អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ស្នាម​ញញឹម​របស់​ខ្មែរ​កប់​បាត់​​ក្រោម​របាំង​មុខ​យក្ស!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជន​ជាតិ​ខ្មែរ​ត្រូវ​បាន​ជន​បរទេស​ស្គាល់​ថា ជា​​មនុស្ស​ចូល​ចិត្ត​ញញឹម​រាក់​ទាក់ ​គួរ​ឲ្យ​ស្រឡាញ់។ ដោយ​សារ​ស្នាម​ញញឹម​នេះ​ហើយ​បាន​ជា​ជន​បរទេស​បាន​ហៅ​ប្រ​ទេស​កម្ពុជា​ថា​ ​ជា​​ព្រះរាណា​ចក្រ​នៃ​ស្នាម​ញញឹម។ ប៉ុន្តែ បច្ចុប្បន្ន ​ស្នាម​ញញឹម​ដ៏​មាន​ន័យ​នេះ​ច្រើនតែ​ត្រូវ​បាន​ខ្មែរ​​មួយ​ចំនួន​​បំ​ភ្លេច​ចោល ​ ហើយ​បែរ​ទៅ​ពាក់​មុខ​យក្ស​ដាក់​គ្នា​ទៅវិ​ញ មិន​ថា​ក្នុង​ឆាក​នយោ​បាយ ឬ​ក្នុង​សង្គម​ទូ​ទៅ​នោះ​ទេ។ ជម្លោះ​នយោ​បាយ អំ​ពើ​ហិង្សា​ក្នុង​គ្រួសារ និង​ហិង្សា​ក្នុង​សង្គម​ដោយ​គ្រាន់​តែ​មាន​បញ្ហា​បន្តិច​បន្តួច ​គឺ​ជា​លទ្ធ​ផល​នៃ​របាំង​មុខ​យក្ស​ដែល​កំពុង​បិទ​បាំង​ស្នាម​ញ​ញឹម​របស់​ ជន​ជាតិ​ខ្មែរ​។

ស្នាម​ញញឹម​ដែល​បង្កប់​ដោយ​ព្រហ្មវិហាធម៌​ទាំង៤​នៅលើ​កំពូល​ប្រាសាទ​បាយ័ន
ស្នាម​ញញឹម​ដែល​បង្កប់​ដោយ​ព្រហ្មវិហាធម៌​ទាំង៤​នៅលើ​កំពូល​ប្រាសាទ​បាយ័ន Leang Delux-RFI
ផ្សាយពាណិជ្ជកម្ម

កិច្ចចរចា​ស្តីពី​កំណែទម្រង់​បោះឆ្នោត​គឺជា​រឿង​សំខាន់​ដែល​គ្មាន​អ្នកណា​អាច​ប្រកែក​បាន​ពីព្រោះ​​វា​ជា​មធ្យោបាយ​តែមួយគត់​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្រោយ​ការបោះឆ្នោត​យូរអង្វែង​ទៅមុខទៀត។ ប៉ុន្តែ វិបត្តិ​នយោបាយ​ដែល​អូសបន្លាយ​ជាង៧ខែ​មកហើយ​នោះ​រឹតតែ​សំខាន់​ជាងនេះទៅទៀត​ពីព្រោះ​វា​បញ្ហា​ចំពោះមុខ។ រវាង​បញ្ហា​យូរអង្វែង​និង​បញ្ហា​ចំពោះមុខ ពិតណាស់ គេ​ប្រាកដជា​ត្រូវ​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ជាមុន។

ក្នុងន័យនេះ ការបញ្ចប់​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​ឲ្យ​រួចរាល់​ទើប​ងាក​ទៅ​ជជែក​អំពី​កំណែទម្រង់​បោះឆ្នោត​គឺជា​របៀប​ដោះស្រាយ​បញ្ហា​ដែលមាន​ភាព«ឡូ​ហ្សិ​ក» ជាង។  ផ្ទុយទៅវិញ ការចាប់ផ្តើម​ជជែក​អំពី​កំណែទម្រង់​បោះឆ្នោត​ដោយ​ទុក​វិបត្តិ​នយោបាយ​ឲ្យ​នៅ​អូសបន្លាយ​តទៅទៀត​វា​មិន​ខុស​អ្វី​ពី«អេះ​មិន​ចំ​រមាស់»នោះឡើយ។

ជាការ​ពិត គណបក្ស​សង្គ្រោះ​ជាតិ​សុខចិត្ត​ចរចា​អំពី​កំណែទម្រង់​បោះឆ្នោត​នេះ​ក្រោម​ហេតុផល​ថា បើ​ថ្ងៃ​ណាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​យល់ព្រម​បោះឆ្នោត​ឡើងវិញ យន្តការ​បោះឆ្នោត​ត្រូវបាន​កែទម្រង់​រួចជាស្រេច។ តែបើ​គេ​ស្តាប់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ បោះឆ្នោត​ឡើងវិញ​ឬ​បោះឆ្នោត​មុន​អាណត្តិ​ជា​ប្រធានបទ​ដែល​មិនត្រូវ​លើក​មក​និយាយ​សោះឡើយ។ ដូច្នេះ ពិតណាស់ថា ការចរចា​នេះ​វា​គ្រាន់តែ​ជាក​ភ្លេង​កំដរ​វិបត្តិ​ដែល​កំពុង​កើតមាន​តែប៉ុណ្ណោះ។

ជាការ​ពិតណាស់ថា ការចរចា​ជា​វិធី​ដោះស្រាយ​បញ្ហា​ដ៏​ល្អ​បំផុត​ដែល​គេ​និយម​ប្រើ​ក្នុង​របប​ប្រជាធិបតេយ្យ។  ប៉ុន្តែ បើ​ជ្រុល​ជា​ចូល​តុ​ចរចា​ទៅហើយ គណបក្ស​ទាំងពីរ​គួរតែ​ជជែក​អំពី​បញ្ហា​ស្នូល​តែម្តងទៅ​ទើប​ល្អ​ជាង​ពីព្រោះ​គេ​ជឿជាក់ថា គណបក្ស​ទាំងពីរ​នេះ​មិនអាច​ចៀស​មិន​ធ្វើការ​ជាមួយគ្នា​រហូត​បានទេ​លើកលែងតែ​ពួកគេ​កំពុង​ប្រើ​វិធី​ផ្តួល​គ្នា​ដោយ​កម្លាំងបាយ​ដូច​ក្នុង​អតីតកាល​ទៀត។ ប្រសិនបើ​មិន​ដូច្នោះ​ទេ ការ​ប្តូរផ្តាច់​រក​ច្រក​ចេញពី​វិបត្តិ​ឲ្យ​ទាល់តែ​បានជា​ជម្រើស​ល្អ​បំផុត។ យ៉ាងហោចណាស់ កិច្ចចរចា​បច្ចេកទេស​និង​នយោបាយ​ត្រូវ​ដើរ​ទន្ទឹមគ្នា​ដោយ​មិនអាច​ចោល​មួយណា​បានឡើយ។

តាមរយៈ​កិច្ចចរចា​ប៉ុន្មាន​លើក​មកហើយ​រហូតដល់​កិច្ចចរចា​លើកចុងក្រោយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ យើង​អាច​សង្កេតឃើញ​យ៉ាងច្បាស់​ថា គ្មាន​ឡើយ​ទំនុកចិត្ត និង​គ្មាន​ឡើយ​ភាពស្មោះត្រង់ គឺ​មានតែ​ផលប្រយោជន៍​នយោបាយ​លើសពី​ផលប្រយោជន៍​ផ្សេងទៀត។ គណបក្ស​សង្គ្រោះ​ជាតិ​ខំ​ទាញ​ទៅរក​ការបោះឆ្នោត​ឡើងវិញ ចំណែក​គណបក្ស​ប្រជាជន​ទាញ​ឲ្យ​សង្គ្រោះ​ជាតិ​ចូលក្នុង​រដ្ឋសភា។

យ៉ាងណា​ក៏ដោយចុះ ជំនួប​បែបនេះ​ក៏​មិន​អត់​ប្រយោជន៍​ដែរ​បើទោះបីជា​វា​មិន​ផ្តល់​លទ្ធផល​គួរ​ជាទី​គាប់ចិត្ត​ក៏ដោយ។ យ៉ាងហោចណាស់​វា​បង្កើត​ឲ្យ​មាន​ទម្លាប់​ជួបគ្នា ចាប់ដៃគ្នា និង​ញញឹម​ដាក់គ្នា រវាង​អ្នកនយោបាយ​បដិបក្ខ​ជាជាង​ការប្រឈមមុខ​ដាក់គ្នា​ដោយ​អាវុធ​ឬ​ដោយ​បាតុកម្ម។ ប៉ុន្តែ បើ​ចង់​បាត់​រមាស់ ទាល់តែ​អេះ​ឲ្យ​ចំ​រមាស់។ យ៉ាងណាមិញ បើ​ចង់​ដោះស្រាយ​វិបត្តិ​នយោបាយ គេ​ត្រូវតែ​ដោះស្រាយ​ឲ្យ​ចំ​ស្នូល​នៃ​បញ្ហា។

ស្នូល​នៃ​បញ្ហានយោបាយ​សព្វថ្ងៃ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ការបោះឆ្នោត​មុន​អាណត្តិ។ ហើយ​បញ្ហា​នេះ​បាន​ក្លាយជា​ចំណុច​ស្លាប់​រស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅហើយ។ ចំណែក​ស្នូល​នៃ​បញ្ហា​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​គឺ​ការចូលទៅ​អង្គុយ​ក្នុង​សភា​របស់​តំណាងរាស្ត្រ ៥៥នាក់​មកពី​បក្សប្រឆាំង។ ដូច្នេះ តើ​មាន​រូបមន្ត​ណាមួយ​ដែល​សមស្រប​បំផុត​សម្រាប់​ឲ្យ​គណបក្ស​ទាំងពីរ​បំពេញ​សេចក្តីត្រូវការ​ឲ្យ​គ្នា​ទៅវិញទៅមក​បាន? ចម្លើយ​តប​នឹង​សំណួរ​នេះ​ទើប​ហៅថា​ជាការ​ដោះស្រាយ​ចំ​បញ្ហា។

សរុប​មកវិញ ជម្រើស​ល្អ​បំផុត​សម្រាប់​គណបក្ស​ទាំងពីរ​គឺ​ត្រូវ​បញ្ចប់​វិបត្តិ​នយោបាយ​ជាមុនសិន​មុននឹង​ជជែក​បញ្ហា​ផ្សេង។ បើទោះជា​ពេលនេះ គណបក្ស​ទាំងពីរ​កំពុង​ចរចា​ផ្នែក​បច្ចេកទេស​ក៏ដោយចុះ ក៏​ការចរចា​នយោបាយ​គួរតែ​ត្រូវធ្វើឡើង​ដំណាលគ្នា​ដែរ ពីព្រោះ​ទិដ្ឋភាព​ទាំងពីរ​នេះ​មាន​ទំនាក់ទំនង​គ្នា​មិនអាច​កាត់ផ្តាច់​បាន។ ការចរចា​តែ​បញ្ហា​បច្ចេកទេស តែ​មិន​ដោះស្រាយ​​បញ្ហានយោបាយ វា​មិន​ខុសពី អេះ​មិនទាន់​ចំ​រមាស់​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ