អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

Religions et justice យុត្តិធម៌​និង​សាសនា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

​​នៅ​​​ក្នុង​​​នាទី​​ខ្ញុំ​​​​​និយាយ​​​ពីរ​​​​ភាសា​​​​នៅ​​​ថ្ងៃ​​​​នេះ​​​ លោក​​​​ ឆាយ ​ហុក​​ផេង​សូម​​​លើក​​​​ឡើង​​​​អំពីប្រធានបទ​ទាក់ទង​នឹង​ ​"យុត្តិធម៌​និង​សាសនា​"​​

លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង RFI/Chhay Hoc Phéng
ផ្សាយពាណិជ្ជកម្ម

ប្រិយមិត្ត​អ្នកស្តាប់​ជាទីមេត្រី

មនុស្ស​២នាក់ ម្នាក់ជាគ្រហស្ថ ម្នាក់ទៀត​ជា​បព្វជិត​គឺជា​អ្នកបួស។ អ្នកទី១ប្រកាស​ឡើងថា "ខ្ញុំ​ជាតុលាការ" គឺថា​គាត់​មាន​មុខងារ​ជា​ចៅក្រម។ រីឯអ្នកទី២​សំដែង​ថា "អាត្មា​ជាសង្ឃ"​។ តើ​រវាង​អ្នកទាំង២រូប មានអ្វី​ដែល​អាច​ប្រៀបធៀបគ្នាបាន នេះ​គឺជា​តួអង្គ​និមួយៗ​ទេ រីឯព្រឹត្តបត្ត​ថ្ងៃនេះ ស្តីអំពី​សាសនា​និង​សាលាក្តី។

Il n’est pas aisé de mettre côte à côte le monde spirituel et le monde temporel. Cependant, plusieurs points communs entre la justice et la religion existent en ce qu’elles poursuivent le même but : la paix sociale. Juger c’est signifier au fautif le respect d’autrui. Prêcher c’est prendre Dieu à témoin qu’on ne veut que du bien à soi même et aux autres.

រឿង​បុរស​ឃ្លង់​ដែល​មានឈ្មោះ​ក្រោយមកទៀ​ថា សុប្បពុទ្ធកុដ្ឋិ គាត់​មិនចង់​បាន​ទ្រព្យ​សម្បត្តិ​ដោយ​ប្រមាថ​ព្រះពុទ្ធ​ ព្រះធម៌ និង​ព្រះសង្ឃទេ។ ទោះបី​គាត់​ជាជន​ក្រីក្រក្តី បុរស​នេះ​យល់ឃើញ​ថា ក្នុង​ខ្លួន​របស់​គាត់​មា​នអរិយ្យ​ទ្រព្យ​៧ប្រការ​ គឺ​សទ្ធា ​សីល ហិរិ ឧតប្បៈ សុតៈ ចាគៈ និង​បញ្ញា។ ​ទ្រព្យទាំងឡាយ​នេះ​ក៏គួរ​ចូលមាន​ដល់​សុភា​ចារបុរស​ទាំងឡាយ​ផងដែរ។ ​នេះ​ជាចំណុច​រួមមួយ​រវាង​ពុទ្ធសាសនា​និង​យុត្តិធម៌ ដែល​អាស្រ័យ​នៅលើ​ការ​ខ្លាច​បាប ហៅថា ហិរិ និង​ការ​ខ្មាស់បាប ហៅថា​ឧត្តប្បៈ។ គឺថា​ការខ្លាច និង​ការ​ខ្មាស​ដល់​សាលក្រម​របស់​ខ្លួន​ដែល​គ្មាន​សីល និង​បញ្ញា គឺសាលក្រម​អយុត្តិធម៌។ ​

Le juge doit prononcer la sentence menant à la déclaration de culpabilité ou d’acquittement, si toutefois il n’existe plus aucune piste d’investigation supplémentaire pertinente. Or, le fait de garder le silence constitue un déni de justice. Il en est de même quand la décision du tribunal est fondée sur des raisons dubitatives pour condamner ou pour absoudre. Cependant, l’on s’interroge sur le point de savoir si l’Eglise peut s’abstraire des lois prévues par l’Etat.

រីឯច្បាប់​ក្នុង​ពុទ្ធសាសនា​​ដែល​ហៅថា កម្ម-ផល គឺប្រៀប​ដូច​នឹង​ច្បាប់​ចងការប្រាក់​ដូច្នោះដែរ​។ ពាក្យ​សាមញ្ញ​គេនិយាយ​ថា "បើ​មានស៊ី​ ត្រូវតែ​មាន​សង"។ ក្នុង​រឿង​បុរស​ឃ្លង់​ដដែល​​ព្រះសាស្តាទ្រង់​ត្រាស់​ថា បុរស​នេះ​ដែល​ថ្ងៃនោះ​ឯង ត្រូវ​មេគោ​វា​វាត់​នឹង​ស្នែង ​បណ្តាល​អោយ​ធ្លាយពោះស្លាប់ ​ក៏​ដោយហេតុថា កាលពី​ជាតិមុន គាត់​ជា​សេដ្ឋី​បុត្រ​ម្នាក់ ហើយ​គាត់បាន​សម្លាប់​ស្ត្រី​ម្នាក់​ដែល​កើតមក​ជាគោញី​នោះឯង។ ​រឿងនេះ​បង្ហាញ​នូវ​កម្មអាក្រក់ ​ដែល​បណ្តាល​អោយ​សេដ្ឋីបុត្រ​ចាប់ជាតិថ្មី ​ជា​មនុស្សឃ្លង់។ ​ទោះបី​មនុស្ស​ឃ្លង់​នេះ​ប្រកប​ដោយ​បុណ្យ ពោលគឺ​មាន​គុណសម្បត្តិ​ទាំង២ប្រការ​នោះ​ក៏ដោយ ​ក៏​បុណ្យនេះ​​មិនអច​លុប​លើ​កម្មចាស់ រួចចាក​ទោស​បានងតេ គឺថា ត្រូវតែ​ស្លាប់​តៃហោង​ដូច្នេះឯង ​ទើប​បន្ទាប់​មកទៀត បាន​សោយបុណ្យ​របស់ខ្លួន ​បញ្ជូន​អៅយ​ទៅកើត​នៅ​ឯ​​ស្ថានសួគ៌។ ​បុណ្យនិង​បាប​ជា​ធាតុអនក្ខាតៈ ​គឺថា​គ្មាន​នរណាប្រាប់​នរណា​បាន​ថា បាន​ទទួលបុណ្យ​នៅពេលនេះ មកពីអំពើ​មួយនេះ រឺ​ក៏បាន​តាមទាន់​នៅគញរាណាមួយ ដោយ​ហេតុណាមួយ​ក៏​មិនអាច​ដឺបាន។ តាមច្បាប់​លោកិយ គេថា​"លួចគេ​វាគ្រាន់​តែ​ម្ចាស់គេទាន់​​វា​ក្រែល"។ ​​

La loi du karma dans le bouddhisme est, quant à elle comparable au lien de causalité, c’est-à-dire, si la faute est la cause du dommage, le fautif sera condamné à la réparation dudit dommage. Cependant, sur le plan du contrat nécessitant la rencontre des volontés, l’on observe qu’avant d’être admis à la retraite, l’aéropage de bonzes bouddhistes recueille par trois fois la réponse « oui » de la part du requérant.

ដូច្នេះ​ ដោយឡែកពីបុណ្យ​និងបាប គេអាច​សំគាល់​បានថា ​ការយល់ព្រម​រឺ​មិនយល់ព្រម​ទទួលយក​នូវអ្វីមួយ ត្រូវឆ្លងកាត់​ការពិចារណា​ជាមុនសិន គឺថា ការអនុលោក​តាម​តក្កវិជ្ជា។ ​ក្នុង​រឿងព្រះពោធិសត្វ​ចាប់ជាតិ​ជា​ក្ងោកមាស ព្រះរាជា​​ក៏​បញ្ជា​អោយ​ព្រាន​ទាក់ក្ងោក​បាន​មក​បំរុង​នឹង​សម្លាប់​យក​សាច់​មក​បរិភោគ ត្បិតព្រះអង្គ​ឆ្វេងយល់​ថា ​សាច់ក្ងោក​មាស​ធ្វើអោយ​អមត​ គឺ​រស់​មិនចេះ​ស្លាប់។ ក្ងោក​ក៏ធ្វើ​ការ​អនុលោម​តាម​តក្ក​វិជ្ជា​ ថា​សាច់​របស់​យើងដែល​ព្រះអង្គ​នឹង​សោយ អាច​ជឿថា វាមាន​ភាពអមតៈ​ម្តេចបាន ​បើ​ខ្លួនយើង​ផ្ទាល់​ជាក្ងោក​ដែល​មាន​សាច់​រស់​ជាប់​នឹង​ខ្លួន ​ស្លាប​ ជើង។ល។ ក៏​នឹង​ត្រូវស្លាប់​តាម​ព្រះរាជបញ្ជា​ ដូច្នេះ​ជំនឿ​នេះ​មិនពិត មិនយុត្តិធម៌​ទេ។ យ៉ាងណា​មិញ តុលាការ​ក៏​ត្រូវប្រើច្បាប់​តាម​ការអនុលោម​បែបនេះផងដែរ ទើបសមរម្យ។

En effet, il paraît tout à fait logique d’admettre que le droit s’applique, certes, à tous sans distinction de titre ou de statut social, mais il ne peut juger de la théologie ou des préceptes de Bouddha. Dans l’arrêt Pellegrini rendu en 2001 comme dans l’arrêt Lombardi en 2009, la Cour européenne des droits de l’homme n’a pas jugé le fond canonique ni théologique des décisions, mais elle a accordé une indemnisation aux plaignants au motif que le droit de la défense n’a pas été respecté.

ជនជាប់ចោទ​មានសិទ្ធិ​ទទួលយក​មេធាវី ដើម្បី​ការពារ​ខ្លួន។ នេះ​ជាសិទ្ធិ​ចំបង។ មេធាវី​គឺជា​អ្នកណែនាំកូនក្តី ស្វែង​រក​ការពិត គឺ​យុត្តិធម៌ ​មិនមែន​ជា​អ្នកទាមទារ​យកឈ្នះ​ដោយ​បំពាន​​លើ​ច្បាប់​​នោះទេ។​ ​ការណែនាំ​សំខាន់ណាស់ គឺថា អាច​មា​នឥទ្ធិពល​ដល់​ជនពាល​ដែល​ដឺងខ្ឡួនខុស​រួចហើយ​ក៏បែរ​មកយក​ផ្លូវល្អ​វិញ។ ក្នុង​រឿង​ជម្ពូកាជិវក ដែលជា​ព្រាហ្ម​អាស្រ័យ​លាមក​ជំនួ​សអាហារ​​​ ​តាម​បុព្វកម្ម​របស់​គាត់។ កាលដែល​គាត់​ជួប​នឹង​ព្រះពុទ្ធអង្គ​​ព្រះនាម​​កស្យបៈ ​លោក​បាន​សំដែង​ហេតុ​និង​ផលនៃ​កម្មនោះ​អោយគាត់​បានយល់ច្បាស់ រួចហើយ​ព្រាហ្ម​ក៏​សូមសាង​ផ្នួស​តរៀងទៅ។ ​​​ផ្ទុយទៅវិញ ​បើចោរ​រឺឃាតករ​មិនស្តាប់ឱវាទ​​មេធាវី ក៏គេអាច​ប្រៀបធៀប​វា​ទៅនឹង​​វែក​ដែលត្រាំ​ក្នុង​ទឹកសម្ល ជូរប្រៃ ឆ្ងាញ់​យ៉ាងណា វែក​រមែង​មិនទទួលបាន​រសជាតិ​ទាំងនេះ​ឡើយ។​​

A la différence du Cambodge où le bouddhisme est inscrit dans la constitution ​comme « religion d’Etat », en Europe, l’Eglise et l’Etat sont deux institutions distinctes. L’on en veut pour preuve le motu proprio Sacramentorum sanctitatis tutela du 30 avril 2011 transférant à la Congrégation pour la doctrine de la foi les compétences en matière de pédophilie restait silencieux à propos du respect du droit du pays.

នៅ​ទីបញ្ចប់​ ប្រិយមិត្្ត​អ្នកស្តាប់​ បើគេយក​ពាក្យ​យុត្តិធម៌​ប្រើជំនួស​ពាក្យថា "និព្វាន" គេអាច​ដកស្រង់​ពី​ជំពូក​​២៥ "ភិក្ខុវគ្គវណ្ណដា" ​នៃ​គាថាធម្មបទ​ក្នុង​ព្រះសុត្តន្តបិតក​ នូវ​ឱវាទ​ព្រះពុទ្ធអង្គ​ដូចតទៅ​នេះ៖ "ការពិនិត្យ​មិនមាន​ដល់​បុគ្គល​អ្នក​មិនមាន​ប្រាជ្ញា ប្រាជ្ញា​មិនមាន​​​ដល់​បុគ្គល​អ្នក​មិនពិនិត្យ ​ការពិនិត្យ​និង​ប្រាជ្ញា​មាន​ក្នុង​បុគ្គលណា​ បុគ្គលនោះ​ឯង​ឈ្មោះថា ស្ថិត​ក្នងុ​ទី​ជីត​នៃ​"យុត្តិធម៌"៕

សូម​អរគុណ​និង​ជំរាបលា។​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ