អានតួអត្ថបទ
បារាំង-ទួរគី

ទស្សនកិច្ច​ជា​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទួរគី លោក Recep Tayyip Erdogan នៅ​ទីក្រុង Paris

លោក​នាយក​រដ្ឋមន្ត្រី​ទួរគី Recep Tayyip Erdogan បាន​អញ្ជើញ​មក​ដល់​ទីក្រុង Paris នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ ២​ថ្ងៃ ដើម្បី​ពិភាក្សា អំពី​សហប្រតិបត្តិការ ក្នុង​វិស័យ​សេដ្ខកិច្ច សន្តិសុខ និង​វប្បធម៌ នៅ​ខណៈ​ដែល​Paris និង Ankara នៅ​តែ​ខ្វែង​គំនិត​គ្នា ទាំង​ស្តី​ពី​បេក្ខភាព​របស់​ទួរគី​ចង់​ចូល​ជា​សមាជិក​សហភាព​អឺរ៉ូប ទាំង​ស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ អៀរ៉ង់។

លោក​សាកូហ្ស៊ី (ស្តាំ) និង​លោក​អ៊ែរដូហ្កង់ នៅ​វិមាន​អេលីហ្សេ ថ្ងៃ​ទី៧ មេសា ២០១០
លោក​សាកូហ្ស៊ី (ស្តាំ) និង​លោក​អ៊ែរដូហ្កង់ នៅ​វិមាន​អេលីហ្សេ ថ្ងៃ​ទី៧ មេសា ២០១០ ©Reuters
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​២ថ្ងៃ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ទួរគី​ Erdogan​ដែល​ត្រូវ​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​បារាំង​Nicolas​ Sarkozy លោក​នាយក​រដ្ឋ​មន្ត្រី​François​ Fillon​និង​ប្រធាន​សហគ្រាស​មួយ​ចំនួន ប្រព្រឹត្ត​ទៅ​ជួន​ពេល​គ្នា​នឹង​ការបិទ​រដូវ​ប្រទេស​ទួរគី នៅ​ប្រទេស​បារាំង​ដែល​ជា​ព្រឹត្តិការណ៍​វប្បធម៌​មួយ​ចំនួន​ ចាប់​ផ្តើម​តាំង​ពី​រដូវ​ក្តៅ​ឆ្នាំ​ទៅ នៅ​៨០​ទីក្រុង​នៃ​ប្រទេស​បារាំង និង​ត្រូវ​បាន​បញ្ចប់​ល្ងាចមិញ​ ដោយ​ទស្សនីយភាព​ ភ្លេង​ នៅ​ប្រាសាទ​Versailles។

បារាំង​ជា​ប្រទេស​ធ្វើ​វិនិយោគ​ទុន​ទី២​ នៅ​ទួរគី។ គ្មាន​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​អ្វី​ណា​មួយ​ត្រូវ​បាន​គ្រោង​ទុក​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ​ រវាង​លោក​Erdogan និង​លោក​ប្រធានាធិបតី​បារាំង Sarkozy​ជា​សញ្ញា​ថា​ រដ្ឋបុរស​ទាំង​ពីរ​ចង់​ចៀសវាង​ប្រធាន​បទ​ដែល​ធ្វើ​ឱ្យ​អាក់​អន់ចិត្ត។

លោក​Nicolas​ Sarkozy យល់​ឃើញ​ថា ទួរគី​គ្មាន​ឩបនិស្ស័យ​ត្រូវ​ចូល​មក​ក្នុង​សហភាព​អឺរ៉ូប​ទេ។ លោក​Sarkozy​ស្នើ​ឱ្យ​មាន​ភាព​ជា​ដៃ​គូ​ប្រកប​ដោយ​ឯកសិទ្ធិ​ជាមួយ​ប្រទេស​ទួរគី ប៉ុន្តែ​បដិសេធ​រាល់​គំនិត​បញ្ចូល​ទួរគី​ជា​សមាជិក​សហភាព​អឺរ៉ូប។ នៅ​ក្នុង​បទ​សម្ភាសន៍​ចំពោះ​កាសែត​Le​ Figaro​ ចេញ​ផ្សាយ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ លោក​Erdogan​សង្កត់​ធ្ងន់​ថា “ប្រទេស​ទួរគី​ នៅ​ក្នុង​សហភាព​អឺរ៉ូប​នឹង​ពុំមែន​ជា​បន្ទុក​មួយ សំរាប់​សហភាព​អឺរ៉ូប​ឡើយ ប៉ុន្តែ​ជួយ​សម្រាល​សហភាព​អឺរ៉ូប​ទៅ​វិញ​ទេ​តើ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ