អានតួអត្ថបទ
បទសម្ភាស

លោកស៊ុន សុវណ្ណរិទ្ធ៖ គ្មានជនអន្តោប្រវេសន៍វៀតណាម រស់​នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ដោយ​ខុស​ច្បាប់​នោះ​ទេ​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅថ្ងៃនេះ គឺលោកស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងលោកអភិបាលខេត្ត​រង​បាន​បញ្ជាក់​ថា​ភូមិ​បណ្តែត​ទឹក​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ​គឺមាន​តាំង​ពី​ប្រវត្តិ​សាស្ត្រ​មក​ ហើយ​ប្រជាជន​ដែល​រស់​នៅ​លើ​ផ្ទះ​ទឹក​នោះ ​មាន​ជន​ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​អ៊ីស្លាម​ និង​ជន​ជាតិ​វៀត​ណាម​។ ដោយ​ឡែក​សម្រាប់​ជនជាតិ​វៀតណាម​វិញ គឺ​អាជ្ញាធរ​នៅ​ក្នុង​តំបន់​តែងតែ​ធ្វើ​ជំរឿន​ជារៀង​រាល់​ឆ្នាំ​។ តាម​រយៈ​ជំរឿន​នេះ ​លោក​ស៊ុន​សុវណ្ណរិទ្ធ​បាន​អះអាង​ថា​គ្មាន​ជនជាតិ​វៀតណាម​ណា​មួយ​រស់​នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ភូមិ​បណ្តែត​ទឹក​ នៅ​កំពង់​ឆ្នាំង​នោះទេ​ហើយ​ប្រសិន​បើ​មាន​ក៏​អាជ្ញាធរ​ធ្វើការ​ចាប់​ខ្លួន​នឹង​បញ្ជូន​ទៅ​កាន់​ប្រទេស​កំណើត​វិញ​ដែរ​។​

លោកស៊ុន សុវណ្ណរិទ្ធ អភិបាល​រង​ខេត្ត​កំពង់​ឆ្នាំង​។
លោកស៊ុន សុវណ្ណរិទ្ធ អភិបាល​រង​ខេត្ត​កំពង់​ឆ្នាំង​។ សហការី
ផ្សាយពាណិជ្ជកម្ម

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ