ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/09 12h00 GMT
កម្ពុជា

ចំ​​​ណាត់​​ថ្នាក់​​សេ​​រី​​ភាព​​​សារ​​ព័ត៌​​មាន​​កម្ពុជា​​ធ្លាក់​​ចុះ​​មួយ​​ខ្ទង់​

media  
អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ RFI/Channa Siv

អង្គ​ការ​អ្នក​សារ​ព័ត៌​មាន​គ្មាន​ព្រំ​ដែន (Reporters sans frontières) បាន​ចាត់​ចំ​ណាត់​ថ្នាក់​នៃ​សេរី​ភាព​សារ​ព័ត៌​មាន​កម្ពុជា​នៅ​លេខ​រៀង​ទី ១៤៤ ក្នុង​ចំ​ណោម​ ១៨០​ ប្រ​ទេស​នៅលើ​ពិ​ភព​លោក។ ចំ​ណាត់​ថ្នាក់​នេះ​បាន​ធ្លាក់​ចុះ​មួយ​ខ្ទង់​បើ​ធៀប​នឹង​ឆ្នាំ​មុន។ យ៉ាង​ណាក៏​ដោយ ស្ថាន​ភាព​សេរី​ភាព​សារ​ព័ត៌​មាន​នៅ​កម្ពុ​ជា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ប្រទេសមួយ​ចំនួន​ក្នុង​តំ​បន់​អា​ស៊ាន។

បណ្តា​ប្រ​ទេស​ប្រ​ជា​ធិប​តេយ្យ​ធំ​ៗ​ដូច​ជា​បារាំង និង​សហរដ្ឋ​អា​មេ​រិក​ជា​ដើម​ក៏​មាន​សេ​រី​ភាព​សារ​ព័ត៌​មាន​ធ្លាក់​ចុះ​ដែរ​។

ប្រ​ទេស​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី ១៤៤ ក្នុង​ចំ​ណោម ១៨០ ប្រ​ទេស នៅ​លើ​ពិភពលោក។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ដែល​ទើប​តែ​ចេញ​ផ្សាយ​នៅ​ដើម​ឆ្នាំ ២០១៤ នេះ​ដោយ​អង្គ​ការ​អ្នក​សារ​ព័ត៌​មាន​គ្មាន​ព្រំ​ដែន (Reporters sans frontières)ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ប៉ា​រីស ប្រ​ទេស​បា​រាំង។ ចំ​ណាត់​ថ្នាក់​នេះ​បាន​ធ្លាក់​ចុះ​មួយ​ខ្ទង់​បើ​ធៀប​នឹង​របាយ​ការណ៍​ឆ្នាំ ២០១៣ ដែល​កម្ពុជា​ឈរ​នៅ​លំ​ដាប់​ថ្នាក់​លេខ​រៀង​ទី​១៤​។

យ៉ាង​ណា​ក៏​ដោយ កម្ពុជា​មាន​ចំ​ណាត់​ថ្នាក់​ល្អ​ជាង​បណ្តា​ប្រ​ទេស​មួយ​ចំ​នួន​ក្នុង​តំបន់​ដូច​ជា ម៉ា​ឡេ​ស៊ី ហ្វី​លី​ពីន សាំង​ហ្គា​ពួរ ភូមា វៀត​ណាម និង​ឡាវ​ជា​ដើម។ ប៉ុ​ន្តែ កម្ពុជា​ស្ថិត​នៅ​ក្រោម​ប្រ​ទេស​ថៃ​ដែល​ឈរ​នៅ​លេខ​រៀង​ទី ១៣០ ។ កាល​ពី​ឆ្នាំ ២០១២ សេរីភាព​សារ​ព័ត៌​មាន​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រ​សើរ​ជាង​នេះ​ដោយ​ស្ថិត​នៅ​ក្នុង​ចំ​ណាត់ថ្នាក់​ទី ១១៧ ។
 
របាយ​ការណ៍​បង្ហាញ​ថា ប្រទេស​ចំនួន ១០ ចុង​ក្រោយ​គេ​បង្អស់​ដែល​អង្គ​ការ​នេះ​បាន​ចាត់​ទុក​ជា​ប្រទេស​ដែល​រំលោភ​សិទ្ធិ​អ្នក​កា​សែត​ខ្លាំង​ជាង​គេ​ក្នុង​អំ​ឡុង​ឆ្នាំ ២០១៣កន្លង​ទៅ​នោះ​គឺ​មាន ប្រទេស​វៀតណាម ចិន កូរ៉េខាង​ជើង ឡាវ ស៊ូដង់ អ៊ីរ៉ង់ សូ​ម៉ា​លី ស៊ី​រី និង​ចុងក្រោយ​គេ គឺ​ប្រទេស​អេ​រី​ត្រេ។ រីឯ​ប្រទេស​ចំនួន ១០ ដែលមាន​ចំណាត់ថ្នាក់​ល្អ​ក្នុង​ការគោរព​សិទ្ធិ​សេរី​ភាព​​សារព័ត៌មាន​នាំមុខគេ​ជានិច្ច​ដោយ​ប្រទេស​ហ្វាំង​ឡង់ និង​បន្ត​ដោយ​ហូ​ឡង់ ន័រ​វែស លុច​សំបួ ដា​ណឺ​ម៉ាក នូ​វែល​សេ​ឡង់ និង​ប្រទេស​ស៊ុយអែត ជាដើម។
 
គួរកត់សម្គាល់​ទៀតថា ប្រទេស​ប្រទេស​ប្រជាធិបតេយ្យធំៗមួយចំនួន​ក៏ត្រូវ​បាន​អង្គការ​នេះ​ទម្លាក់​ចំណាត់ថ្នាក់​ខាង​សេរីភាព​សារព័ត៌មាន​ដែរ។ ជាក់ស្តែង សហរដ្ឋអាមេរិក​ធ្លាក់​ពី​លេខ​រៀង​ទី១៣ ដល់ ៤៣ ប្រទេស​អង់គ្លេស​ធ្លាក់​ពី​លេខ​រៀង​ទី ៣០ ដល់ ៣៣ បារាំង​ធ្លាក់​ពី​លេខ​រៀង​ទី៣៨ ដល់ ៣៩ ។ សេរីភាព​សារព័ត៌​មានបាន​ធ្លាក់ចុះ​ខ្លាំង​នៅក្នុង​បណ្តា​ប្រទេស​ដែល​មាន​ជម្លោះ​ប្រដាប់អាវុធ។ នៅ​កម្ពុជា ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​រយៈពេល​ពី​រ​ឆ្នាំ​ចុង​ក្រោយនេះ​គ្មានអ្វី​ប្រែប្រួល​ខ្លាំង​ទេ​ពោលគឺ​ខុសគ្នា​តែមួយ​ខ្ទង់​ប៉ុណ្ណោះ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ