អានតួអត្ថបទ
បារាំង

ភាពយន្តចាស់​ៗ​កម្ពុជា​ "Le Sommeil d'or" បញ្ចាំង​​នៅ​ប៉ារីស​

អ្នកស្រី ឌី សាវ៉េត លោក លីប៊ុនយីម លោក លី យូស្រ៊ាង លោក ហែម អ៊ីរ៉ុន (ដែល​ទើប​ទទួល​មរណភាព​សប្តាហ៍​មុន) និង​អតីត​អ្នកភាពយន្ត​ជំនាន់​ ទសវត្ស​៦០ និង​៧០​ មួយ​ចំនួន​​ទៀត នឹង​មាន​មុខ​នៅ លើ​ផ្ទាំង​សំពត់​ស​ នៃ​រោង​ភាព​យន្ត​បារាំង​ចាប់​ពី​ថ្ងៃ​ទី ១៩ កញ្ញា​ ឆ្នាំ​២០១២ នេះ​តទៅ ក្នុង​ខ្សែ​ភាព​យន្ត​មួយ​មាន​ចំណង​ជើងថា le Sommeil d’or​« ដំណេកមាស » របស់​សមិទ្ធិករ​បារាំង​ដើម​កំណើត​ខ្មែរ ចូ ដាវី។

©sommeil d'or
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ​ទើប​តែ​២៧​ឆ្នាំ សមិទ្ធិករ​ ចូ ដាវី ចៅ​ប្រុស​របស់ស​មិទ្ធិករ​ខ្មែរ​ដ៏​ល្បី​ម្នាក់​គឺ លោក វ៉ាន់ ចន្ទ នៃ​ក្រុមហ៊ុន​វ៉ាន់ចន្ទភាព​យន្ត​កម្ពុជា សូម​នាំ​ ចក្ខុ និង​អារម្មណ៍​ ប្រិយមិត្ត​ឱ្យ​ត្រឡប់​ទៅ​កម្ពុជា​ ទៅ​រក​អតីតកាល​ ​ដែល​ភាពយន្ត​មាន​ការ​រីក​ចម្រើន​ខ្លាំង​ និង​ពេញ​និយម​បំផុត។ ភាព​យន្ត​ “ដំណេកមាស” ​រំលឹក​ឡើង​វិញ​​ពី​ភាពយន្ត​ចាស់ៗរបស់កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​៦០ និង​៧០ បាន​ទទួល​ពាន​រង្វាន់​ចំនួន​បួន​ និងត្រូវ​​បាន​ជ្រើសរើស​ឱ្យ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​មហោស្រព​ភាព​យន្ត​ជា​ច្រើន មាន​ជាអាទិ៍​មហោស្រពភាពយន្តអន្តរជាតិ​ពូសាន់ កូរ៉េខាង​ត្បូង មហោស្រពភាពយន្ត​អាស៊ី​នៅ​សហរដ្ឋ​អាមេរិក នៅ​ក្រុង​Rochelle ក្រុង​មែលប៊ន​ប្រទេស​អូស្រ្តាលី និង​បាន​ទទួល​ពាន​រង្វាន់​ចំណាត់ថ្នាក់ពិសេស​ពី​មេប្រយោគ​ក្នុង​មហោស្រពភាពយន្ត​អាស៊ី​ក្រុង​ Dallas។

 
“ដំណេក​មាស” នឹង​​ត្រូវ​ចាក់​បញ្ចាំង​នៅរោង​ភាពយន្ត MK2 Beaubourg, Cinéma Saint Michel ​ក្រុង​ប៉ារីស និង​ខេត្តបារាំង​​មួយ​ចំនួន​ទៀត ចាប់​ពី​ថ្ងៃទី​ ១៩ កញ្ញា​នេះ​តទៅ​។
ព័ត៌មាន​លម្អិត
http://www.lesommeildor-lefilm.com
http://www.allocine.fr/video/player_gen_cmedia=19358928&cfilm=198666.html

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ