អានតួអត្ថបទ
សហរដ្ឋអាមេរិក​

វិធានការ​ចំបងៗ​របស់​លោក​ត្រាំ ប្រឆាំងបញ្ហា​​​អន្តោប្រវេសន៍​ខុសច្បាប់

ចាប់ពី​ថ្ងៃពុធនេះទៅ​ ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ត្រូវ​ចុះហត្ថលេខា​លើ​ក្រឹត្យ​ប្រធានាធិបតី​មួយចំនួន មានទិសដៅ​ពង្រឹង​ព្រំដែន​អាមេរិក ប្រយុទ្ធ​ប្រឆាំង​​បញ្ហា​អន្តោប្រវេសន៍​​ខុសច្បាប់។ លោក​ត្រាំ​​​គ្រោង​​បន្ថយ​ពាក់កណ្តាល​នូវ​កូតា​​ជនភៀសខ្លួន​ ដែល​ចូល​មក​នៅ​សហរដ្ឋ​អាមេរិក​។ 

លោក​ដូណាល់ ត្រាំ
លោក​ដូណាល់ ត្រាំ NICHOLAS KAMM / AFP
ផ្សាយពាណិជ្ជកម្ម

យោងតាម​សារព័ត៌មាន​អាមេរិក ក្រឹត្យ​ប្រធានាធិបតី​ទាំងនេះ​​មានទិសដៅ​​កាត់បន្ថយ​​​ទិដ្ឋាការ​ដែល​ត្រូវ​ផ្តល់​អោយ​​​​អ្នកដែល​ចូលទឹកដី​អាមេរិក កាត់បន្ថយ​កូតា​​ជនភៀសខ្លួន​។ ​កាសែត​វ៉ាស៊ីនតោន ប៉ុស្តិ៍ ​​សរសេរ​​​​ថា ក្រឹត្យ​ប្រធានាធិបតី​អាមេរិក​​​ ​​មានទិសដៅ​​​​កាត់បន្ថយ​​​​អ្នកដែល​មាន​ទិដ្ឋាការ​ធ្វើ ដំណើរ​​​​មកពី​ប្រទេស​មួយចំនួន ដូចជា​អ៊ីរ៉ាក់ អ៊ីរ៉ង់ អាហ្វហ្កានីស្ថាន លីប៊ី សូម៉ាលី ស៊ីរី ​រឺ​ក៏​យេម៉ែន។

គួររំលឹក​​ថា មុនជាប់ឆ្នោត ​លោក​ដូណាល់ ត្រាំ ធ្លាប់​សន្យា​ហាមឃាត់​មិនអោយអ្នកកាន់​សាសនា​អ៊ីស្លាម​ចូល​ទឹកដី​អាមេរិក​ទេ។​ ដើម្បី​​​​ពង្រឹង​សន្តិសុខព្រំដែន ​ប្រធានាធិបតី​អាមេរិក​​គ្រោង​ជ្រើសរើស​ឆ្មាំ​​​ការពារ​ព្រំដែន​៥០០០​នាក់​ថែមទៀត។ ប៉ូលិស​ក្នុងស្រុក​ក៏​នឹងត្រូវស្នើ​អោយ​សហការ​ជាមួយ​អាជ្ញាធរ​​សហព័ន្ធ​​​ផងដែរ។

កាលពី​ល្ងាច​ថ្ងៃអង្គារ លោកត្រាំ​​បាន​សរសេរ​ក្នុង​ទំព័រ​ទ្វីតថឺរបស់​លោក​​ គូសបញ្ជាក់​ឡើងវិញ នូវ​បំណង​សង់ជញ្ជាំង​ព្រំដែន​រវាង​​សហរដ្ឋ​អាមេរិក​ ជាមួយ​ម៉ិចស៊ិក។ មិនដឹងថា តើ​ទំនាក់ទំនង​​ម៉ិចស៊ិក​និង​អាមេរិក​នឹង​វិវត្តន៍​យ៉ាងណា​ទៀតទេ ព្រោះ​ម៉ិចស៊ិក​បាន​ព្រមាន​រដ្ឋបាល​​លោកត្រាំ​រួចហើយ ថា​ម៉ិចស៊ិក​នឹង​ដើរចេញ​ពី​តុចរចា​កិច្ចព្រមព្រៀង​​ផ្តោះប្តូរ​សេរី​Alena។ ​ជា​កិច្ចព្រមព្រៀងធ្វើឡើង​​​រវាង​សហរដ្ឋ​អាមេរិក កាណាដា និង​ម៉ិចស៊ិក។ លោក​ដូណាល់ ត្រាំ​ ធ្លាប់​​បង្ហាញ​បំណង​​​ចរចា​​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ