អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន ម៉ានី៖ «ការ​ប្រឡង​បាក់ឌុប​ឆ្នាំ២០១៦​គ្មាន​ការ​លួច​ចម្លង ប៉ុន្តែសិស្សមួយភាគនៅតែចង់យកប្រ៊ុយយ៉ុងចូល»

ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ឆ្នាំ​២០១៦ បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ទី​២៣ ខែសីហា​នេះ។ ប្រធាន​សហភាព​សហព័ន្ធ​យុវ​ជន​កម្ពុជា លោក​ហ៊ុន ម៉ានី ដែល​បាន​បញ្ជូន​អ្នកអង្កេត​ការណ៍​៧០០​នាក់​នៅ​មណ្ឌល​ទូទាំង​ប្រទេស បាន​អះ​អាង​ថា សិស្សានុសិស្ស​បាន​ផ្លាស់ប្តូរ​ឥត​រិយាបទ​នៃ​ការ​ប្រឡង​ដ៏​គួរ​ឱ្យ​កត់​សំគាល់​ដោយ​ភាគ​ច្រើន​បាន​ពឹង​ពាក់​លើ​សមត្ថភាពខ្លួន​ឯង​ជា​ជាង ការ​ពឹង​ពាក់​លើ​សំណៅ​ឯកសារ​ផ្សេងៗ ប៉ុន្តែ​ក៏​នៅ​តែ​មាន​សិស្សានុសិស្ស​មួយចំនួន​តូច​គឺ​នៅ​តែព្យាយាម​យក​សំណៅ​ឯក​សារ​ចូល។ តែ​យ៉ាង​ណាក៏​ដោយ​លោក​ហ៊ុន ម៉ានីបាន​អះ​អាង​ថា គ្មាន​ឡើយ​ការ​លួច​ចម្លង​បាន​នៅ​ក្នុង​ថ្នាក់​។ លោក​ហ៊ុន ម៉ានី​បាន​សន្និដ្ឋាន​ថាការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៦ គឺ​ជា​ជោគ​ជ័យ​សាជា​ថ្មី​ក្នុង​កំណែ​ទម្រង់​ឆ្នាំ​ទី​៣។ សូម​ស្តាប់ប្រសាសន៍​លោក ហ៊ុន ម៉ានី​ដែល​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុបារាំង​ក្រោយ​អង្កេតការណ៍​

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានចុះអង្កេតការណ៍ក្នុងការប្រឡង​បាក់ឌុប​ ឆ្នាំ២០១៦។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានចុះអង្កេតការណ៍ក្នុងការប្រឡង​បាក់ឌុប​ ឆ្នាំ២០១៦។ © facebook លោក ហ៊ុន​ ម៉ានី
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ