ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT
អាស៊ី

ក្មេង១៣នាក់នៅថៃ មាន​ម្នាក់ត្រូវ​ក្រុមគ្រួសារ​រង់ចាំ​ធ្វើ​​ខួប​កំណើតជូន​

media ក្រុម​កុមារដែល​កំពុង​នៅ​ក្នុង​រូង​ភ្នំ Crédit : HANDOUT / ROYAL THAI NAVY / AFP

ក្នុង​ចំណោម​កុមារ​ទាំង​១២នាក់ គឺ​មាន​ក្មេង​ប្រុស​ម្នាក់​ដែល​មានថ្ងៃ​កំណើត គម្រប់​១៦ឆ្នាំ​​ នៅថ្ងៃទី​២៣មិថុនា គឺជា​ថ្ងៃ​ដែល​គេ​បាន​បាត់​​ដំណឹង​តែម្តង​។ រូប​គេ​ខក​ខាត​មិន​បាន​ប្រារព្ធ​ពិធី​ខួប​កំណើត​ ដោយសារតែ​ជាប់​ក្នុង​រូង​ភ្នំ  ចំនួន​​១១ថ្ងៃ​មក​ហើយ​ ក្នុង​ខេត្ត​ឈៀង​រ៉ៃ​ ជាប់​ក្បែរ​ប្រទេស​ឡាវ​និង​ភូមា​។

Phunphatsa Sompiengjai ជា​បងស្រី​របស់​កុមារា​ម្នាក់​ ដែល​កំពុងជាប់​កុន​ក្នុង​រូង​ភ្នំ។ នាង​​រង់​ចាំ​ប្អូន​ប្រុស​ ដោយ​បាន​​រៀចចំ​ជា​ស្រេច​នូវ​នំ​ខួប​កំណើត​ ដើម្បី​ចាំ​​ទទួល​ប្អូន។ នាង​ប្រាប់​អ្ន​កកាសែតថា «នំ​ខែក​សម្រាប់​ខួប​កំណើត គឺ​រក្សា​ទុក​ក្នុង​ទូទឹក​កក​ជា​ស្រេច​។​ Night ( រាត្រី ឈ្មោះ​ហៅក្រៅ​របស់​ក្មេង​ប្រុស​នោះ) មាន​អាយុ​១៦ឆ្នាំ នៅ​យប់​ថ្ងៃទី​២៣។»

ពេល​មើល​​វីដេអូ​ដែល​ក្រុម​ជួយ​សង្គ្រោះ​បង្ហោះ​ផ្សាយ​ចេញ​ពី​រូង​ភ្នំ ម្តាយ​របស់​ Night បាន​ថ្លែង​ទាំង​ក្តីរំភើប​និង​រន្ធត់​ផង​ថា «ខ្ញុំ​ឃើញ​កូន​របស់​ខ្ញុំ​ហើយ។ នោះ​ ក្មេង​ប្រុស​ពាក់​អាវ​យឺត​ព័ណ៌​​ក្រហម​ស។ គេ​និយាយថា សួស្តី ខ្ញុំ​ឈ្មោះ Night ។ ខ្ញុំ​សុខ​ស​ប្បាយ​ទេ»។ ម្តាយ​របស់​ Night បន្ត​ថា «ល្អ​ណាស់​ដែល​ដឹង​ថា​កូន​ប្រុស​ខ្ញុំ​មាន​​សុវត្ថិភាព។ ប៉ុន្តែ​វា​រឹត​តែ​ប្រសើរ បើ​គេ​អាច​ចាកចេញ​ពី​រូង​ភ្នំនោះ​កាន់តែ​ឆាប់។ »

គួរ​ជម្រាបថា នៅ​ពេល​នេះ ក្រុម​កុមារ​ទាំង​១២​និង​គ្រូ​បង្វឹក​របស់​គេម្នាក់​ ត្រូវ​អាជ្ញាធរ​និង​ក្រុម​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​ហើយ ប៉ុន្តែ​​ពួក​គេ​នៅ​តែ​មិនទាន់​អាច​ជម្លៀស​ចេញ​ពី​រូង​ភ្នំ​នៅឡើយ។ ក្រុម​សង្គ្រោះ​កំពុង​ញាប់​ដៃ​ញាប់​ជើង​រក​វិធី​សាស្ត្រ​នាំ​ពួក​គេ​ចាក​ចេញ​ពី​រូង​៕​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ