ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អាស៊ី

នៅរុស្ស៊ី​ចាប់ដំណើរការ គឺ “បញ្ជីខ្មៅ” នៃ Websites ដែល​ហាមប្រាម

media  
តាមច្បាប់ថ្មី​របស់​រុស្ស៊ី វិបសៃត៍​ណា​ដែល​មាន​ព័ត៌មាន​ប៉ះពាល់​ដល់​កុមារ​នឹង​ត្រូវ​ជាប់ក្នុង​បញ្ជីខ្មៅ REUTERS/Ints Kalnins

ចាប់ពីថ្ងៃទី១វិច្ឆិកានេះទៅ ចូលជាធរមាន​ផ្លូវការ គឺច្បាប់ “ស្តីអំពី​ការការពារ​កុមារ ទល់​នឹងព័ត៌មាន​ណា ដែលនាំឲ្យ​ខូច​ដល់​សុខភាព និង ការលូតលាស់​របស់គេ”។ តាម ដែល “ស្ថាប័រដ្ឋ​រុស្ស៊ី​ខាងត្រួតពិនិត្យ​លើ Websites” ប្រកាស​ឲ្យដឹង គ្រាន់តែ​ក្នុង​១ម៉ោងដំបូង​នៃ​ធរមាន ច្បាប់នេះ មាន​ទទួលបាន​ពាក្យចំនួន ១៦១ ដែល​ចង់ដឹង តើ​មានឈ្មោះ Sites ណាខ្លះ ជាប់​នៅក្នុង “បញ្ជីខ្មៅ”​នោះ។

ស្ថាប័នរដ្ឋរុស្ស៊ីខាងត្រួតពិនិត្យលើ Websites ហៅកាត់​ថា RosComNadzorដែល​ទទួល​បន្ទុក ខាង​តាក់តែង​បញ្ជីនោះ ធ្លាប់ព្រមាន​ទៅហើយ​ថា ៖ នឹងជាប់ឈ្មោះ​ក្នុង “បញ្ជីខ្មៅ” ជាបឋម គឺ Site ណា​ដែល​ឃោសនា​ញុះញង់​កុមារ​ឲ្យរួមភេទ​ប្រព្រឹត្ត​សេពសន្ថវៈ ឲ្យសេព​គ្រឿងញៀន សុរា បារី ឲ្យធ្វើ​អត្តឃាតកម្ម​សម្លាប់ខ្លួនឯង។ ប៉ុន្តែ ស្ថាប័ននេះ​លំអិតថា មុននឹង​ជាប់ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​បែបនេះ ម្ចាស់​នៃSite និង គេហទំព័រ​​មានពេល​២៤ម៉ោង សម្រាប់​លុបចេញ​ទៅ ព័ត៌មាន​ដែល​អកុសល។

ការអនុវត្តន៍ “បញ្ជីខ្មៅ” បែបនេះ បានញ៉ាំងសង្គម​រុស្ស៊ី ឲ្យកើតឡើង​ជា ក្តីមន្ទិលសង្ស័យ ថា អាជ្ញាធរ ពិតជា​វាតប្រត្តិការ​ខាងចាប់ថ្នាក់​រាល់ព័ត៌មាន​ដែល​បង្ហើរ​តាមបណ្តាញ​អ៊ិនធ័រណែត។ តាមសំដី លោក​រដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍​រុស្ស៊ី Nicolai Nikiforov ក្នុងករណី​ដែល​មាន រកឃើញ​នៅតាម Website នេះឬនោះ ព័ត៌មានណា ដែល​ហាមប្រាម អាជ្ញាធរ​នឹង​ខ្ទប់មិនឲ្យ​វា​បង្ហើរ​នៅរុស្ស៊ី​ទៀតឡើយ មិនថា ជា YouTube ឬ LiveJournal ឡើយ។

ទោះយ៉ាងណាក្តី ក៏នៅតាមក្រុងរុស្ស៊ី​មួយចំនួន ជាសញ្ញា​ប្រឆាំងនឹង វិធានការ​អាជ្ញាធរ ដែល ចាប់ថ្នាក់​រកកំហុស តាមបណ្តាញ​អ៊ិនធ័រណែត មានប្រព្រឹត្ត​ទៅហើយ ជាមីទ្ទិញតវ៉ា។

គួររំលឹកថា ច្បាប់ “ស្តីអំពីការការពារ​កុមារ ទល់នឹង​ព័ត៌មានណា ដែលនាំឲ្យ​ខូចដល់​សុខភាព និង ការលូតលាស់ របស់គេ” ដែល​ចូលជាធរមាន​ចាប់ពីថ្ងៃទី១វិច្ឆិកា​នេះទៅ ត្រូវបាន​អនុម័ត ដោយ​សភាឌូម៉ា គឺ​កាលពីខែធ្នូ​ឆ្នាំ២០១០ ហើយបន្ទាប់មក ចុះហត្ថលេខា ដោយ​ប្រធានាធិបតី កាលពី​ដើមឆ្នាំ២០១១។ ឯកសារនេះ ប្រមើល នូវ​នាទី​ទទួលខុសត្រូវ​តាមផ្លូវរដ្ឋបាល ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មានណា ដែល​ជំរុញ ឲ្យ​កុមារ​ប្រព្រឹត្តទង្វើ​ជាគ្រោះថ្នាក់​ដល់ជីវិត​ខ្លួន។

ចំពោះការរំលោភបំពានលើបទដ្ឋានខាងលើ ច្បាប់តម្រូវ ឲ្យ​រូបវន្តបុគ្គល បង់ប្រាក់​ពិន័យ រហូតដល់ ៣.០០០រូប្ល ឬប្រមាណ១០០ដុល្លារ​អាមេរិក ចំណែកអ្នកមុខអ្នកការ គឺ​បង់ដល់ ២ម៉ឺន ៥ពាន់រូប្ល ឬ ៨០០ដុល្លារ ហើយនីតិបុគ្គល​វិញ គឺ​បង់ដល់ ២០ម៉ឺនរូប្ល ឬ ៦.៥០០ ដុល្លារ ព្រមទាំង បញ្ឈប់​សកម្មភាព Website ដែលជាប់ពិរុទ្ធ​រហូតដល់ ៩០ថ្ងៃ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ