អានតួអត្ថបទ
បទយកការណ៍

ទំនិញ​​កាន់​តែ​​ឡើងថ្លៃ​ ខណៈ​​រដ្ឋាភិបាល​​ប្រកាស​​កែទម្រង់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទាំង​អាជីវករ និង​ពលរដ្ឋ​មួយចំនួន​ទីក្រុង​ភ្នំពេញ បាន​ប្រតិកម្ម​ចំពោះ​តំលៃ​ទំនិញ​ដែល​នៅតែ​បន្ត​ឡើងថ្លៃ។ ការឡើង​ថ្លៃ​នេះ ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការប្រកបមុខរបរ​រ​ស់​អាជីវករ​លក់ដូរ និង​អ្នកប្រើប្រាស់។ អាជីវករ​លក់ដូរ​មួយចំនួន​បាន​អះអាងថា​ ទំនិញ​ស្ទើរតែ​គ្រប់មុខ​ទាំងអស់ មិន​ថា​គ្រឿង​បរិក្ខា​ប្រើប្រាស់ ឬ​គ្រឿងទេស​សម្រាប់​បរិភោគ​នោះទេ សុទ្ធតែ​ឡើងថ្លៃ។ ការឡើង​ថ្លៃ​នេះ គឺ​បន្ទាប់ពី​រដ្ឋាភិបាល​បានប្រកាស​កំណែទម្រង់​ស្ថាប័ន​ពន្ធគយ។ ពោលគឺ​លែង​បណ្តោយឱ្យ​មានការ​រត់ពន្ធ​ខុសច្បាប់​ទៀត​នោះ​ហើយ។ នេះ​បើតាម​ការបញ្ជាក់​​​រប​ស់​​អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ។ អ្នកសេដ្ឋកិច្ច​បានផ្តល់​យោបល់​រដ្ឋាភិបាល​ ពិតណាស់​ត្រូវតែ​យកពន្ធ១០០% ប៉ុន្តែ​ ត្រូវ​ទំលាក់​អត្រាពន្ធ​ ជាពិសេស​សម្រាប់​គ្រឿង​ប្រើប្រាស់​ឧបភោគ​បរិភោគ។​ 

ទីផ្សារទំនិញនៅភ្នំពេញ
ទីផ្សារទំនិញនៅភ្នំពេញ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ