អានតួអត្ថបទ
បទសម្ភាស

វេជ្ជបណ្ឌិត ហុក គឹមចេង អំពាវនាវ​ឲ្យ​យុវជន​ចូលរួម​ផ្តល់​ឈាម​នៅ​ថ្ងៃ១៤ កុម្ភៈ ដែល​ជា​ទិវា​នៃ​ក្តី​ស្រឡាញ់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​ នៅ​ថ្ងៃ​នេះ គឺ​លោក​វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ។ នៅ​ថ្ងៃ​ទី១៤ កុម្ភៈនេះ គឺ​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រឡាញ់ មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ ដែល​មាន​ទីតាំង​នៅ​ក្នុង​មន្ទីរ​ពេទ្យ​អង្គឌួង ​នឹង​រៀបចំ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ និង​ទទួល​អំណោយ​ឈាម។ បើ​យោងតាម​លោក​វេជ្ជបណ្ឌិត ហុក គឹមចេង បច្ចុប្បន្ន អ្នកស្ម័គ្រចិត្ត​ផ្តល់​អំណោយ​ឈាម​បាន​កើន​ឡើង​ បើ​ធៀប​នឹង​កាលពី​មុន។ យ៉ាងណា​ក៏ដោយ ឈាម​ទាំងនោះ​ នៅ​តែ​មិន​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ជូន​អ្នក​ជំងឺ​ទេ។ លោក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ ជាពិសេស​យុវជន ​ចូលរួម​ផ្តល់​ឈាម​ឲ្យ​បាន​ច្រើន​កុះករ​ នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រឡាញ់​ ១៤ កុម្ភៈ​ ខាង​មុខ​នេះ។

វេជ្ជបណ្ឌិត ហុក គឹមចេង  អំពាវនាវ​ឲ្យ​យុវជន​ចូលរួម​ផ្តល់​ឈាម​នៅ​ថ្ងៃ១៤ កុម្ភៈ ដែល​ជា​ទិវា​នៃ​ក្តី​ស្រឡាញ់។
វេជ្ជបណ្ឌិត ហុក គឹមចេង អំពាវនាវ​ឲ្យ​យុវជន​ចូលរួម​ផ្តល់​ឈាម​នៅ​ថ្ងៃ១៤ កុម្ភៈ ដែល​ជា​ទិវា​នៃ​ក្តី​ស្រឡាញ់។ ©RFI/Khmer
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ