អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រឿង​ព្រំដែន​ជា​មួយ​វៀត​ណាម៖ រដ្ឋា​ភិបាល​ដាក់​កំណត់​ទូត​តវ៉ា សង្គម​ស៊ីវិល​ស្នើ​ដក​រដ្ឋ​មន្ត្រី និង​ស្វែង​រក​ព្រះ​រាជ​អន្ត​រាគមន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ផ្ញើកំណត់​ទូត​មួយ​ដ៏​កម្រ​ទៅ​កាន់​ស្ថានទូត​វៀណាម​ស្តីពី​ការ​ជីក​ស្រះ​នៅ​ខេត្ត​រតនៈគីរីៈ​។ ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា ការ​ជីកដី​នោះ ចូល​ក្នុង​ទឹក​ដីរបស់​កម្ពុជា​ជិត​៤​រយ​ម៉ែត្រ​ពី​ព្រំដែន​។ ដោយ​ឡែក ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បី​ច្បាប់​ផ្សេង​គ្នា​ទៅ​កាន់​ព្រះ​មហាក្សត្រ​កម្ពុជា​ទៅ​កាន់​ប្រធាន​រដ្ឋ​សភា និង​នាយក​រដ្ឋ​មន្ត្រី​។ ជា​លិខិត​ដើម្បី​ស្នើ​ដក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​លោក​ហោ​ណាំ​ហុង​ និង​ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​លោក វ៉ា​គឹម​ហុង​ចោល​ផង​ដែរ ដោយ​សារ​តែ​អសម្ថភាព​។ ក្រៅ​ពី​នោះ​ក៏​មាន​ដែរ ការ​លុប​ចោល​នូវ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​ថែម​ទៀត​ផង​។ អ្នក​វិភាគ​ថា នេះ​គឺ​ជាការ​ពួតដៃ​ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​។

លោក ហោ ណំាហុង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​។
លោក ហោ ណំាហុង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​។ ©CIJ
ផ្សាយពាណិជ្ជកម្ម

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ