អានតួអត្ថបទ
បារាំង

ការប្រយុទ្ធ​ទល់​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​ចូល​និវត្តន៍​ឈានមក​ដល់​ដំណាក់ការ​ចុងក្រោយ

សប្តាហ៍​សង្គម​កិច្ច​ដ៏​រំជើប​រំជួល​ នៅ​ប្រទេស​បារាំង​ចាប់​ផ្តើម​ជាមួយ​ការប្រយុទ្ធ​ជានិច្ច​ទល់​នឹង​កំណែ​ ទម្រង់​ប្រព័ន្ធ​ចូល​និវត្តន៍​ប្រាថ្នា​ចង់​បាន​ដោយ​រដ្ឋាភិបាល​ដែល​ត្រូវ​ បាន​ព្រឹទ្ធសភា​អនុម័ត នៅ​ថ្ងៃ​សុក្រ​២២តុលា។ សប្តាហ៍​ថ្មី​នៃ​កំណែន​នេះ​នឹង​ត្រូវ​កត់​សំគាល់​ដោយ​បាតុកម្ម​ថ្មីៗ​ ដោយ​ការបន្ត​កូដកម្ម​និង​ដោយ​កង្វះ​ប្រេងឥន្ធនៈ។ សហជីព​នានា​អំពាវ​នាវ​ឱ្យ​ប្រារព្ធ​ទិវា​សកម្មភាព​ថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ២៨​តុលា​ខាង​មុខ​នេះ​ជា​ថ្ងៃ​បន្ទាប់​ពី​រដ្ឋសភា​ប្រហែល​ជា​នឹង​អនុម័ត​កំណែ ​ទម្រង់​ប្រព័ន្ធ​ចូល​និវត្តន៍។ប៉ុន្តែ​ សម្ពាធ​នៃ​បាតុកម្ម​នៅ​តាម​ផ្លូវ​នឹង​មិន​ធ្លាក់​ចុះ​ឡើយ។ អន្តរសហជីព​នៅ​តែ​កេណ្ឌ​គ្នីគ្នា​យ៉ាង​ហោច​ណាស់​រហូត​ដល់​ការ​ប្រកាស​ឱ្យ​ ប្រើ​ច្បាប់​ស្តី​ពី​កំណែ​ទម្រង់​នេះ​ប្រមើល​ទុក​នៅ​ពាក់​កណ្តាល​ខែ​ វិច្ឆិកា​ក្រោយនេះ។

ដើម្បី​ជៀសវាង​ការខ្វះខាត​ប្រេង​ដោយសារ​ចលនា​បាតុកម្ម​ អ្នកបើកបរ​ជនជាតិ​បារាំង​នាំគ្នា​ទិញ​ស្តុក​ប្រេង​ទុក​ក្នុង​ស្ថានីយ៍​ចាក់ប្រេង​មួយ​កន្លែង​ក្រុង​ប៉ារីស​
ដើម្បី​ជៀសវាង​ការខ្វះខាត​ប្រេង​ដោយសារ​ចលនា​បាតុកម្ម​ អ្នកបើកបរ​ជនជាតិ​បារាំង​នាំគ្នា​ទិញ​ស្តុក​ប្រេង​ទុក​ក្នុង​ស្ថានីយ៍​ចាក់ប្រេង​មួយ​កន្លែង​ក្រុង​ប៉ារីស​ AFP PHOTO/ETIENNE LAURENT
ផ្សាយពាណិជ្ជកម្ម

03:08

សេចក្តី​រាយការណ៍​របស់​វីនស្តុន រតនា

ដោយ​មាន​ប្រជាប្រិយភាព​ធ្លាក់​ចុះ​ទាប​បំផុត​ដល់​២៩%​ -ស្រប​តាម​ការស្ទង់​មតិ​ ​ លោក​ប្រធានាធិបតី​Nicolas​ Sarkozy​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ ចាប់​តាំង​ពីបាន​ជាប់​ឆ្នោត​នៅ​ឆ្នាំ​២០០៧​មក។គាត់​រំពឹង​ទៅ​លើ​វិស្សមកាល​នៃ​សិស្សានុសិស្ស​និង​ការពន្លឿន​ប្រតិទិន​នីតិបញ្ញត្តិ​ ដើម្បី​បន្ទន់​បន្សោយ​កំណែន​មុន​នឹង​រុះ​រើ​គណៈរដ្ឋមន្ត្រី​របស់​គាត់។

លោក​ប្រធានាធិបតី​លេង​ធំ​ក្នុង​ចន្លោះ​ពេល​១៨​ខែ​ទៀត​ពី​ការបោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​គឺ​គាត់​បាន​ចាត់​ទុក​កំណែ​ទម្រង់​នេះ​ដែល​លើក​អាយុ​តិច​បំផុត​សំរាប់​ចូល​និវត្តន៍​ពី​៦០​ទៅ​៦២​ឆ្នាំ​ថា​ជា​អាទិភាព​មួយ​នៃ​ដំណាច់​អាណត្តិ​របស់​គាត់​និង​ជា​និមិត្តរូប​នៃ​ការសន្យា​របស់​គាត់​ថា​នឹង​ផ្លាស់​ប្តូរ​ប្រទេស​បារាំង។

ទី​ប្រឹក្សា​ខាង​សង្គម​កិច្ច​របស់​លោក​Sarkozy​ គឺ​លោក​Raymond​ Soubie​ បាន​យល់​ឃើញ​ថា នឹង​គ្មាន​ទេ ទោះ​ជា​អ្នកឈ្នះ​ក្តី  ទោះ​ជា​អ្នកចាញ់ក្តី ក្នុង​ការកាច់កុង​គ្នា​នេះ។ កំណែ​ទម្រង់​នេះ​នឹង​ដំណើរការ​ទៅ គឺ​ជា​ជ័យ​ជំនះ​មួយ​សំរាប់​ប្រទេស​បារាំង​និង​ប្រជាជន​បារាំង។

ប្រសិន​បើ​សហជីព​នានា​នៅ​តែ​រក្សា​គំនាប​ ​ នោះ​រដ្ឋាភិបាល​នឹង​ពុំ​ចុះ​ញ៉ម​ឡើយ។កំណែ​ទម្រង់​ប្រព័ន្ធ​ចូល​និវត្តន៍​ប្រហែល​ជា​នឹង​ត្រូវ​រដ្ឋសភា​អនុម័ត​ជា​ស្ថាពរ​នៅ​ពាក់​កណ្តាល​សប្តាហ៍​នេះ។

ប៉ុន្តែ សំរាប់​សហជីព​នានា ដរាប​ណា​ក្រិត្យ​ស្តីពី​កំណែ​ទម្រង់​ប្រព័ន្ធ​ចូល​និវត្តន៍​នឹង​ពុំ​ទាន់​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​សាធារណរដ្ឋ​ទេ​ ​ នោះ​រាល់​អ្វីៗ​អាច​នឹង​កើត​មាន។ សហជីព​នានា​នឹង​បញ្ចេញ​កម្លាំង​ខ្លួន​ទាំង​អស់​ នៅ​ក្នុង​ការកាច់​កុង​គ្នា​ចុង​ក្រោយ​ មុន​ការ​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្តី​ពី​កំណែ​ទម្រង់​នេះ​ ប្រមើល​ទុក​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ក្រោយ​នេះ។ សម្ពាធ​នៅ​ក្នុង​វិស័យ​ថាមពល​នឹង​ត្រូវ​រក្សា​ទុក​ហើយ​ទិវា​សកម្មភាព​ដទៃ​ទៀត​ត្រូវ​បាន​គ្រោង​ទុក​គឺ​ពួក​និស្សិត​នឹង​ចេញ​ដើរ​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​ នៅ​ថ្ងៃ​អង្គារ​ស្អែក​២៦​តុលា​ មុន​ការប្រារព្ធ​ទិវា​សកម្មភាព​ទូទាំង​ប្រទេស​ជាតិ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​២៨​តុលា​ខាង​មុខ​ដែល​នឹង​ត្រូវ​បន្ត​ដោយ​ទិវា​សកម្មភាព​មួយ​ទៀត​នៅ​ថ្ងៃ​៦វិច្ឆិកា។

នៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ ​ ប្រទេស​បារាំង​បាន​ស្គាល់​កង្វះ​ប្រេង​ឥន្ធនៈ។កន្លែង​ចាក់​សាំង​ចំនួន​១/៤​ នៅ​ប្រទេស​បារាំង​ គ្មាន​សាំង​សំរាប់​ចាក់​ឱ្យ​ទេ។សហភាព​ឩស្សាហកម្ម​ប្រេងកាត​បារាំង​ព្រួយ​បារម្ភ​នឹង​ការអាច​ធ្លាក់​ចុះ​ដុនដាប​នៃ​ស្ថានភាព​នៅ​ថ្ងៃ​ចន្ទ​២៥​តុលានេះ​ ដោយ​ហេតុ​ការឈប់​ស្ងៀម​ទាំង​បង្ខំ​នៃ​ពួក​អ្នក​បើក​ឡាន​សាំង​សំរាប់​ដឹក​យក​ទៅ​ឱ្យ​ហាង​ចាក់​សាំង។

ស្រប​តាម​ក្រសួង​ហិរញ្ញវត្ថុ​បារាំង​ចុះ​ផ្សាយ​ដោយ​កាសែត​Le​ Figaro​ ចេញ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ សេដ្ឋកិច្ច​បារាំង​ខាត​បង់​ប្រាក់​ពី​២០០ ទៅ​៤០០លាន​អឺរ៉ូ​សំរាប់​ទិវា​កូដកម្ម​មួយ​ថ្ងៃ​ៗ​។​កូដកម្ម​និថ​បាតុកម្ម​៨ថ្ងៃ​រៀប​ចំ​ធ្វើ​ដោយ​សហជីព​នានា​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​បារាំង​ខាតបង់​ប្រាក់​ប្រមាណ​ជា​៣០០០លានអឺរ៉ូ​រួច​ទៅ​ហើយ​ ដោយ​ពុំ​គិត​ដល់​ការចុះ​ដុន​ដាប​នៃ​រូបភាព ឬ​កេរ្តិ៍​ឈ្មោះ​ប្រទេស​បារាំង​ដែល​គេ​ពុំ​អាច​គិត​ថ្លៃ​បាន​សោះ​ឡើយ។រីឯ​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង​Air France ខាត​បង់​យ៉ាង​តិច​៥​លាន​អឺរ៉ូ ក្នុង​មួយ​ថ្ងៃ​នៃ​កូដកម្ម និង​បាតុកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ