ការភ្ញាក់រលឹករបស់ខ្មែរដែលនិយមគាំទ្រវប្បធម៌របស់ខ្លួនកើតឡើងតែមួយឆាវៗឬ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥៣
ខណៈអង្គការយូណេស្កូកំពុងពិចារណាដាក់បញ្ចូល«ល្ខោនខោល»ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ប្រជាជនខ្មែរមួយចំនួន បាននាំគ្នាចាប់អារម្មណ៍ប្តូរProfile ហ្វេសប៊ុករបស់ខ្លួន ដោយអះអាងថា ល្ខោនខោលគឺជារបស់ខ្មែរ។ ការដែលខ្មែរនាំគ្នាចេញមុខអះអាងយ៉ាងដូច្នេះ គឺដោយសារតែប្រទេសថៃក៏កំពុងតែស្នើឲ្យអង្គការយូណេស្កូ ចុះបញ្ជីរបាំមួយប្រភេទដែលស្រដៀងគ្នានឹងល្ខោនខោលរបស់ខ្មែរនេះដែរ។ ប៉ុន្តែអ្នកវិភាគ កត់សំគាល់ថា ការចាប់អារម្មណ៍របស់ប្រជាជនខ្មែរលើវប្បធម៌របស់ខ្លួនគឺកើតឡើងតែមួយឆាវៗ នៅពេលប្រទេសជិតខាងមានការប្រទាញប្រទង់ពីរឿងនេះ តែថានៅពេលមានការសំដែងសិល្បៈបុរាណខ្មែរម្តងៗ គឺមានការគាំទ្រតិចតួចជាងការប្រគុំតន្រ្តីសម័យ ដែលបទចម្រៀងខ្លះថតចម្លងពីបរទេសទាំងស្រុង។