ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
អាស៊ី

នគរ​បាល​ថៃ ចាប់​ខ្លួន​មនុស្ស​ ៩​នាក់ ដែល​លួច​លាក់​អាវុធ “ប៉ុន​ប៉ង​ធ្វើ​ឃាត​ថ្នាក់​ដឹក​នាំ​ប្រទេស”

media  
អាវុធ ជាតិ​ផ្ទុះ ដែល​នគរបាល​ថៃ​រឹ​ប​អូស​បាន​ពី​ក្រុម​មនុស្ស​ទាំង​ ៩​នាក់​។ @Apichit Jinakul

ពី​អាទិត្យ​ម្សិល​មិញ នគរបាល​ថៃ អះ​អាង​ថា ចាប់​បាន​មនុស្ស​មួយ​ក្រុម ដែល​ប៉ុន​ប៉ង​ធ្វើ​ឲ្យ​ជាតិ​អន្តរាយ និង​ប៉ុន​ប៉ង​លួច​ធ្វើ​ឃាត​ថ្នាក់​ដឹក​នាំ​ប្រទេស និង​ប៉ុន​ប៉ង​លួច​ធ្វើ​ឃាត​នាយក​រដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា រួម​ទាំង​ឧបនាយក​រដ្ឋមន្ត្រី ប្រាវិដ វង្សសូវាន។ នគរបាល​ថៃ បញ្ជាក់​ថា ​មនុស្ស​ ៩​នាក់​នោះ ​លួច​លាក់​អាវុធ ជាតិ​ផ្ទុះ និង​គ្រាប់​បែក ជា​ច្រើន​។ តាម​សមត្ថកិច្ច, ក្រុម​មនុស្ស​នេះ ​ស្និត​ទៅ​នឹង​បណ្តាញ​ប្រឆាំង​នឹង​របប​យោធា ហើយ​ជា​ក្រុម​របស់​ពួក​អាវ​ក្រហម​របស់​លោក ថាក់​ស៊ីន​។

ឧត្តមសេនីយ៍​នគរបាល​ជាតិ​ថៃ លោក Chaktip Chaijinda  ចោទ​ប្រកាន់​ដោយ​អះ​អាង​ចំៗ​តែ​ម្តង​ថា មនុស្ស​មួយ​ក្រុម​នេះ គឺ​ជា​បក្ស​ពួក​ខ្សែ​បណ្តាញ​របស់​ក្រុម​អាវ​ក្រហម ដែល​ដឹក​នាំ​ដោយ​​មេ​ចលនា​ឈ្មោះ Wuttipong Kachathamkhun ដែល​បាន​រត់​គេច​ខ្លួន ​ក្រោយ​រដ្ឋ​ប្រហារ​របស់​របរ​សឹក​ថៃ​។

មេ​នគរបាល​ថៃ ថែម​ទាំង​អះ​អាង​ទៀត​ថា ពួក​គេ​ទាំង​នេះ ប៉ុន​ប៉ង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​អន្តរាយ និង​ប៉ុន​ប៉ងលួច​ធ្វើ​ឃាត​មេ​ដឹក​នាំ​ប្រទេស រួម​ទាំង​ប៉ុន​ប៉ង​លួច​ធ្វើ​ឃាត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា រួម​ទាំង​លោក​ឧបនាយក​រដ្ឋមន្ត្រី ទៀត​ផង​។
 
សូម​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​សៅរ៍ នគរ​បាល​ថៃ បាន​បើក​ការ​វាយ​ឆ្មក់ នៅ​វត្ត​ព្រះ​ធម្មកាយ នៅ​ភាគ​ខាង​ជើង​ក្រុង​បាងកក ​និង​ចាប់​ឃាត់​ខ្លួន​បាន​មនុស្ស​ទាំង​ ៩​នាក់​នោះ។ សមត្ថកិច្ច​ប្រមូល​បាន​វត្ថុ​តាង ដូច​ជា​ កំាំភ្លើង​ M-16 ចំនួន​ ៤​ដើម, កាំភ្លើង​វែង​ ១៣​ដើម, ឧបករណ៍​បំផ្ទុះ​គ្រាប់​បែក​ គ្រាប់​រំសេវ​ និង​ជាតិ​ផ្ទុះ ជា​ច្រើន​ទៀត​។ ក្នុង​ចំណោម​វត្ថុ​តាង​ទាំង​នេះ មាន​កាំភ្លើង​ស៊ីប​មួយ​ដើម ដែល​សមត្ថកិច្ច​ថៃ ដាក់​ការ​ចោទ​ប្រកាន់​សំខាន់​ជាង​គេ ព្រោះ​កាំភ្លើង​បែប​នេះ មិន​មែន​ទុក​សម្រាប់​បាញ់​ចាប ឬ​ប្រមាញ់​បាញ់​សត្វ​ធម្មតា​ទេ ហើយ​កន្លង​មក គេ​ធ្លាប់​បាន​ប្រើ​កំាំភ្លើង​ប្រភេទ​នេះ សម្រាប់​បាញ់​សម្លាប់​ថ្នាក់​ដឹក​នាំ​ជាតិ​រួច​ខ្លះ​មក​ហើយ។​
 
គួរ​ជ្រាប​ថា នៅ​វត្ត​ព្រះ​ធម្មកាយ ជា​វត្ត​របស់​អ្នក​មាន​ធំៗ​របស់​ថៃ ទៅ​គោរព​បូជា ឬ​លាង​លុយ ហើយ​ភាគ​ច្រើន​ ទំនង​ជា​អ្នក​ខ្សែ​របស់​មន្ត្រី​រដ្ឋការ​ចាស់​។
 
ចំណែក​ក្រុម​អ្នក​គាំទ្រ​ក្រុម​អាវ​ក្រហម នៅ​តែ​បន្ត​ប្រើ​បណ្តាញ​សង្គម​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​ និង រិះគន់​ចំពោះ ​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់​ធ្នាប់​ថៃ ដែល​តែង​តែ​ធ្វើ​ទុក្ខ​បុកម្នេញ​ចំពោះ​បណ្តាញ​ក្រុម​ប្រជាជន​និយម​អាវ​ក្រហម​។​
 
ទោះ​យ៉ាង​នេះ​ក្តី តាម​រយៈ​ភស្តុតាង​ខាង​លើ​ រួម​ទាំង​អាវ និង​ បដា ២-៣ដែល​មាន​សរសេរ​អក្សរ​ប្រឆាំង រួម​ទាំង​កម្មវិធី​ផ្សាយ​តាម​ YouTube និង​បណ្តាញ​សង្គម​របស់​ក្រុម​នេះ​ទៀត គឺត្រូវ​បាន​សមត្ថកិច្ច​ ចាត់​ទុក​ថា ការ​រំលោភ​បំពាន​មាត្រា​ច្បាប់​ស្តី​ពី​ការ​ប្រមាថ​ព្រះ​មហាក្សត្រ៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ