ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/06 12h00 GMT

រុស្ស៊ី​និង​កាហ្សាក់ស្ថាន​​ជា​ម្ចាស់ផ្ទះ​ទទួល​“​ល្បែងសឹក​អន្តរជាតិ​ឆ្នាំ​២០១៦​”​

រុស្ស៊ី​និង​កាហ្សាក់ស្ថាន​​ជា​ម្ចាស់ផ្ទះ​ទទួល​“​ល្បែងសឹក​អន្តរជាតិ​ឆ្នាំ​២០១៦​”​ អ្នកចូលរួម​ ​​ល្បែងសឹក​អន្តរជាតិ​២០១៦ នៅ​ទីលាន​ប្រកួតប្រទេស​​​កាហ្សាក់ស្ថាន Reuters

    តាំងពី​ថ្ងៃ​សៅរ៍​៣០កក្កដា​មក ដែល​នឹងពន្យារ​ទៅ​លុះរហូត​ដល់​ថ្ងៃ​១៣សីហា​ នៅលើ​ដែនដី​រុស្ស៊ី​ និង​កាហ្សាក់ស្ថាន បន្តប្រព្រឹត្ត​ទៅល្បែងអន្តរជាតិនៃកងទ័ពឆ្នាំ-២០១៦​ចូលរួម​ដោយ​យោធា​ប្រមាណ៣.០០០នាក់​ តំណាងឲ្យ​២០​ប្រទេស​ទ្វីប​អឺរ៉ុប ​ អាស៊ី អាហ្វ្រិក និង អាមេរិក​ឡាទីន។ គេចែក​ជាក្រុម​ប្រកួត​ចំនួន​១២៨ក្រុម​ ប្រជែងគ្នា បញ្ចេញ​ថ្វីដៃ​ប្រយុទ្ធ​លើ​​ដីគោក ក្នុង​អាកាស និង​នៅសមុទ្រ​ តាមវិញ្ញាសា​២៣មុខ នៅលើ​វាលវង់​ល្បង​ពិសោធ​ ចំនួន ២០​លាតសន្ធឹង​លើទឹកដី​ធំ​ល្ហល្ហេវ​​​នៃរដ្ឋ​ទាំងពីរ។​

    ល្បែង​អន្តរជាតិ​នៃ​កងទ័ពឆ្នាំ-២០១៦​ ត្រូវបាន​សម្ពោធ​ កាលពី​ថ្ងៃសៅរ៍​៣០កក្កដា នៅ ឯ​វាលវង់​មួយបែបនេះ​ គឺវាលវង់​កងអាកាស​ឈ្មោះ Aliabino​ មិនឆ្ងាយ​ប៉ុន្មាន​ពីរដ្ឋធានី​ម៉ូស្គូ។
    ថ្លែង​ក្នុង​ពិធី​នោះ រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី-​ប្រទេស​ម្ចាស់ផ្ទះ លោកនាយ​ឧត្តមសេនីយ​ Serguei​ Shoigu លើកឡើង​ជាអាទ៏ ៖​

    -សម្រាប់​យោធា ដែលតំណាង​ឲ្យ​ប្រទេសខ្លួន​និមួយៗ ​ការចូលរួម​ក្នុង​ល្បែងសឹក​នេះ ​គឺ​មានន័យ​ ជាកិត្យា​នុភាព​ ​ហើយបើទទួលបាន​ជ័យជំនះ​ក្នុងការ​ប្រកួតនេះ​ គឺជាកិត្តិយស​​​តែម្តង។​

    -ខ្ញុំសូម​ជូនពរដល់​គ្រប់តែអ្នកចូលរួម​ប្រកួត​ឲ្យចេះ​បង្ហាញនូវ​ភាពជំនាញ​  នូវអំណត់​អត់ធ្មត់​ក្នុងការ​ប្រកួតដ៏​សុចរិត​ ហើយ​ដណ្តើមឲ្យ​បាននូវ​សិទ្ធិជា​អ្នកបញ្ចេញ​ថ្វីដៃ​ឆើត​ជាងគេ។​
     
    បន្ទាប់​មក​ មាន​ប្រព្រឹត្តទៅ​ ការ​លោតឆ័ត្រយោង​ដេរដាស ​ពេញក្នុងផ្ទៃមេឃ​ និង​ការហោះ​ បញ្ចេញ​រាង​នៃ​យន្តហោះ​ប្រដេញ​ទាំងក្រុមៗ​ ជូន​ទស្សនិកជន ជាង១៥០០០នាក់​ដែលបាន​ទៅជួបជុំ​គ្នា​ អបអរសាទរ​ចំពោះ​ពិធីសម្ពោធ​ល្បែងសឹក​អន្តរជាតិ​នោះ។

    ចំណែក​២០ប្រទេស​ដែល​ចូលរួម គឺ​មានឈ្មោះ​ដូចតទៅ៖ ចិន ​ឥណ្ឌា​ ប៉ាគីស្ថាន​ ម៉ុងហ្គោលី​  កូវ៉ែត អេហ្ស៊ីប​ អ៊ីរ៉ង់​ អង់ហ្គោឡា ​ស៊ីមបាបវ៉េ ​ វេណេស៊ុយអេឡា​ នីការ៉ាហ្កា​​ ស៊ែរប៊ី​ ​អារមេនី ​ ក្រិក​ បេឡារុស​ តាហ្ស៊ីគីស្ថាន​  អាស៊ែរបែដហ្សាន​ កៀហ្គីស៊ីស្ថាន​  ហើយ​ប្រាកដណាស់​ រុស្ស៊ី និង​កាហ្សាក់ស្ថាន។

    វត្តមាន​ជាអ្នក​សង្កេតការណ៍ គឺ​​តំណាង​នៃ​៩ប្រទេស ​និយាយឲ្យចំ ៖ អូទ្រីស អាល់ហ្សេរី​អាល្លឺម៉ង់​ អ៊ីស្រាអែល​ ឥណ្ឌូណេស៊ី ​គុយបា​ ភូមា​ ណាមីប៊ី​ អារ៉ាប៊ី សាអ៊ូឌីត។

     

    ក្នុងចំណោម​២៣វិញ្ញាសា​នោះ​ មាន​វិញ្ញាសា​បែបយ៉ាង Biathlon រថក្រោះ​​​ចូលរួម​ប្រកួត ​ដោយ​ក្រុមយោធា​គ្រប់ប្រទេស លើកលែងតែ​អេហ្ស៊ីប​ និង​ប៉ាគីស្ថាន។​ វាប្រព្រឹត្ត​ទៅ នៅ​វាលវង់ ជាយក្រុង​ម៉ូស្គូ។ ខ្លឹមសារវា​ គឺនៅត្រង់​រថក្រោះ​ត្រូវបើ​អោយ​ផុតចម្ងាយ​៣វង់ មួយវង់ៗ​ប្រវែង៧គ.ម. ទាំងឆ្លងកាត់​បណ្តើរ​ ឧបសគ្គ​ចំនួនរាប់សឹប​  នៅ​តាមផ្លូវ​បែបយ៉ាង អូរទឹក​ ដីទួលរណ្តៅ​ប្រឆាំង​រថក្រោះ ហើយបាញ់​បណ្តើរ​ទៅលើស៊ីប​ចំនួ៨ រួចក្នុង​ករណី​ បើ ស្រាប់តែ​បើកឃ្លាត​ចេញពី​ខ្សែផ្លូវនោះ ​គឺត្រូវពិន័យ​ឲ្យបើក​បន្ថែម​មួយវង់​ទៀត​ ដូច្នេះ​គឺ​ខាតពេល ទំរាំ​អាចទៅដល់​ទីដៅ​ ដែលកត់ត្រា​ដោយ​គណៈ​មេប្រយោគ​ កត់ត្រា​ទាំង កម្រិត​បាញ់​ត្រូវ​ចំស៊ីប។

    សម្រាប់ប្រកួតក្នុងវិញ្ញាសានេះ ​រុស្ស៊ី​ប្រគល់​ទៅឲ្យក្រុមប្រកួត មកពី​ប្រទេសឯទៀត  គឹ​រថក្រោះ​ធុន T-72 ដូចរុស្ស៊ី​ដែរ។ ប៉ុន្តែ ​ប្រទេស​ចិន​​បាននាំមក​ជាមួយ​តាម ក្បួនរថភ្លើង​មកកាន់​រុស្ស៊ី​តែម្តង គឺ​រថក្រោះខ្លួន​ធុនType-96 A។

    ការបាញ់​ផ្គក់​នៃ​ពួកSniper ចូលរួមដោយ ១០ប្រទេស គឺ បេឡារុស  វេណេស៊ុយអេឡា​ ក្រិក​ ឥណ្ឌា​ អ៊ីរ៉ង់ កាហ្សាក់ស្ថាន ចិន ម៉ុងហ្គោលី​ រុស្ស៊ី និង​ស៊ឹមបាបវេ​។ ខាង​វិញ្ញាសា​នេះ​ វាលវង់​ប្រកួត​ គឺ​នៅលើ​ដែនដី​កាហ្សាក់ស្ថាន។​

    ខាងភាព​ថ្នឹក​​ប្រយុទ្ធ​នៃ​​ពួកពី​ឡុត ​ចូលរួម​ដោយ​ពីឡុត​១០០នាក់ តំណាង​ឲ្យ​រុស្ស៊ី ចិន ប៉ាគីស្ថាន​ បេឡារុស​ អាស៊ែរបែដហ្សាន​ និង​កាហ្សាក់ស្ថាន។​ លើកលែងតែ​ចិន​ដែលបើក យន្តហោះ​ចំបាំង​របស់ខ្លួន​​ធុន JH-7 ក្រុមប្រកួត​ឯទៀត​ប្រតិបត្តិការ​គឺតាម​យន្តហោះ​ចំបាំងរុស្ស៊ី​​ធុន Sdukhoi Mig iLushin ប្រភេទ​ប្លែកៗ​ និងឧទ្ធម្ភាគចក្រ​យោធា​ធុន Mi Ka ច្រើនបែប​ដែរ។

    ការប្រកួតនេះ​ប្រព្រឹត្តទៅ​នៅក្នុង​ផ្ទៃមេឃ​ខេត្ត Riazan ​ខាងត្បូង​ប្រទេស​រុស្ស៊ី​ ជាទី​ដែលមាន​មូលដ្ឋាន​ទ័ព​អាកាសដ៏ល្បី​​របស់រុស្ស៊ី​ស្ថិតនៅ។

    ខាងនាវិកឡើង​គោក ប្រពឹត្តទៅ​​នៅមាត់សមុទ្រ​បាល់ទិក​ ត្រង់ខេត្ត Kaliningrad ​ប៉ែក​ខាងលិច​​បង្អស់របស់​រុស្ស៊ី​ ចូលរួម​ដោយ​ពួកម៉ារីន​​​អង់ហ្គោឡា​ វេណេស៊ុយអេឡា​ អ៊ីរ៉ង់ ​កាហ្សាក់ស្ថាន​ ចិន​ ប៉ាគីស្ថាន​ និងរុស្ស៊ី។​

    ខាងដណ្តើមយក​"ពានរង្វាន់​សមុទ្រ" ​ជាការ​ប្រកួត​រវាងនាវាចំបាំង​លើផ្ទៃទឹក​សមុទ្រខ្មៅ​ និង​សមុទ្រCaspienne ចូលរួមដោយ​អាស៊ែរបែដហ្សាន​ កាហ្សាក់ស្ថាន​ ចិន​ និងរុស្ស៊ី។ ​

    ខាងមុជទៅ​ជម្រៅ​ជ្រៅ​ក្នុង​សមុទ្រ ​វាប្រព្រឹត្តទៅ នៅឯ​វាលវង់​ខាងមុជ​ទៅជម្រៅ​ជ្រៅនៃ​សមុទ្រ នៅអមសាលា​របស់​កងនាវា​រុស្ស៊ី​ប្រចាំ​សមុទ្រខ្មៅ​នៅក្រុងផែ Sebastopol ​ទឹកដី​គ្រីមេ ​ចូលរួម​ដោយ​អ៊ីរ៉ង់ រុស្ស៊ី​ វេណេស៊ុយអេឡា ​សុទ្ធតែល្បី​ខាងមុជ​ទៅ​ជម្រៅជ្រៅ។  ​

    ខាងសង់​ស្ពានពោង​ក្រោមឈ្មោះថា "ទឹកចំហ"​ ​កាត់លើទន្លេ Oka​  នៅតំបន់​ ស៊ីបេរី​ខាងកើត​ចូលរួម​ដោយ​ប្រទេសដែល​ល្បីខាង​ឯកទេសកម្ម​នេះ គឺ​ចិន រុស្ស៊ី​ ស៊ែរប៊ី។ ​ការប្រកួតនេះ​មាន ន័យ​សំខាន់​សម្រាប់​កងទ័ព​បោះពួយ​តាមផ្លូវគោក​ ទៅកាន់ទីដៅ​ដោយមិនអាស្រ័យ​នឹង​ឧបសគ្គ​​ នៅពីមុខ​ខ្លួនឡើយ។​
     
    ជា​ការ​កត់សម្គាល់ ​រុស្ស៊ីចូលរួម​ក្នុងគ្រប់តែ២៣វិញ្ញាសា ចិន​ចូលរួមក្នុង​២២វិញ្ញាសា​ ហើយ​កាហ្សាក់ស្ថាន​ចូលរួមក្នុង​២១វិញ្ញាសា។​  ការប្រកួតនេះ​ប្រព្រឹត្តទៅ​នៅលើ​ដែនដី​រាប់លាន​ គីឡូម៉ែត្រ​ក្រឡា​ លាតសន្ធឹងពី​តំបន់ស៊ីបេរី​នៅខាងកើត​  រហូតដល់​ខេត្តរុស្ស៊ី​ នៅប៉ែក​ខាង លិច​បង្អស់ ​និង​ពីក្រុង Saint-Petersbourg​​ នៅប៉ែកពាយ័ព្យ​ រហូតដល់​ក្រុងផែ​Sebastopol ខាងត្បូង​បំផុត ​និង​នៅលើ​ដែនដីកាហ្សាក់ស្ថាន​ទៅផង។

    ល្បែងសឹក​លើកនេះ គឺ​ជា​លើកទី២ ។ ក្នុងឆ្នាំ​មុន ពីក្នុង​ចំនោម​១៧ប្រទេស​ដែលបាន​​ចូលរួម ជាប់​លេខ-១​ គឺ​រុស្ស៊ី បាន​៣១​មេដាយមាស និង​៣​មេដាយប្រាក់។ ​ចិន​ជាប់លេខ-២ ដោយ មេដាយ​មាស​៣ មេដាយប្រាក់ ១៨ និង​មេដាយសំរឹទ្ធ៨។ បេឡារុសជាប់លេខ-៣ ដោយ មេដាយ​មាស​១ មេដាយប្រាក់១០ និងមេដាយសំរឹទ្ធ ១២។

    ចំណែក​លទ្ធផល​ផ្លូវការ​នៃ​ល្បែង​អន្តរជាតិ​កងទ័ព​ឆ្នាំ២០១៦ ​នឹងត្រូវប្រកាស​គឺនៅពេល​បិទបញ្ចប់វា ថ្ងៃសៅរ៍១៣​សីហា ខាងមុខ៕  ​​

     


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • វាសនា ពួកអ្នកកីឡារុស្ស៊ី នៅមិនទាន់អារកាត់ទេ

      ស្វែងយល់បន្ថែម

    • រុស្ស៊ី-ស៊ីរី

      រឿង​អាស្រូវ​ជុំវិញ ក្នុង​ការប្រើ​ថ្នាំ​លើក​កម្លាំង​របស់​ពួកអត្តពលិក​រុស្ស៊ី

      ស្វែងយល់បន្ថែម

    • រុស្ស៊ី-កីឡាបាល់ទាត់

      រុស្ស៊ី​នៅតែ​បន្ត​រៀបចំ​ខ្លួន សម្រាប់​ទទួល ការ​ប្រកួត​បាល់ទាត់​ពិភពលោក​២០១៨

      ស្វែងយល់បន្ថែម

    • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

      រុស្ស៊ី​ដែល​៤​ឆ្នាំ​ទៀត​​ទទួល ​World Cup-​២០១៨​បាន​បង្ហាញ​បដិរូប​នៃ​កីឡា​នេះ​

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ