អានតួអត្ថបទ
បទសម្ភាស

លោក​ រស់ សាលីន​៖​ បេក្ខជន​ប្រលង​បាក់ឌុប ​លើក​ទី​២ ​អវត្តមាន​​ច្រើន​ ដោយសារ​តែ​សមត្ថភាព​មិន​ដល់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​ នៅ​ថ្ងៃ​អង្គារ​នេះ ​គឺ​លោក​ រស់​សាលីន​ អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។ ​ការ​ប្រលង​បាក់ឌុប​ លើក​ទី​២ ​រយៈ​ពេល​ពីរ​ថ្ងៃ ​នៅ​ថ្ងៃ​ទី​១៣ ​និង​ថ្ងៃ​ទី​១៤​តុលា ​បាន​បិទ​បញ្ចប់​ ដោយ​មិន​មាន​ភាព​អសកម្ម​អ្វី​កើត​ឡើង​ គួរ​ឲ្យ​កត់​សម្គាល់​ទេ។​ ប៉ុន្តែ​ក្នុងរយៈ​ពេល​ពីរ​ថ្ងៃ​នេះ​ បេក្ខជន​ អវត្តមាន ​មិន​ទៅ​ប្រលង​ មាន​ចំនួន​ ៧៣៦៤​ នាក់​ ក្នុង​ចំណោម​បេក្ខជន​សរុប​ជាង​ ៦​ ម៉ឺន​នាក់​។ ​បេក្ខជន​ប្រលង​បាក់​ឌុប​ លើក​ទី​២ អវត្តមាន​ច្រើន​ដូច្នេះ ​ត្រូវ​បាន​លោក​ រស់ ​សាលីន​ លើក​ឡើង​ថា ​ភាគ​ច្រើន​ជា​បេក្ខជន​ស្វ័យរិន​ ហើយ​មក​ពី​បេក្ខជន​ទាំង​នោះ ​យល់​ថា​ សមត្ថភាព​មិន​គ្រប់គ្រាន់​ ខណៈ​ដែល​ក្រសួង​អប់រំ​ បន្ត​រឹត​បន្តឹង​វិន័យ ​ក្នុង​ពេល​។

លោក រស់ សាលីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា​
លោក រស់ សាលីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា​ photo Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ