលរហូតមកទល់ឥឡូវ នៅតែមិនអាចដណ្តើមបានជ័យជម្នះ លើ មេដឹកនាំសង្គមនិយម  ម៉ាឌួរ៉ូ។

លោក ហ្កៃដូ បានត្រូវទទួលស្គាល់ជា ប្រធានាធិបតីស្តីទី ដោយប្រមាណ ៥០ ប្រទេស ប៉ុន្តែ រុស្ស៊ី និង ចិន បន្តគាំទ្រលោក ម៉ាឌួរ៉ូ។ ក្នុងចំណោមប្រទេសដែលគាំទ្រ លោក ហ្កៃដូ មានជាអាទិ៍ គឺ អាមេរិក ដែលបានដាក់ ទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនធំ ជាគំនាប លើ លោក ម៉ាឌួរ៉ូ បូកទាំងហាមមិនឱ្យទិញប្រេង ពី របប លោក ម៉ាឌួរ៉ូ - ប្រេងដែលជា សម្បត្តិដ៏ចម្បង របស់ វ៉េណេស៊ុយអេឡា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ