អានតួអត្ថបទ
កម្ពុជា

ឆ្នាំ​នេះ​អាច​នឹង​រងារ​ខ្លាំង​ជាង​រដូវ​រងារ​ឆ្នាំ​កន្លង​ទៅ

អាកាសធាតុ​បាន​ឡើង​កំដៅ​បន្តិច​ឡើង​វិញ​បន្ទាប់​ពី​អស់​ទឹកភ្លៀង​កាល​ពី​សប្តាហ៍​មុន។អវត្តមាន​ទឹក​ភ្លៀង​នៅ​ដើម​ខែ​វិច្ឆិកា​នេះ​ជា​សញ្ញា​បញ្ចប់​នៃ​រដូវ​វស្សា​នៅ​ប្រទេស​កម្ពុជា។​ហើយ​រដូវ​រងារ​នឹង​ត្រូវ​មក​ជំនួស​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។​មន្ត្រី​ជំនាញ​ផ្នែក​ធនធាន​ទឹក​និង​ឧត្តុនិយម​មើល​ឃើញ​ថា​រដូវ​រងារ​នៅ​ឆ្នាំ​នេះ​នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ ​ហើយ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​ជាង​ឆ្នាំ​មុន។

ប្រជាជនចាស់ជរា ​​ពាក់អាវក្រៅដើម្បីការពារនឹងអាកាសធាតុត្រជាក់​
ប្រជាជនចាស់ជរា ​​ពាក់អាវក្រៅដើម្បីការពារនឹងអាកាសធាតុត្រជាក់​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

«រដូវវស្សា​បានបញ្ចប់​ទាំងស្រុង​ហើយ​នៅពេលនេះ» នេះ​បើតាម​លោក ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម។ ក៏ប៉ុន្តែ​មិនមែន​មានន័យថា​អស់​ភ្លៀង​ទាំងស្រុង​ទេ។ ឥទ្ធិពល​មូសុងវស្សា​ឬ​មូសុង​និរតី​បាន​បាត់ទៅហើយ ក៏ប៉ុន្តែ នៅ​សល់​ភ្លៀង​បន្តិចបន្តួច​ប៉ុណ្ណោះ នៅតាម​តំបន់​មាត់សមុទ្រ ដែល​គេ​ហៅថា Local rain។

ការបញ្ជាក់​របស់​មន្ត្រី​ជំនាញ​ខាង​ឧ​ត្តុ​និយម​និង​ធនធានទឹក​នៅពេលនេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​ទឹកភ្លៀង​ចុងក្រោយ​កាលពីពេលថ្មីៗនេះ បន្សល់ទុក​នូវ​ភាព​លិចលង់​ដងផ្លូវ​មួយចំនួន​យ៉ាង​​​ចាស់​ដៃដល់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ។

តាម​កាល​វេលា​នៅ​ប្រទេស​កម្ពុជា​បាន​ឈានចូល​រដូវរំហើយ​ឬ​រដូវរងារ​ក្នុងពេលឆាប់ៗនេះ។អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម លោក ចាន់ យុ​ត្ថា ឲ្យ​ដឹង​ទៀតថា តាម​ការ ព្យាករណ៍​រដូវរងារ​នៅ​ឆ្នាំនេះ​អាច​នឹងមាន​អាកាសធាតុ​ត្រជាក់​ជាង​ឆ្នាំមុន​ហើយ​រដូវរងារ​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែធ្នូ​ខាងមុខ ហើយនឹង​បញ្ចប់​នៅ​ចុងខែ។

ទាក់ទង​ទៅនឹង​កំដៅថ្ងៃ​ដែល​បាន​ក្តៅ​ខ្លាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ត្រូវ​មន្ត្រី​ឧ​ត្តុ​និយម​​ពន្យល់ថា​គឺ​ដោយសារ​កម្ពុជា​ទើបតែ​ឆ្លង​ផុត​រដូវវស្សា។ នៅក្នុង​រដូវវស្សា​មូសុង​នារ​តី​ឬ​មូសុងវស្សា​មាន​ឥទ្ធិពល​ខ្លាំង​ធ្វើ​ឲ្យ​បរិយាកាស​មាន​កំណើន​ខ្ពស់ និង​បាន​បន្ថយ​ចុះ​នូវ​សីតុណ្ហភាព។ក៏ប៉ុន្តែ​នៅពេលដែល​មូសុងវស្សា​អស់​ឥទ្ធិពល​ទៅធ្វើ​ឲ្យ​បរិយាកាស​ចុះ​ទាប​ជាហេតុ​ធ្វើ​ឲ្យ​សីតុណ្ហភាព​កើនឡើង​បន្តិច។

ជាការ​កត់សម្គាល់​ប្រទេស​កម្ពុជា​មិន​ដែលមាន​ប្រវត្តិ​ត្រជាក់​ខ្លាំង​នៅ​រដូវរងារ ខណៈដែល​នៅ​តំប​ន់​អឺរ៉ុប​បាន​ធ្លាក់​ទឹកកក​នៅ​តំណាច់ឆ្នាំ​ចាស់​នឹង​ដើមឆ្នាំ​ថ្មី។ ក៏ប៉ុន្តែ​ស្ថានភាព​នៃ​កា​ធ្លាក់​ភ្លៀង​មិន​ទៀងទាត់ និង​កំដៅ​មិន​ប្រក្រតី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ត្រូវគេ​បន្ទោស​ទៅលើ​បំរែ​បំរួល​អាកាសធាតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ