អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កីឡាអូឡាំពិករដូវត្រជាក់ លើកទី២២ ចាប់ផ្តើម នៅក្រុងរុស្ស៊ី Sochi

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុងនេះ ដែល​ស្ថិត​នៅ​មាត់​សមុទ្រ​ខ្មៅ​ តំបន់​ភ្នំកូកាស ចម្ងាយ​ប្រមាណ ១.៨០០គ.ម. ខាង​ត្បូង ពី​រដ្ឋធានី​ម៉ូស្គូ ក្នុង​១៦​ថ្ងៃ​ទៅ​មុខ នឹង​ក្លាយ​ជា “ទីប្រជុំ​នៃ​បុណ្យ​កីឡា​ពិភពលោក” សម្រាប់​គណៈប្រតិភូ​កីឡា​មាន​គ្នា​សរុប​ចំនួន​ជាង ៦.០០០​នាក់ មក​ពី ៨៨ ប្រទេស​ក្នុង​លោក និង ទស្សនិកជន​បរទេស​ជាច្រើន​ម៉ឺន​នាក់ ដែល​មក​មើល​ការប្រកួត​នៅ​នឹង​កន្លែង​ផ្ទាល់។ ពិធី​សម្ពោធ នឹង​ចាប់​ផ្តើម​ថ្ងៃ​៧​កុម្ភៈ​នេះ នៅ​ម៉ោង ២០-១៤​នាទី ជា​តួលេខ និមិត្តរូប សម្គាល់“កីឡា​អូឡាំពិក​រដូវ​ត្រជាក់-ឆ្នាំ​២០១៤”។

កីឡា​អូឡាំពិក​រដូវ​ត្រជាក់​នៅ​ Sotchi នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ៧ -២៣ កុម្ភៈ ២០១៤
កីឡា​អូឡាំពិក​រដូវ​ត្រជាក់​នៅ​ Sotchi នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ៧ -២៣ កុម្ភៈ ២០១៤ REUTERS/Fabrizio Bensch
ផ្សាយពាណិជ្ជកម្ម

នឹង​វត្តមាន​មាន​មុខ ក្នុង​ពិធី​សម្ពោធ​នេះ តាម​ការបង្ហើប​ឲ្យ​ដឹង​នៃ​ក្រសួង​ការបរទេស​ដែល​បាន​ទទួល​ការបញ្ជាក់​ទៅ​ហើយ គឺ​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល ៤៤​ប្រទេស មាន​ជា​អាទ៏ លោក​ប្រធានាធិបតី​ចិន ស៊ី ជិនភីង ដែល​ម្សិលមិញ បាន​អញ្ជើញ​មក​ដល់ ព្រម​ទាំង​បាន​ធ្វើ​ជំនួប​ទ្វេ​ភាគី ជាមួយ​សមភាគី​រុស្ស៊ី លោក​ពូទីន ទៅ​ផង។

គួរនិយាយថា ក្រោម​រលក​ទិតៀន​រុស្ស៊ី ដែល​ថា​ចេះ​តែ​រំលោភ​លើ​សិទ្ធិ​មនុស្ស បែប​យ៉ាង​តាម​រយៈច្បាប់​ហាម​មិន​ឲ្យ​ឃោសនា​អំពី​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ក៏​ដូច​ជា​ក្រោម​លេស​ថា អាជ្ញាធរ​រុស្ស៊ី​ហាក់​បី មិន​អាច​ធានា​សុវត្ថិភាព ដល់​ការប្រព្រឹត្ត​នៃ​កីឡា​អូឡាំពិក​នេះ បាន​ជា​អ្នក​ដឹកនាំ​រដ្ឋ​ខ្លះ បាន​ប្រកាស​ធ្វើ​ពហិការ មិន​វត្តមាន​ទេ នៅ​ក្រុង Sochi។ ប៉ុន្តែ ថ្នាក់​ដឹកនាំ​រុស្ស៊ី រមែង​អះអាង​ថា សន្តិសុខ​ក្នុង​ដំណើរ​ប្រព្រឹត្ត​ទៅ នៃ​ល្បែង​នេះ នឹង​ត្រូវ​ធានា​បាន​១០០%។ ទាំង​លោក​ប្រធាន “គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ”​Tomas Bach ក៏​សំដែង​ជំនឿ​ជឿ​ជាក់ លើ​សមត្ថភាព​រុស្ស៊ី ខាង​ធានា​សន្តិសុខ​នេះ។  
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ