អានតួអត្ថបទ
សិង្ហបុរី-ឥណ្ឌូណេស៊ី

បរិស្ថាន៖​សិង្ហបុរី​​​​នឹង​​​​​ប្តឹង​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​ ក្នុង​សំណុំ​រឿង​ភ្លើង​ឆេះព្រៃ​ ដូចការ​គ្រោងទុក​

យោងតាម​សារព័ត៌មានបារាំង AFP ចុះផ្សាយ​​ថ្ងៃអាទិត្យ​៣កក្កដានេះ​ សិង្ហបុរី​​​មិនប្តូរការ​សម្រេចចិត្តពីមុន​ទេ ដោយ​នៅតែ​ត្រូវ​​​​​​ប្តឹងផ្តល់​បណ្តា​​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​ ​ក្នុង​សំណុំរឿង​ភ្លើងឆេះ​ព្រៃ​ដែល​បំពុល​បរិស្ថាន រៀងរាល់​ឆ្នាំ​ ​​នៅ​តាម​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​មួយចំនួន។ សិង្ហបុរី​មិន​លុបចោល​ការ​ផ្តឹងប្តល់​នេះ​ តាម​ការ​​ទាមទារ​របស់​​ឥណ្ឌូណេស៊ីទេ។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២​កាន់តែ​តានតឹង​នឹងគ្នា ចាប់ពី​ខែ​ឧសភា​មក ក្រោយ​សិង្ហបុរី​ចេញដីកា​ ចាប់ខ្លួន​ប្រធាន​សហគ្រាស​​ឥណ្ឌូណេស៊ី​មួយរូប ពីបទ​ភ្លើងព្រៃ​នេះ។

ផ្សែង​ភ្លើងព្រៃ​ នៅ​ខែត្រ​ Riau ឥណ្ឌូណេស៊ី កាលពីខែ​កញ្ញា​ឆ្នាំ២០១៥។
ផ្សែង​ភ្លើងព្រៃ​ នៅ​ខែត្រ​ Riau ឥណ្ឌូណេស៊ី កាលពីខែ​កញ្ញា​ឆ្នាំ២០១៥។ REUTERS/Regina Safri
ផ្សាយពាណិជ្ជកម្ម

រឿង​ភ្លើងឆេះព្រៃ​បំពុល​បរិស្ថាន​នៅ​តាម​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ីអាគ្នេយ៍ មាន​ដើមហេតុ​មកពី​ឥណ្ឌូណេស៊ី។ រៀងរាល់ឆ្នាំ​ ​ឥណ្ឌូណេស៊ី​ដុតព្រៃ ដើម្បី​ធ្វើចំការ បង្កើន​ការ​ដាំដុះ​ដូងប្រេង។

បញ្ហា​បាន​ផ្ទុះឡើងដល់​កម្រិតធ្ងន់​ នៅ​ឆ្នាំ២០១៥​មុននេះ ពេល​ផ្សែង​ភ្លើង​​បាន​រាលដាល​ទៅ​បំពុល​ដល់​ម៉ាឡេស៊ី សិង្ហបុរី និង​តំបន់​មួយចំនួន​នៅ​ប្រទេស​ថៃ។ សាលារៀនជាច្រើន​បានបិទទ្វារ ហើយ​មនុស្ស​រាប់ពាន់នាក់​បានធ្លាក់ខ្លួនឈឺ។

សិង្ហបុរី​បាន​សម្រេច​ប្តឹង​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​ចំនួន​៦ ស្របតាម​ច្បាប់​សិង្ហបុរី។ យោងតាម​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ​សិង្ហ​បុរី​ក៏បាន​​​គំរាម​ប្តឹង​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​ផ្សេងៗទៀត​​ ដែល​អាច​ជាប់ពាក់ព័ន្ធ​នឹង​សំណុំរឿងនេះដែរ។

យោងតាម​រដ្ឋធម្មនុញ្ញ​សិង្ហបុរី ​​ក្រុមហ៊ុន​​សិង្ហបុរី រឺ​ក៏​​ក្រុមហ៊ុន​បរទេសដែល​​បង្ក​​ផលប៉ះពាល់​បរិស្ថាន ត្រូវ​ទទួល​ពិន័យ​ជាទឹកប្រាក់ ប្រហែល១សែនដុល្លារ​សិង្ហបុរី ត្រូវនឹង​​៧៤០០០ ដុល្លារ​អាមេរិក។ ក្រសួង​បរិស្ថា​ន​ឥណ្ឌូណេស៊ី​បាន​ប្រតិកម្ម​ថា សិង្ហ​បុរី​មិនអាច​​ជាន់លើ​វិស័យច្បាប់​ឥណ្ឌូណេស៊ី​ ដូច្នេះ​បានទេ។ ឥណ្ឌូណេស៊ី​លើកឡើង​ថា ​​​បញ្ហា​ភ្លើងឆេះព្រៃ​​នេះ​ ត្រូវតែ​ដោះស្រាយ​​តាម​បែបផែន​អាស៊ាន​ទើបជាការ​ត្រឹមត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ