អានតួអត្ថបទ
កម្ពុជា

លោក​ហោ ណាំហុង៖ UN អាច​នឹង​រក​ផែន​ទី​កម្ពុជា​មិនទាន់​ឃើញ!

ផែនទី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានស្នើ​សុំ​ខ្ចី​ពី​អង្គការ​សហ​ប្រជាតិ ដើម្បី​យកមក​ផ្ទៀងផ្ទាត់​ជាមួយនិង​ផែនទី ដែល​ប្រើ​ក្នុងការ​កំណត់​ប​ង្កោ​ល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​មិនទាន់​រកឃើញ​នៅឡើយ​នោះទេ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា នៅ​រសៀល​ថ្ងៃទី ១៥ កក្កដា​នេះ នៅ​ឯ​ទីស្តីការ​ក្រសួង ក្នុង​រាជធានី​ភ្នំពេញ។

លោក ហោ ណំាហុង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​។
លោក ហោ ណំាហុង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​។ ©CIJ
ផ្សាយពាណិជ្ជកម្ម

 

លោក​ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​លើក​ឡើង​ថា អង្គការ​សហ​ប្រជាតិ​មិនទាន់​ឆ្លើយ​តម​នឹង​ការ​ស្នើសុំ​ផែន​ទី​យកមក​ផ្ទៀងផ្ទាត់​នោះទេ ហើយ​ថា​តាម​ប្រភព​មិន​ផ្លូវការ​ផែនទី​កម្ពុជា ក៏​នៅ​មិនទាន់​រក​ឃើញ​ផងដែរ​។

សំលេង​លោក​ហោ ណាំហុង

ការស្នើសុំ​ផែនទី​ប្រទេស​កម្ពុជា​នៅពេលនេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​មាន​បញ្ហា​ព្រំដែន​យ៉ាង​តានតឹង​ជាមួយ​និង​ប្រទេស​វៀតណាម នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​មួយ​ចំនួន ដូច​ជា​ការ​ជីក​ស្រះ​ទឹក​នៅក្នុង​ខេត្ត​រតនគិរី ការធ្វើ​ផ្លូវ​ក្នុង​ខេត្ត​ស្វាយរៀង និង​ការសាងសង់​ប៉ុស្តិ៍​យោធា​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល​ជាដើម។

បន្ទាប់ពី​កើត​មាន​បញ្ហា​អស់​ទាំង​នេះ​មក​កម្ពុជា​បាន​ធ្វើ​កំណត់​ទូត និង​កោះ​ប្រជុំ​ជាច្រើន​លើក​ច្រើន​សារ ជាមួយ​និង​ភាគី​វៀតណាម ប៉ុន្តែ​វៀតណាម​មិន​បាន​ចេញ​កំណត់​ទូត​ឆ្លើយ​តប​និង​កម្ពុជា​វិញ​នោះទេ ដោយ​គ្រាន់​តែ​សន្យាថា​នឹង​បញ្ចប់​រាល់​សកម្មភាព​បំពាន​អស់​ទាំង​នោះ​។

សូម​រំលឹក​ជូន​ថា កាល​ពីដើម​ខែកក្កដា​ក​ន្ល​ង​ទៅ​នេះ លោក​ហ៊ុន សែន បាន​ស្នើ​សុំ​ខ្ចី​ផែនទី​កម្ពុជា ដែល​ដាក់​តម្តល់​នៅ​អង្ក​ការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ ១៩៦៤ ដោយ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ដែលជា​ផែនទី Bonne ខ្នាត ១/១០០.០០០ ពី​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គី​មូន យក​មក​ផ្ទៀងផ្ទាត់​ជាមួយនិង​ផែនទី ដែល​ប្រើ​ក្នុងការ​កំណត់​បង្កោល​ព្រំដែន​កម្ពុជា-វៀតណាម។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ