អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

ក្រុម​តាលីបង់​​​វាយ​ប្រហារ​​​​​មូលដ្ឋាន​​ទ័ព​​​​​អាហ្វហ្កានីស្ថាន​សម្លាប់​​ទាហាន​​​ជាង​​​​១០០នាក់​

នៅអាហ្វហ្កានីស្ថាន ​​ថ្ងៃសុក្រ​ម្សិលមិញ ក្រុមតាលីបង់​បាន​ចូល​ទៅ​វាយប្រហារ​មូលដ្ឋាន​យោធា​​ Mazar-i-Sharif នៅ​ភាគខាងជើងប្រទេស សម្លាប់​ទាហាន​យ៉ាងហោច​១៤០នាក់។ យោងតាម​ប្រភព​យោធា​ក្នុងស្រុក ​តួលេខ​​នេះ​អាច​ឡើង​ដល់​១៥០នាក់។ បើ​ដូច្នេះមែន នេះ​គឺ​ជា​ការ​វាយ ប្រហារ​​ធ្ងន់​បំផុតប្រឆាំងទាហាន​និង​ជន​ស៊ីវិល នៅ​អាហ្វហ្កានីស្ថាន។ 

ទាហាន​អាហ្វហ្កានីស្ថាន​នៅ​មុខ​មូលដ្ឋាន​ Mazar-i-Sharif  ដែល​រង​ការវាយប្រហារ​ ថ្ងៃសុក្រ​២១មេសា២០១៧។
ទាហាន​អាហ្វហ្កានីស្ថាន​នៅ​មុខ​មូលដ្ឋាន​ Mazar-i-Sharif ដែល​រង​ការវាយប្រហារ​ ថ្ងៃសុក្រ​២១មេសា២០១៧។ Reuters
ផ្សាយពាណិជ្ជកម្ម

រសៀល​ថ្ងៃសុក្រ​ម្សិលមិញ ក្នុងពេល​ម៉ោង​​បន់ស្រន់​ព្រះ ​ក្រុម​ភេរជន​​តាលីបង់​ស្លៀក​ពាក់​ឯកសណ្ឋាន​យោធា បាន​ចូល​ទៅ​​​វាយប្រហារ​នៅ​​មូលដ្ឋាន​យោធា​ Mazar-i-Sharif ភាគខាងជើង​អាហ្វហ្កានីស្ថាន។ ដើម្បី​អាចចូល​ក្នុង​មូលដ្ឋាន​ទ័ព​បាន ក្រុម​តាលីបង់​ប្រាប់ថា ពួកគេ​ដឺក​មនុស្ស​របួស ត្រូវការ​ចូលក្នុង​​មូលដ្ឋាន​ទ័ព​ជា​បន្ទាន់។

កងកម្លាំង​ពិសេស​អាហ្វហ្កានីស្ថាន​បាន​បើក​ប្រតិបត្តិការ​ប្រយុទ្ធ​នឹង​ក្រុមតាលីបង់ បិទបញ្ចប់​​​ការបង្ហូរឈាម។ ​យោងតាម​ក្រសួង​ការពារជាតិ​អាហ្វហ្កានីស្ថាន​ សកម្មជន​ភេរវជន​តាលីបង់​មានគ្នា​១០នាក់ ៧នាក់​ត្រូវបាន​ទាហាន​​អាហ្វហ្កានីស្ថាន​បាញ់ស​ម្លាប់ ហើយ​២នាក់​ទៀត ដែល​ជា​អ្នក​បំផ្ទុះ​គ្រាប់បែក ត្រូវបាន​ចាប់ខ្លួន។ ក្រុមតាលីបង់​ប្រាប់ថា ​ការវាយប្រហារ​នេះ គឺ​ដើម្បី​សងសឹកចំពោះ​ការស្លាប់​របស់​​មេដឹកនាំចលនា​អ៊ីស្លាម​នៅភាគខាងជើងអាហ្វហ្កានីស្ថាន​។

គួរបញ្ជាក់ថា ទាហាន​បរទេស ពិសេស​ទាហាន​អាល្លឺម៉ង់ ​ក៏បាន​​ដាក់ទ័ព​ខ្លួន​នៅ​មូលដ្ឋាន យោធា Mazar-i-Sharif ​ភាគខាងជើង​នេះដែរ។ យោងតាម​អ្នកនាំពាក្យ​ទាហាន​អាល្លឺម៉ង់ គ្មាន​ទាហាន​អាល្លឺម៉ង់​ណា​ម្នាក់ រង​គ្រោះ​ក្នុង​ការ​វាយប្រហារ​ថ្ងៃ​សុក្រ​ម្សិលមិញ​ទេ។ ក្រុមតាលីបង់​ទាមទារ​អោ​យ​ទ័ពបរទេស​ចាកចេញ​អោយ​អស់​ពី​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ