ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
អាស៊ី

អ្នក​កាសែត​ពីរ​នាក់​ធ្លាប់​សរសេរ​អត្ថបទ​ទាក់ទង​នឹង​ជនជាតិ​​រ៉ូហ៊ីងយ៉ា​ត្រូវ​ជាប់​ចោទ​ពីបទ​បរិហារកេរ្តិ៍

media  
អ្នកកាសែតថៃ ជុទិមា និង​លោក Alan Modison អ្នកកាសែត​ជាតិ​អូស្ត្រាលីដែលតុលាការ​ថៃ ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ Phuketwan

តុលាការ​ក្រុង​ភូកេត បាន​ចោទ​ប្រកាន់ អ្នក​កាសែត​ពីរ​នាក់ ម្នាក់​ជា​ជនជាតិ​អូស្រ្តាលី និង​ម្នាក់​ជា​ជនជាតិ​ថៃ ​ពី​បទ​បរិហារ​កេរ្តិ៍ តាម​រយៈ​អត្ថបទ​ព័ត៌មាន​​​សរសេរ​វាយប្រហារ​ទាហាន​ជើង​ទឹក​ថៃ​​ថា​មាន​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​ជួញ​ដូរមនុស្ស។ ​ស្នាដៃ​​របស់អ្នក​កាសែត​ទាំង​ពីរ​នេះ ដែល​បាន​ចុះ​ផ្សាយ​ កាលពី​ខែ​កក្កដា​កន្លង​ទៅ​ ដោយ​ភ្នាក់ងារ Reuters បាន​ទទួល​ពាន​រង្វាន់​Pulitzerផង។

Alan Morison និង​មិត្ត​រួមការងារ​ថៃ​ ជុទិមា ស៊ីដាសាធៀន អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ពី​បទ​បរិហារ​កេរ្តិ៍ និង​៥​ឆ្នាំ​ពី​បទ​បាន​រំលោភ​ច្បាប់​ស្តី​ពីឧក្រិដ្ឋកម្ម​ព័ត៌មាន។ ព្រោះ​​អត្ថបទ របស់​អ្នកកាសែត​ទាំងពីរ ​ចុះ​ផ្សាយ​កាល​ពី​ខែ​កក្កដា ក្នុង​ទំព័រ​​វិបសៃត៍​ Phuketwan ដោយ​មាន​​អង្កេត​របស់​ភ្នាក់ងារ​ព័ត៌មាន​Reuters​ ជា​សំអាង ថា​​ក្រុម​ទាហាន​ជើង​ទឹក​ថៃជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ជា​ជនភៀស​ខ្លួនអ៊ីស្លាម​ គ្មាន​ប្រទេស​ រ៉ូហ៊ីងយ៉ា ​ដែល​ប៉ុនប៉ង​រត់​គេច​ខ្លួន​ពី​​អំពើ​ហិង្សា​នៅ​ភូមា។

តុលាការ​ក្រុង​ភូកេត ដែលគ្រោង​បើក​សវនការ​នៅ​ថ្ងៃទី ២៦​ឧសភា​ខាង​មុខ បាន​ព្រមព្រៀង​​ឱ្យ​អ្នក​កាសែត​ទាំងពីរ មាន​សេរីភាព ជា​ថ្នូរ​នឹង​ប្រាក់​បញ្ចាំ​ម្នាក់ ១០​ម៉ឺន​បាត ហើយ​ អាឡែន ម៉ារីស៊ុន មិន​អាច​ចាក​ចេញ​ពី​ប្រទេស​ថៃ​បាន​ឡើយ។

ភូកេតវ៉ាន់ ជា​វិបសែត៍​ព័ត៌មាន​ជា​ភាសា​អង់គ្លេស​ដ៏​តូច​មួយ តែ​ជា​ទីទុក​ចិត្ត​។ ជុទិមា​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​នេះ និង​ទទួល​បន្ទុក​តាមដាន​ព័ត៌មាន​ស្តី​ពី​ជន​អន្តោប្រវេសន៍​រ៉ូហ៊ីងយ៉ា​ នៅ​ប្រទេស​ថៃ​ តាំង​ពី​ជា​ច្រើន​ឆ្នាំ​​មក សម្រាប់​ភ្នាក់ងារ​ព័ត៌មាន​Reuters។

ប៉ុន្តែ​ តុលាការ​ថៃ មិន​បាន​ប្តឹង​ផ្តល់​អ្វីទេ ប្រឆាំង​នឹង​Reuters ដែល​មាន​បទ​យកការណ៍ និង​អត្ថបទ​ព័ត៌មាន​មួយ​ខ្សែទាក់ទង​នឹង​ជួញ​ដូរ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ ពី​សំណាក់​ទាហាន​ថៃ​នេះ ទើប​ទទួល​ពានរង្វាន់​Pulitzer (ពាន​រង្វាន់​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ក្នុង​វិស័យ​សេរីភាព​សារព័ត៌មាន​ផ្តល់​ដោយ​សហរដ្ឋ​អាមេរិក)។ នៅ​ចំពោះ​មុខ​រឿង​ក្តី​នេះ ​Reuters បាន​ប្រកាស​​ប្រឆាំង​នឹង​​ការ​ប្រើ​ប្រាស់​ច្បាប់​ឧក្រិដ្ឋ​ប្រឆាំង​នឹង​អ្នក​កាសែត​ មិន​ថា​ជា​កាសែត​តូច ​ធំ កាសែត​ក្នុង​តំបន់​ឬ​អន្តរជាតិ​ទេ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ប្រយោជន៍​សាធារណៈទេ។

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ Human Rights Watch ចាត់​ទុក​ រឿង​ក្តីប្រឆាំង​នឹង​​អ្នក​កាសែតទាំង​ពីរ​​ ថា​ជា​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​សម​ស្រប និង​នាំ​ប្រទេស​ថៃ​ឱ្យ​ក្លាយ​ជា​សិស្ស​មិន​ល្អ ក្នុង​វិស័យ​គោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន។ ចំណែក​អង្គការ​អ្នក​យក​ការណ៍​​គ្មាន​ព្រំ​ដែន​វិញ យល់​ថា​ទាហាន​ជើង​ទឹក​ថៃ​កំពុង​ចង់​ ​ប្រើ​កម្លាំង​ឥទ្ធិពល​ចង់​បំបិទ​មាត់​សារព័ត៌មាន​តូចៗ និងបង្វៀង​ បំបែក​រាល់​បទ​អត្ថាធិប្បាយ​ទាក់ទងនឹង​ ​ជា​រឿង​អាស្រូវ​មនុស្សធម៌ នៅប្រទេស​ថៃ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ