ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អាមេរិក

ជំនួប​កំពូល​នៅ​រីយ៉ូ​ស្តីពី​អាកាសធាតុ​មិន​សំខាន់​សម្រាប់​ប្រទេស​ធំៗ​

media  
ជំនួបកំពូលនៅ​រីយ៉ូស្តីពីអាកាសធាតុ​​និង​បញ្ហាបរិស្ថាន

នៅ​​ប៉ុន្មាន​​ម៉ោង​​ទៀត​​ខាង​​មុខ​​នេះ​ ជំនួប​​កំពូល​​អន្តរជាតិ​​ស្តី​ពី​​បញ្ហា​​អាកាសធាតុ​​និង​​បរិស្ថាន​​នឹង​​ផ្តើម​​ប្រព្រឹត្ត​​ទៅ​​នៅ​​ទីក្រុង​​រីយ៉ូ ​(Rio)​ ប្រទេស​​ប្រេស៊ីល។ ​ប៉ុន្តែ​ មិន​​ទាន់​​ទាំង​​ផ្តើម​​ឡើង​​ផង​ជំនួប​​កំពូល​​នេះ​​​ ​ត្រូវ​​បាន​​គេ​​មើល​​ឃើញ​​ជា​ស្រេច​​ថា​នឹង​​ទទួល​​បរាជ័យ។ ​

ជំនួប​កំពូល​នឹង​ផ្តើម​ឡើង​នៅ​ទីក្រុង​រីយ៉ូ ប៉ុន្មាន​ម៉ោង​ទៀត​ខាង​មុខ​នេះ ក្រោម​អធិបតីភាព​របស់​លោក​ស្រី​ប្រធានាធិបតី​ប្រស៊ីល​ឌីលម៉ា រូសេវ (Dilma Rousseff) ចូល​រួម​ដោយ​លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​បាន់ គីមូន (Ban Ki-Moo) និង​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​ចំនួន​៩២​នាក់។

ប៉ុន្តែ ប្រមុខរដ្ឋ​និង​ប្រមុខរដ្ឋាភិបាល​នៃ​ប្រទេស​ធំៗ​មួយ​ចំនួន ដូច​ជា​អាមេរិក រុស្ស៊ី អង់គ្លេស និង​អាល្លឺម៉ង់ បាន​សម្រេច​ចិត្ត​មិន​ចូលរួម​ក្នុង​ជំនួប​កំពូល​ដើម្បី​ដោះស្រាយ​បញ្ហា​អាកាសធាតុ​និង​បរិស្ថាន​នៅ​ទីក្រុង​រីយ៉ូ​នេះ​ទេ។

នៅ​ពេញ​មួយ​ថ្ងៃ​នេះ អ្នក​ដឹក​នាំ​កំពូលៗ​មក​ពី​៩២​ប្រទេស​នឹង​ឡើង​ថ្លែង​សុន្ទរកថា​ជា​បន្ត​បន្ទាប់​​គ្នា។ តែ គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ថ្ងៃ​សុក្រ​ទី​២២​មិថុនា​ខាន​ស្អែក​នេះ ទើប​អាច​ឃើញ​ការ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម ដែល​ជា​លទ្ធផល​នៃ​ជំនួប​កំពូល។

យ៉ាង​ណា​ក៏​ដោយ គេ​ដឹង​ជា​មុន​រួច​ស្រេច​ថា នឹង​មិន​អាច​មាន​ទៅ​កើត​ទេ​លទ្ធផល​ជា​ដុំ​កំភួន ដ្បិត​លើក​នេះ​ក៏​ដូច​លើក​មុនៗ​ដែរ បណ្តា​ប្រទេស​ធំៗ​បន្ត​ឱ្យ​តម្លៃ​ទៅ​លើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ពួក​គេ​រៀងៗ​ខ្លួន ជាង​ទៅ​លើ​បញ្ហា​អាកាសធាតុ​និង​បរិស្ថាន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ