អានតួអត្ថបទ
បារំាង

RSF៖សិទ្ធិសេរីភាពសារព័ត៌មាន​បាន​ធ្លាក់​ចុះខ្លំាង​នៅក្នុង​​ប្រទេស​កំពុង​មាន​ជម្លោះ និង​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន

ក៏​ដូច​ជា​រៀងរាល់​ឆ្នំា អង្គការ​អ្នកយកព័ត៌មាន​គ្មាន​ព្រំដែន Reporters sans frontières (RSF) តែងតែ​បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ស្តីពី​សិទ្ធិសេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ពិភពលោក។ សម្រាប់​ឆ្នំា ២០១៣ កន្លង​ទៅ Reporters sans frontières បាន​កត់សម្គាល់​ឃើញ​ថា សិទ្ធិសេរីភាព​សារព័ត៌មាន​បាន​ធ្លាក់​ចុះ​ខ្លំាង​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​មាន​ជម្លោះ។ ទន្ទឹម​គ្នា​នេះ សិទ្ធិសេរីភាព​សារព័ត៌មាន​ក៏​មាន​ការ​ស្រុតចុះ​ដែរ នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន ដូច​យ៉ាង​សហរដ្ឋអាមេរិក។

rsf.org
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ឆ្នំា ២០១៣ កន្លង​ទៅ អង្គការ​អ្នកយកព័ត៌មាន​គ្មាន​ព្រំដែន Reporters sans frontières បាន​ធ្វើ​ការ​សិក្សា​លើ​ប្រទេស​ទំាង ១៨០ នៅ​ក្នុង​ពិភពលោក។ ប្រទេស​ចំនួន ១០ ចុង​ក្រោយ​គេ​បង្អស់ និង​ដែល Reporters sans frontières បាន​ចាត់​ទុក​ជា​ប្រទេស​ដែល​រំលោភ​សិទ្ធិអ្នកកាសែត​ខ្លំាង​ជាង​គេ ព្រម​ទំាង​ជា​ប្រទេស​ប្រកប​ដោយ​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នកកាសែត​នោះ​មាន វៀតណាម ចិន កូរ៉េខាងជើង ឡាវ ស៊ូដង់ អ៊ីរ៉ង់ សូម៉ាលី ស៊ីរី តួកម៉េនីស្ថាន និង​ចុងប៉ូច​គេ គឺ​ប្រទេស​អេរីត្រេ។ រី​ឯ​ប្រទេស​ចំនួន ១០ ដែល​មាន​ចំណាត់ថ្នាក់​ល្អ​ក្នុង​ការ​គោរព​សិទ្ធិសេរីភាព​សារព័ត៌មាន ក៏​ដូច​ជា​អ្នកកាសែត​នោះ គឺ​នំា​មុខ​ជានិច្ច​ដោយ​ប្រទេស​ហ្វំាងឡង់ និង​បន្ត​ដោយ​ហូឡង់ ន័រវែស លុចសំបួ អង់ដូរ៉ា លិចតិនស្តាញ ដាណឺម៉ាក អ៊ីស្លង់ នូវែលសេឡង់ និង​ប្រទេស​ស៊ុយអែត។ តាម​ពិត​ទៅ ប្រទេស​ទំាង ១០ នេះ​ក៏​ទទួល​បាន​ចំណាត់​ថ្នាក់ល្អ​កាល​ពី​ឆ្នំា ២០១២ ដែរ​នៅ​ក្នុង​ផ្នែក​គោរព​សិទ្ធិសេរីភាព​សារព័ត៌មាន​នេះ។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ឆ្នំា ២០១៣ កន្លង​ទៅ Reporters sans frontières បាន​កត់សម្គាល់​ឃើញ​ថា នៅ​ក្នុង​ចន្លោះ​រវាង​ក្រុមប្រទេស​ល្អ​ទំាង ១០ និង​អាក្រក់​ទំាង ១០ នោះ ស្ថានភាព​សិទ្ធិសេរីភាព​សារព័ត៌មាន​ក៏​បាន​ធ្លាក់​ចុះ​ខ្លំាង​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​កំពុង​មាន​ជម្លោះ​ប្រដាប់​អាវុធ ដូច​យ៉ាង​ម៉ាលី​បាន​ធ្លាក់​ពី​ចំណាត់ថ្នាក់ទី២២ ដល់​ទី ១២២ និង​ប្រទេស​អាហ្រ្វិកកណ្តាល​ធ្លាក់​ពី​ចំណាត់ថ្នាក់ទី ៤៣ ដល់​ទី១០៩។ ទន្ទឹម​គ្នា​នេះ អង្គការ Reporters sans frontières ក៏​បាន​ទម្លាក់​ចំណាត់ថ្នាក់​របស់​ប្រទេស​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដែល​តែងតែ​តំាង​ខ្លួន​ជា​អ្នក​គោរព​សិទ្ធិសេរីភាព​សារព័ត៌មាន ក្នុង​នោះ សហរដ្ឋអាមេរិក​ធ្លាក់​ពី​កន្លែង​ទី១៣ ទៅ​ទី ៤៣ អង់គ្លេស​ធ្លាក់​ពី​កន្លែងទី ៣០ ទៅ​ទី៣៣ បារំាង​ធ្លាក់​ពី​ចំណាត់ថ្នាក់ទី៣៨ ទៅ ៣៩។ ចំណែក​ប្រទេស​ក្រិក​បាត់បង់​ ១៤កន្លែង ពីកន្លែងទី៨៥ ទៅទី ៩៩ ហើយ​ប្រទេស​ប៊ុលហ្គារី​បាន​បាត់បង់ ១២កន្លែង ដោយ​ធ្លាក់​ពីកន្លែងទី៨៨ ទៅទី១០០ និង​ដែល​បាន​ក្លាយ​ជា​សិស្សអាក្រក់​ជាង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ផ្នែក​សិទ្ធិសេរីភាព​សារព័ត៌មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ