អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក​លា​លែង​ចេញ​ពី​តំណែង

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក Chuck Hagel បាន​ប្រកាស​លាលែង​ពី​តំណែង​ នៅ​ថ្ងៃ​ចន្ទ​ទី​២៤ វិច្ឆិកា ២០១៤​នេះ នា​ឱកាស​ធ្វើ​សុន្ទរកថារួម​គ្នា​ជាមួយ​ប្រធានាធិបតី​លោក បារ៉ាក់ អូបាម៉ា។ នេះ​បើ​តាម​អ្នក​ទទួល​ខុ​ស​ត្រូវ​សេតវិមាន។ ជា​ការ​លាលែង​ចេញ​ពី​តំណែង​ដែល​ប្រព្រឹត្ត​ទៅ​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​បរាជ័យ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សម័យ​បោះឆ្នោត​ព្រឹទ្ធ​សភា​ពាក់​កណ្តាល​អាណត្តិ។

លោក Chuck Hagel រដ្ឋមន្ត្រីក្រសួងការពារជាតិ​អាមេរិក ប្រកាសលាលែង​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​២៤​វិច្ឆិកា ២០១៤
លោក Chuck Hagel រដ្ឋមន្ត្រីក្រសួងការពារជាតិ​អាមេរិក ប្រកាសលាលែង​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​២៤​វិច្ឆិកា ២០១៤ Reuters
ផ្សាយពាណិជ្ជកម្ម

ភាព​មិន​ចុះ​សម្រុង​នឹង​គ្នា​ក្នុង​យុទ្ធ​សាស្ត្រ​​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ ជា​បុព្វហេតុ​មួយ​ដែល​​នាំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ លោក ឆាក់ ហាហ្គែល លាលែង​ចេញ​ពី​តំណែង​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​បន្ថែម​ក្នុង​ទំព័រ​កាសែត New York Times។

មា​ន​អាយុ ៦៨​ឆ្នាំ ជា​អតីត​យុទ្ធជន​​ធ្លាប់បាន​ចុះ​ក្នុង​សមរភូមិ​​សង្គ្រាម​នៅ​វៀតណាម និង​ជា​អ្នក​សាធារណរដ្ឋ​តែ​ម្នាក់​គត់ ដែល​មាន​តួនាទី​​ក្នុង​រដ្ឋបាល​អូបាម៉ា លោក ឆាកហាហ្គែល នឹង​បន្ត​កាន់​តំណែង​រហូត​ដល់​ថ្ងៃ​តែង​តាំង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី។ ការ​តែ​ងតាំង​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ដ៏​ឆាប់ៗ​ខាង​មុខ​នេះ។

បើ​តាម​កាសែត​ញូវយ៉ក​ថែមស៍​ដដែល អនុ​រដ្ឋមន្ត្រី​​ក្រសួង​ការពារជាតិ លោកស្រី Michele Flouroy លោក​Jack Reed ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​និង​អតីត​សមាជិក​ក្រុម​​ទាហានឆ័ត្រ​យោង​​ជើង​ឆើត លោក ​​Ashton Carter​ ជា​ឥស្សរជន​បី​រូប​ដែល​អាច​មក​កាត់​តួនាទី​បន្ត​ពី​លោកឆាក់ ហាហ្គែល។

លោក ឆាក ហាហ្គែល បាន​បង្ហាញឆន្ទៈ​សុំ​លាលែង​ចេញ​ពី​តំណែង ទៅ​កាន់​លោក​អូបាម៉ា តាំង​ពី​ខែ​តុលា​មក និង​បាន​ពិភាក្សា​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ មុន​នឹង​ឈាន​ដល់​ការ​សម្រេចចិត្ត និង​ព្រម​ព្រៀង​ពី​ប្រធានាធិបតី​​នៅ​ថ្ងៃ​សុក្រកន្លង​ទៅ។ នេះ​បើ​តាម​​អ្នក​ទទួល​ខុស​ត្រូវ​​ម្នាក់​នៅ​សេតវិមាន ដែល​បាន​រំលឹក​បន្ថែម​ទៀត​ថា លោក ឆាក់ ហាហ្គែល​ម៉ឺង​ម៉ាត់ បាន​គ្រប់​គ្រង​វិមាន​បញ្ចកោណ​ប្រឈម​មុខ​នឹង​ដំណាក់អន្តរកាល​ដ៏​តាន​តឹង មាន​ជាអាទិ៍​ការ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្កានិស្ថាន និ​ង​ជម្រើស​ថវិកា​ដ៏​លំបាក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ