អានតួអត្ថបទ
បទយកការណ៍

ទិវា​នៃ​ក្តីស្រឡាញ់៖ ព្រឹត្តិការណ៍​សម្រក់​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​នៅ​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ជា​ថ្ងៃ​ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤។ នៅ​ភ្នំពេញ យុវជន​កម្ពុជា​បាន​ប្រារព្ធ​ទិវា​នៃ​ក្តីស្រឡាញ់​ដោយ​ការបង្ហូរ​ឈាម​ស្រស់ ដែល​គ្មាន​ការឈឺចាប់ និង​ប្រកប​ដោយ​សេចក្តី​សប្បាយ​រីករាយ។ វា​ជា​ការសម្រក់​ឈាម​ដ៏​ក្រហម​ឆ្អិនឆ្អៅ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស ដែល​ត្រូវ​ការឈាម​ជា​រៀង​រាល់​ថ្ងៃ នៅ​តាម​មន្ទីរ​ពេទ្យ​នានា។ នៅ​ក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​អ្នក​ឧបត្ថម្ភ​ផ្សេងៗ​ទៀត រវល់​ពេញ​មួយ​ថ្ងៃ ក្នុង​ការប្រមូល​ឈាម ដែលផ្តល់​ដោយ​សប្បុរសជន​ដ៏ច្រើន​កុះករ។ លោក​វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ប្រាប់ថា ថ្ងៃ​នេះ​ប្រជាជន​កម្ពុជា ភាគច្រើន​ជា​យុវជន បាន​ផ្តល់​ឈាម៣៣៦បោ្លក។

©NBTC
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ