ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT
អាស៊ី

អាមេរិក​យល់ព្រម​គាំទ្រ​កម្មវិធី​សន្តិសុខ​ចំណីអាហារ​របស់​ឥណ្ឌា​ដើម្បី​ការអនុវត្តន៍​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់ OMC

media  
លោក Roberto Azevêdo នាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក OCDE

នៅ​ថ្ងៃ​ព្រហស្បត៍​ម្សិលមិញ ប្រទេស​ឥណ្ឌា និង​សហរដ្ឋអាមេរិច​បាន​រក​ឃើញ​ដំណោះស្រាយ​លើ​ភាព​មិន​ចុះសម្រុង​គ្នា​អំពី​ការ​ឧបត្ថម្ភ​ខាង​ផ្នែក​កសិកម្ម​របស់​ឥណ្ឌា​ដែល​នេះ ជា​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ដ៏​សំខាន់​សំរាប់​ការ​អនុវត្តន៍​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ប្រវត្តិសាស្រ្ត​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (OMC) ដែល​បាន​ចុះ​នៅ​ក្រុង​បាលី​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៣​កន្លង​ទៅ។

 

គួរ​រំលឹក​ជា​បឋម​ថា កាល​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​២០១៣​នៅ​ក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (OMC) បាន​ធ្វើ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ដែល​មាន​ការ​ចូលរួម​ពី​សមាជិក​ចំនួន​១៦០​ប្រទេស​ដែល​ក្នុង​នោះ ក៏​មាន​ប្រទេស​ឥណ្ឌា​ផង​ដែរ។ ហើយ​ក្នុង​កិច្ចប្រជុំ​នោះ មាន​ការចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការ​សម្រប​សម្រួល​ការផ្តោះ​ផ្តូរ​ពាណិជ្ជកម្ម សំដៅ​កាត់​បន្ថយ​របាំង​ពន្ធគយ​រវាង​ប្រទេស​សមាជិក។ តែ​ក្រោយ​មក នៅ​ខែ​កក្កដា​ឆ្នាំ២០១៤​នេះ ប្រទេស​ឥណ្ឌា​មិន​យល់ព្រម​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ ដរាប​ណា ការ​បំរុង​ទុក​អាហារ​របស់​ឥណ្ឌា​មិន​ត្រូវ​បាន​លើក​លែង​ទណ្ឌកម្ម​ដែល​អាច​មាន​ពី​អង្គការពាណិជ្ជកម្ម​ពិភពលោក (OMC)។

សូម​បញ្ជាក់​ថា ការ​ធ្វើ​បំរុង​ទុកអាហារ​ដែល​មាន​ការឧបត្ថម្ភ​ពី​រដ្ឋ​ឥណ្ឌា​នេះ អាច​ត្រូវ​បាន​ចាត់​ទុក​ជា​ការល្មើស​ទៅ​នឹង​វិធាន​នៃ​បទបញ្ជា​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ព្រោះ​ការ​បំរុង​ទុក​អាហារ​ឧបត្ថម្ភ​បែប​នេះ​វា​នាំ​ឲ្យ​ផ្ទុយ​នឹង​គោលការណ៍​នៃ​ការ​ប្រកួតប្រជែង និង​លំហូរ​ពាណិជ្ជកម្ម។ តែ​ឥណ្ឌា​បាន​លើក​ហេតុផល​ថា ​នេះ​ជា​កម្មវិធី​សន្តិសុខ​ចំណី​អាហារ​ដ៏​ចាំបាច់ ធ្វើ​ឡើង​ជា​ប្រយោជន៍​សំរាប់​កសិករក្រីក្រ និង​អតិថិជន​ឥណ្ឌា​ដើម្បី​អាច​រស់នៅ​ក្នុង​បរិយាកាស​ពាណិជ្ជកម្ម​សាកល​ដ៏​គ្មាន​មេត្តា។ ដូច​នេះ ការ​ស្វែង​រក​ឃើញ​នូវ​ដំណោះស្រាយ​រវាង​ញូដេលី និង​វ៉ាស៊ីនតោន​នៅ​ពេល​នេះ ជា​សញ្ញា​ដ៏​ល្អ​ដែល​នឹង​នាំ​ទៅ​រក​ឯកច្ឆ័ន (consensus) សំរាប់​ការ​អនុវត្តន៍​ភ្លាមៗ និង​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​បាន​ចុះ​នោះ ដើម្បី​សំរួល​ដល់​នីតិវិធី​ពន្ធគយ​ដែល​ជា​ប្រយោជន៍​ទៅ​វិញ​ទៅ​មក និង​នាំ​មក​នូវ​ការ​ចំណេញ​ខាង​សេដ្ឋកិច្ច​រាប់​កោដិ​ដុល្លា​ក្នុង​មួយ​ឆ្នាំៗ។

បើ​តាម​សេចក្តីថ្លែងការណ៍​ផ្លូវការ​អាមេរិក ប្រទេស​ទាំង​ពីរ​បាន​យល់ព្រម​គ្នា​ថា កម្មវិធី​សន្តិសុខ​ចំណី​អាហារ​របស់​ឥណ្ឌា​នឹង​មិន​ត្រូវ​ច្រាន​ចោល​ដោយ OMC នោះ​ទេ រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​អចិន្ត្រៃយ៍​មួយ​លើ​ប្រធានបទ​នេះ។ ចំណែក​ឥណ្ឌា​វិញ​បាន​លើក​ឡើង​ថា អាមេរិក​សន្យា​ថា​នឹង​គាំទ្រ​ចំពោះ​កម្មវិធី​នោះ នៅ​ពេល​ដាក់​ជូន​ទៅ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ក៏​បាន​សំដែង​នូវ​ក្តីរំភើប​រីករាយ​ដែល​ប្រទេស​ទាំង​ពីរ​បាន​រក​ឃើញ​នូវដំណោះស្រាយ​នេះ៕

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ