បទយកការណ៍
នាងគ្រីស្ទីន កូនចៅចិនដែលអះអាងថា ខ្មែរជាផ្នែកមួយនៃអត្តសញ្ញាណរបស់ខ្លួន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣៩
គ្រីស្ទីន ង្វៀន មានឪពុកម្តាយជាកូនចៅចិន ដែលធ្លាប់រស់ នៅខេត្តបាត់ដំបង និងដែលបានរត់ភៀសខ្លួន ពីប្រទេសកម្ពុជា នៅក្រោយរបបខ្មែរក្រហម ដើម្បី ទៅរស់នៅប្រទេសវៀតណាម មុននឹងទទួលបានសិទ្ធិជ្រកកោនជាជនភៀសខ្លួន នៅប្រទេសបារាំង ក្នុងទសវត្សរ៍ ឆ្នាំ ១៩៨០។ ដូចកូនចៅចិនតាជីវផ្សេងទៀត ក្នុងប្រទេសបារាំង គ្រីស្ទីន បានចាប់ផ្តើមដឹងប្រវត្តិរបស់ឪពុកម្តាយខ្លួន នៅពេលចាប់ផ្តើមប្រលូកក្នុងគម្រោងផ្កាឈូក ១០០ ដែលមានទិសដៅ ប្រមូលសាក្ខីកម្មឲ្យបាន១០០សំឡេង។