អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ទស្សនកិច្ច របស់​លោក​ ស៊ូ​ប៊ែ​ឌី អាច​បន្ថូ​បន្ថយ​ភាព​តាន​តឹង​ នៅ​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​សិទ្ធ​មនុស្ស​នៅ​កម្ពុ​ជា មាន​សុទ្ធិដ្ឋិនិយម​ថា​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​រាយការណ៍​ពិសេស​របស់​លោក សូរិយា ប្រាសាទ ស៊ូ​បេ​ឌី នឹង​អាច​បន្ធូ​បន្ថយ​ភាព​តាង​តឹង​នៃ​រឿង​សិទ្ធ​មនុស្ស​នៅ​កម្ពុជា និង​បញ្ហា​នយោបាយ​តានតឹង រវាង​គណបក្ស​ទាំង​ពីរ។ ប៉ុន្តែ​អ្នក​វិភាគ និង​អង្គការ​សង្គម​ស៊ីវិល​ដែរ​នោះ មិន​សង្ឃឹម​ថា​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​រាយការណ៍​ពិសេស​នេះ នឹង​ចេញ​ជា​លទ្ធផល​ប្រកប​ដោយ​ផ្លែ​ផ្កា​ច្រើន​នោះ​ទេ។ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ស្នើ​ឱ្យ​លោក ស៊ូ​បេ​ឌី ថ្លឹងថ្លែង​របាយការណ៍​ទាំង​សង​ខាង ដើម្បី ជៀសវាង​ការ​វាយ​តម្លៃ​ខុស​ចំពោះ​ស្ថានការណ៍​ពិត​នៅ​កម្ពុជា។យ៉ាងណាក៏ដោយ សង្គម​ស៊ីវិល បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ជាមួយ​នឹង​អនុសាសន៍​របស់លោក ស៊ូ​បេ​ឌី ព្រោះ​ថា​លោក​ស៊ូ​ប៊ែ​ឌី​គ្មាន​ផល​ប្រយោជន៍​អ្វី​នៅ​កម្ពុជា​នោះ​ទេ។  

លោក​សាស្ត្រាចារ្យ ស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី​ អ្នករាយការណ៍​​ពិសេស​​អង្គការ​​សហ​ប្រជាជាតិ​​ស្តីពី​​បញ្ហា​​សិទ្ធិមនុស្ស​​នៅកម្ពុជា​
លោក​សាស្ត្រាចារ្យ ស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី​ អ្នករាយការណ៍​​ពិសេស​​អង្គការ​​សហ​ប្រជាជាតិ​​ស្តីពី​​បញ្ហា​​សិទ្ធិមនុស្ស​​នៅកម្ពុជា​ © លាងដឺលុច
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ