ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 05/12 12h00 GMT

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង
 
កិច្ចប្រជុំកំពូល​អាស៊ាន និង​ចិន​លើកទី២២ នៅថៃ Reuters

កិច្ចប្រជុំកំពូលអាស៊ាន​លើកទី៣៥ កំពុង​បន្ត​រៀបចំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ដែល​ក្នុង​ថ្ងៃ​អាទិត្យ ទី៣ វិច្ឆិកា​នេះ ជា​កិច្ចប្រជុំកំពូល​អាស៊ាន​ជាមួយ​ប្រទេស​ដៃ​គូ ក្នុង​នោះ មាន​កិច្ចប្រជុំកំពូល​អាស៊ាន និង​ចិន​លើកទី២២ កិច្ចប្រជុំ​អាស៊ាន និង​ឥណ្ឌា​លើកទី១៦ ហើយ​បញ្ចប់​ដោយ​កិច្ចប្រជុំកំពូល​អាស៊ាន និង​អង្គការសហប្រជាជាតិ​លើកទី១០។ នៅ​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន ចិន នាយករដ្ឋមន្រ្តី​ចិន​លោក​លី ខឺជាំង​បាន​ប្តេជ្ញា​បន្ត​ការងារ​ជា​អាស៊ាន​ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ក្រមប្រតិបត្តិ​ស្តីពី​សមុទ្រចិន​ខាងត្បូង​នៅ​ឆ្នាំ ២០២១។

ចំណែក​នៅ​កិច្ចប្រជុំកំពូល​អាស៊ាន អង្គការ​សហប្រជាជាតិ អគ្គលេខាធិការ​លោក Antonio Guterres បាន​ជំរុញ​រដ្ឋាភិបាល​ភូមា​ឲ្យ​ធានា​សន្តិសុខ និង​សុវត្ថិភាព​ចំពោះ​មាតុភូមិនិវត្ត​របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ពី​ប្រទេស​បង់ក្លាដែស។ ដោយឡែក​សម្រាប់​កម្ពុជា និង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំកំពូល​អាស៊ាន លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​បាន​មាន​ជំនួប​អាហារ​ពេលព្រឹក​ជាមួយ​សមភាគី​វៀតណាម និង​ឡាវ ហើយ​បាន​មាន​ជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្រ្តី​ចិន​លោក​លី ខឺជាំង និង​នាយករដ្ឋមន្រ្តី​រុស្ស៊ី​លោក​ឌីមីទ្រី មេដឺវេដេហ្វ​នៅ​រសៀល​ថ្ងៃ​នេះ។

សូម​ស្តាប់​បទអន្តរាគមន៍​របស់​ គួច គន្ធារ៉ា អ្នក​កាសែត​វិទ្យុ​បារាំង​ដែល​បាន​ទៅយកការណ៍ផ្ទាល់​នៅ​ក្រុង​បាងកក ប្រទេសថៃ

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ