អានតួអត្ថបទ

ស្រីលង្កា​ ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ចំនួន​១០ថ្ងៃ

​ថ្ងៃអង្គារ ទី​៦មីនា  ​ស្រីលង្កា បាន​ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន រយៈ​ពេល​១០ថ្ងៃ ដើម្បីចាត់​វិធានការរឹតបណ្តឹង​សន្តិសុខ ទប់ទល់នឹងអំពើហិង្សាប្រឆាំងអ្នកកាន់សាសនាអ៊ីស្លាម​​។ ការ​ដាក់ប្រទេសក្នុងភាពអាសន្ននេះ គឺបន្ទាប់​ពី​មានការ​វាយ​ប្រហារ​សម្លាប់​មនុស្សពីរ​នាក់​ និង​ការ​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​អ៊ីស្លាម​។

ទាហាននិងកម្លាំងសមត្ថកិច្ចពិសេស ត្រូវដាក់ពង្រាយដើម្បីពង្រឹងសណ្តាប់ធ្នាប់ឡើងវិញ។
ទាហាននិងកម្លាំងសមត្ថកិច្ចពិសេស ត្រូវដាក់ពង្រាយដើម្បីពង្រឹងសណ្តាប់ធ្នាប់ឡើងវិញ។ REUTERS
ផ្សាយពាណិជ្ជកម្ម

ទាហាន​និង​កម្លាំង​សមត្ថកិច្ច​ពិសេស ត្រូវ​ដាក់​ពង្រាយ​ដើម្បី​ពង្រឹង​សណ្តាប់​ធ្នាប់​ឡើង​វិញ និង​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ទាំងឡាយ​ណា ទៅ​ពលរដ្ឋ​ភាគតិច​ ដែល​កាន់​សាសនា​អ៊ីស្លាម​។ នាយករដ្ឋមន្ត្រីស្រីលង្កា (Ranil Wickrenmesinghe) បាន​ថ្លែង​នៅ​មុខ​សភា​ថា រដ្ឋាភិបាល​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ការពារ​ប្រជាពលរដ្ឋ ហើយ​ជាពិសេសគឺ​ពលរដ្ឋ​កាន់​សាសនា​អ៊ីស្លាម។ ​ចំណែក​ សភា​ស្រី​លង្កា​ក៏​បាន​ថ្លែង​ការណ៍​​សុំ​អភ័យ​ទោស​ចំពោះ​ប្រជា​​ជន​អ៊ីស្លាម​ផង​ដែរ។

ស្រី​លង្កា ជា​ប្រទេស​មាន​ពលរដ្ឋ​ភាគច្រើន​កាន់​ព្រះពុទ្ធសាសនា ហើយ​ក្នុង​នោះ អ្នក​មួយ​ចំនួន​​ជ្រុល​និយម។​ អ្នក​កាន់​សាសនាហិណ្ឌូ មាន​ប្រហែល​១៨ភាគរយ ហើយ​ប្រជា​​ជន​កាន់​សាសនា​អ៊ីស្លាម​ គឺ​ជា​ពលរដ្ឋ​ភាគ​តិច មាន​ប្រមាណ​១០ភាគរយ​ប៉ុណ្ណោះ។ នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ គឺ​មាន​អំពើ​ហិង្សា ដុត​កម្ទេច​ព្រះ​វិហារ​អ៊ីស្លាម ដុត​ផ្ទះ​សម្បែង​និង​កន្លែង​រក​ស៊ី​របស់​អ្នក​កាន់​អ៊ីស្លាម​សាសនា។

ដើមហេតុ​នៃ​អំពើ​ហិង្សានេះ​ គឺដោយសារតែ​​អ្នកាន់​ព្រះពុទ្ធសាសនា​ម្នាក់​ត្រូវហ្វូង​មនុស្ស​​មួយ​ក្រុម​សម្លាប់ កាលពី​សប្តាហ៍​មុន។ ចាប់ពីចុងសប្តាហ៍​មក ក៏​មាន​អំពើហិង្សា​ទៅលើ​អ្នក​កាន់​សាសនា​អ៊ីស្លាម ដែល​បណ្តាលមាន​​មនុស្ស​ស្លាប់​២នាក់ ហើយ​គេហដ្ឋាន​​និង​ហាង​លក់ដូរ ជាង​១០០ ត្រូវដុត​បំផ្លាញ​។

កាលពីអង្គារ ទី​៦មីនា ថ្ងៃ​ដាក់​ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ប៉ូលីស​បាន​ចាប់​ខ្លួន​បុរស​​ម្នាក់ អាយុ២៤ឆ្នាំ គឺ​ក្រោយ​ពីគេ​បាន​ដុត​បំផ្លាញ​ផ្ទះ​មួយ​ខ្នង​របស់​អ្នកកាន់​សាសនាអ៊ីស្លាម។ ប៉ូលីសស្រីលង្កា ឲ្យដឹងថា មនុស្ស​ជាង​២០នាក់​ទៀត ក៏​ត្រូវ​ឃាត់​ខ្លួន​ដែរ។​

អ្នក​នាំពាក្យ​ប៉ូលីស លើកឡើង​ដោយ​ក្តីបារម្ភ​ថា ការ​ដាក់ប្រទេសក្នុងភាពអាសន្ន គឺ​អាច​ប្រគល់​អំណាច​ឲ្យ​ទាហាន​ ត្រូវត្រួត​ពិនិត្យ​កាន់តែខ្លាំង​នៅ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម ហើយ​អាច​នឹង​ត្រូវ​​ចាប់​ខ្លួននរណា​ដែល​សរសេរ​សារ​រើសអើង​និង​ញោះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ប្រឆាំង​នឹង​​ប្រជា​​ជន​អ៊ីស្លាម​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ