ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
អាស៊ី

នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​រិះគន់ការ​ប្រើប្រាស់​បណ្តាញ​សង្គម

media  
នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​រិះគន់​ក្រុម​​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​Facebook REUTERS/Dado Ruvic/Files

នៅ​ក្នុង​វេទិកា​សកលវិទ្យាល័យ ល្ងាច​ថ្ងៃអង្គារ​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី សិង្ហ​បុរី បាន​​រិះគន់​យ៉ាង​ខ្លាំង​ការ​ប្រើប្រាស់​ប្រព័ន្ធ​សង្គម។​ សម្រាប់​លោក​នាយករដ្ឋមន្ត្រី មាន​ច្បាប់​ មាន​វិន័យ​ ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​សង្គម គឺ​ជា​ការ​ចាំបាច់ ដើម្បីទប់​ស្កាត់​ ចរិត​ចូល​ចិត្ត​ប្រឆាំង​គ្នា ក្នុង​ប្រព័ន្ធ​អ៊ីនធឺណែត និង​ដើម្បីរក្សា​តម្លៃ​ជា​មនុស្ស​របស់​អ្នកប្រើប្រាស់​ប្រព័ន្ធ​សង្គម​ទាំងនោះ។

សុន្ទរកថា​របស់​លោក​នាយករដ្ឋមន្ត្រី ត្រូវ​បាន​បង្ហោះ​​តាមប្រព័ន្ធ​សង្គម​ហ្វេសប៊ូក​តាំង​ពី ព្រឹក​។ លោក Lee Hsien Loong  ដែល​​មាន​អ្នក​ចូល​ចិត្ត​ជាង​២សែន​៦​ម៉ឺន​នាក់​ ក្នុង​​ទំព័រ​ហ្វេសប៊ូក បាន​លើក​ឡើង​អំពី​ហានិភ័យ​នៃ​​ប្រតិកម្ម​ជ្រុលហួសហេតុ​ របស់​សាធារណជន ដែល​ពេល​ខ្លះ​មិន​​ស្គាល់​ដែន​កំណត់ និង​ប្រកប​ដោយ​​អត្ថន័យ​​កាច​សាហាវ​។

ប្រព័ន្ធ​សង្គម បាន​ក្លាយ​ជា​បញ្ហា​ពិបាក​គ្រប់គ្រង គ្រោះ​ទទួល​ប្រតិកម្ម​ហួស​ហេតុ មាន​ច្រើន ប្រតិកម្ម​ពេលខ្លះ​គ្មាន​តម្លៃ​ជា​មនុស្ស ហេតុដូច្នេះ​ហើយ បាន​ជា​​លោក​នាយក​រដ្ឋមន្ត្រី ត្រូវ​ការ​ឱ្យ​មាន​ច្បាប់​ មាន​វិន័យ​នៅ​ក្នុង​លំហ​សេរីភាព​អ៊ីនធឺណែត ដោយ​ឈរ​លើ​គោលការណ៍​​គោរពគ្នា ​ក្នុង​​ភាព​ជា​មនុស្ស។ ​លោក លី មិន​បាន​ហាមឃាត់​ មិនឱ្យ​មាន​ការ​បញ្ចេញ​កំហឹង ឬ​ថ្កោល​ទោស​អ្វីដែល​មិន​ត្រឹម​ត្រូវ​ឡើយ តែ​បាន​ណែនាំ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​គ្រប់​រូប​ ត្រូវ​ចេះ​ត្រូវ​ដឹង​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​ដែន​កំណត់ ពីអ្វី​ដែល​គួរ និង​អ្វី​ដែល​មិន​គួរ ហើយ​មិនត្រូវ​ទម្លាក់​ខ្លួន​ឱ្យ​ទាប​ស្ទើរ​ស្មើ​នឹងសត្វ នាំ​ឱ្យ​ខូច​ដល់​កត្តិយស​ខ្លួន​ឯង​ទេ។​

ការ​រិះគន់​ និង​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ ក៏ព្រោះ​តែ​កាលពី​សប្តាហ៍​មុន​ នៅ​សិង្ហបុរី​ មានរឿង​អាស្រូវ ​ជនជាតិ​​អង់គ្លេស​ម្នាក់ បាន​ទទួល​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង តាម​ប្រព័ន្ធ​សង្គម ពី​សំណាក់​ក្រុម​ជ្រុលនិយម ប្រឆាំង​នឹង​ជន​បរទេស។ ទីប្រឹក្សា​មហាសេដ្ឋី រូប​នោះ​ត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​សិង្ហបុរី​មួយ​រយៈ​ បន្ទាប់​ពី​មាន​ការ​គំរាម​កំហែង​ ​តាម​ហ្វេសប៊ូក។

សម្រាប់​លោក លី លំហូរ​នៃ​ជន​បរទេស​មក​សិង្ហបុរី​ ជា​ការ​ប្រយោជន៍​សេដ្ឋកិច្ច​មិន​អាច​ប្រកែក​បាន​។ សិង្ហបុរី​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​កម្លាំង​ពលកម្ម​បរទេស​ ក្នុង​ចំណោមប្រជាជន​សរុប​ជាង​៥​លាន​បួន​សែន​នាក់ មាន​តែ​ជាង​បី​លាន​នាក់​ប៉ុណ្ណោះ​ជា​ជនជាតិ​សិង្ហបុរី​ឬ អ្នក​មាន​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ