អានតួអត្ថបទ
កម្ពុជា

ប៉ូលិសយុត្តិធម៌ត្រូវបាន​បំពាក់​បំប៉ន​​ពី​ស្តង់​ដា​ប្រើ​ប្រាស់​កម្លាំង​ និង​សិទ្ធិបន្ទាប់​ពី​ការ​ចាប់​ខ្លួន​

ការិ​យា​​ល័យ​​ឧ​ត្ត​ម​​ស្នង​ការ​​សិទ្ធិ​មនុស្ស​​អង្គ​កា​រ​សហ​ប្រជា​ជាតិ​​ប្រ​ចាំ​​នៅ​​កម្ពុជា​ និង​​ក្រសួង​មហា​ផ្ទៃ​​នៅ​​ថ្ងៃ​ទី​២៩​ សី​ហា​នេះ​ បាន​រៀប​ចំ​​សិក្ខា​សាលា​​រយៈ​​ពេញ​​មួយ​ថ្ងៃ​​នៅ​​សណ្ឋា​គារ​​សាន់​វ៉េ ​ដល់​​មន្ត្រី​​នគ​​របាល​​យុត្តិ​ធម៌​​នៅ​​ទូ​ទាំង​ប្រទេស​ ឱ្យ​​ស្គា​ល់​ពី​​សិទ្ធិ​​របស់​​បុគ្គល​​ក្រោយ​​ការ​ចាប់​ខ្លួន​ និង​​ស្តង់​ដា​​នៃ​​ការ​ប្រើ​ប្រាស់​​កម្លាំង​​របស់​​ប៉ូលិស​​យុត្តិ​ធម៌។​​

សមត្ថកិច្ច​​ប៉ូលិស​ក្រសួង​មហាផ្ទៃ​​​បើក​ប្រតិបត្តិការ​ជា​ថ្មី​​ដើម្បី​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ដែល​មក​សម្ងំ​លាក់​ខ្លួន​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៅ​ក្នុង​​ប្រទេស​កម្ពុជា​។
សមត្ថកិច្ច​​ប៉ូលិស​ក្រសួង​មហាផ្ទៃ​​​បើក​ប្រតិបត្តិការ​ជា​ថ្មី​​ដើម្បី​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ដែល​មក​សម្ងំ​លាក់​ខ្លួន​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៅ​ក្នុង​​ប្រទេស​កម្ពុជា​។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សិទ្ធិ​នា​នា​បន្ទាប់​ពី​ការ​ចាប់​ខ្លួន ​ឬ​ឃាត់​ខ្លួន ​និង​ការ​ប្រើប្រាស់​កម្លាំង​ដោយ​មន្ត្រី​នគរបាល​យុត្តិ​ធម៌​គឺ​ជា​របៀប​វារៈ​សំខាន់​ចំនួន​២​នៅ​ក្នុង​សិក្ខា​សាលា​រយៈ​ពេញ​មួយ​ថ្ងៃនេះ​។ ​ថ្លែង​ទៅ​កាន់​សិក្ខា​កាម​ដែល​សុទ្ធ​តែ​ជា​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​ទូទាំង​ប្រទេស​ប្រមាណ​ជា​៨០​នាក់ ​លោក​ស្រី ​វ៉ាន់​ហ៊ី ​លី (Wan-Hea Lee) តំណាង​ការិយា​ល័យ​ឧត្តម​ស្នង​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា ​សិទ្ធិរបស់​បុគ្គល​រង​គ្រោះ ​និង​ជន​ល្មើស​ក្រោយ​ការ​ចាប់​ខ្លួន​ក្តី​គឺ​ត្រូវ​បាន​ធា​នា​ដោយ​ច្បាប់​។

ច្បាប់​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ និង​កតិកា​សញ្ញា​អន្តរ​ជាតិ​ស្តី​ពី​សិទ្ធិ​ពល​រដ្ឋ​និង​សិទ្ធិ​​នយោបាយ​ រួម​ទាំង​អនុសញ្ញា​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម​ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ផ្នែក​មួយ​នៃ​ច្បាប់​កម្ពុជា​ និង​បាន​ចង​កាត​ព្វកិច្ច​មន្ត្រី​នគរបាល​យុត្តិ​ធម៌។​ សិទ្ធិ​ទាំង​នោះ​រួម​មាន​សិទ្ធិ​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ចាប់​ខ្លួន ​សិទ្ធិ​ទទួល​មេធាវី ​និង​សិទ្ធិ​រក្សា​ភាព​ស្ងៀម​ស្ងាត់ ​រួមទាំង​សិទ្ធិ​មិន​ទទួល​បាន​ការ​ធ្វើ​ទារុណកម្ម​ជា​ដើម។​ លោក​ស្រី​តំណាង​អង្គ​ការ​សហ​ប្រជា​ជាតិ​វ៉ាន់​ហ៊ី​ លី បាន​លើក​ឡើង​ថា​ភាគ​ច្រើន​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅមាន​ការយល់ដឹង​ស្តីពី​សិទ្ធិ​នេះ​តិចតួច​នៅឡើយ។

ក្រៅ​ពីនេះ​ សិក្ខា​សា​លា​ដែលមាន​ការចូលរួម​ពីក្រ​សួង​យុត្តិធម៌ គណៈមេធាវី បាន​ផ្តោតលើ​ស្តង់ដាច្បាប់​អំពី​ការប្រើប្រាស់​កម្លាំង​របស់​មន្ត្រីប៉ូលិស​យុត្តិធម៌។ មន្ត្រីប៉ូលិស​ដែលមាន​សិទ្ធិ​អំណាច​ក្នុងការ​អនុវត្ត​ច្បាប់​ក៏ប៉ុន្តែ​ត្រូវតែ​ភ្ជាប់​ជាមួយ​ទំនួល​ខុសត្រូវ។ ព្រោះថា​មន្ត្រីប៉ូលិស​ក្នុងនាម​ជា​ស្ថាប័ន​ជាតិ ត្រូវមាន​គណនេយ្យភាព​ចំពោះ​ប្រជាជន។

អគ្គ​ស្នងការរង​នគរ​បាល​ជាតិ លោក កង សុខន បាន​លើកទឹកចិត្ត​ជំ​រុញឱ្យ​មន្ត្រី​នគ​បាល​យុត្តិធម៌​ទាំងអស់​ត្រូវតែ​ពង្រឹងសមត្ថភាព និង​យល់ដឹង​ពី​សិទ្ធិរបស់​ជន​ដែល​ត្រូវបាន​ចាប់ខ្លួន និង​ចំណេះដឹង​ស្តីពី​ការប្រើប្រាស់​កម្លាំង​អាវុធ ឱ្យបាន​សមស្រប​ទៅតាម​កាលៈទេស ដើម្បី​ធានាបាន​នូវ​យុត្តិធម៌​ដល់​ពលរដ្ឋ។

លោក​មេធាវី​សុខ សំអឿន​ដែលជា​វាគ្មិន​ក្នុង​សិក្ខាសាលា​នេះ បាន​លើកឡើងថា សង្គម​កម្ពុ​ជាមាន​បញ្ហា​ចំនួន​ពីរ គឺ​បញ្ហា​ផ្លូវច្បាប់​ដែល​នៅ​ប្រទាំង​ប្រ​ទើស​​និង​ភាពខ្វែងគ្នា និង​បញ្ហា​នៃ​ការអនុវត្ត​ច្បាប់។  សូមបញ្ជាក់ថា ប្រព័ន្ធ​ច្បាប់​កម្ពុជា​ត្រូវបាន​គេ​រិះគន់ថា​មាន​ភាពទន់ខ្សោយ និង​មិនបាន​គោរព​សិទ្ធិ និង​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​នោះទេ។ ប៉ុន្តែ​លោក​មេធាវី សុខ សំអឿន ​បាន​លើកឡើងថា មន្ត្រី​យុត្តិធម៌​កម្ពុជា​បាន​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ